ព័ត៌មានជាតិ
អតីតពលករមកពីថៃ ២នាក់ប្ដីប្រពន្ធ រីករាយក្រោយទទួលបានការងារក្នុងស្រុកមានប្រាក់ខែសមរម្យ និងអត្ថប្រយោជន៍ច្រើនជាងនៅថៃ
អតីតពលករខ្មែរត្រលប់មកពីថៃ ២នាក់ប្ដី-ប្រពន្ធ បានបង្ហាញអារម្មណ៍រីករាយដែលបានទទួលការងារក្នុងស្រុកធ្វើដោយមានប្រាក់ខែសមរម្យ និងអត្ថប្រយោជន៍ច្រើនជាងធ្វើការងារនៅប្រទេសថៃ។

អ្នកស្រី សៀ សុខនៅ និងលោក ហូវ សុខហាង ជាអតីតពលករខ្មែរធ្វើការងារផ្នែកសំណង់ និងចម្ការនៅប្រទេសថៃ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ដោយសារមានការអំពាវនាវពីថ្នាក់ដឹកនាំ និងដោយសារមានការលំបាកខ្លាំងពេលធ្វើការងារនៅប្រទេសថៃនោះ ២នាក់ ប្ដី-ប្រពន្ធខាងលើបានសម្រេចចិត្តត្រលប់មកកាន់ប្រទេសកម្ពុជាវិញ។
អ្នកស្រី សៀ សុខនៅ បាននិយាយថា ខ្លួន និងស្វាមី បានត្រលប់មកដល់ប្រទេសកម្ពុជាវិញរយៈពេលជាង ១ខែមកហើយ។ បច្ចុប្បន្នអ្នកស្រី និងស្វាមី កំពុងធ្វើការងារនៅរោងចក្រកាត់ដេរមួយកន្លែង នៅខេត្តកំពង់ស្ពឺ តាមរយៈការជួយសម្របសម្រួលពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ អតីតពលករទាំង២នាក់ ប្ដី-ប្រពន្ធនេះ បានប្រាប់ថា ពួកគាត់មិនធ្លាប់មានជំនាញកាត់ដេរពីមុនមកទេ តែខាងរោងចក្របានបង្ហាត់បង្រៀន ហើយអំឡុងពេលរៀននោះ ពួកគាត់ក៏ទទួលបានប្រាក់ខែដូចគេដូចឯងដែរ។

លោក ហូវ សុខហាង និយាយថា ពីដំបូងលោក និងភរិយាមានលំបាកខ្លះដែរ តែយូរទៅក៏ទម្លាប់ និងមានអារម្មណ៍ថា ស្រួលជាងធ្វើការងារសំណង់ និងចម្ការទៅទៀត ព្រោះនៅពេលធ្វើសំណង់ និងចម្ការនៅប្រទេសថៃ ប្រឈមនឹងការហាលខ្យល់ហាលភ្លៀង តែធ្វើការងារក្នុងរោងចក្រក្នុងស្រុកគឺនៅក្នុងម្លប់។
លោក ហូវ សុខហាង និយាយបែបនេះថា «ខ្ញុំអត់ដែលធ្វើរោងចក្រកាត់ដេរទេ ដល់ពេលខ្ញុំមកអញ្ចឹងក៏ធ្វើបានដូចគេដូចឯងដែរ គេបង្រៀនយើង ហើយយើងបានប្រាក់ខែទៀត មិនមែនយើងរៀនគេអត់គិតលុយឱ្យយើងទេ គេគិត»។
ចំណែកអ្នកស្រី សៀ សុខនៅ បាននិយាយដែរថា ចំពោះអ្វីដែលរាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្សព្វផ្សាយអំពីឱកាសការងារច្រើននៅក្នុងប្រទេសនោះ អ្នកស្រី និងស្វាមី ជឿជាក់ ១០០ភាគរយថា ពិតជាមានការងារធ្វើមែន ហើយមកដល់ជាក់ស្ដែងអ្នកស្រី និងស្វាមី បានទទួលការងារធ្វើប្រាកដមែន។
ក្រោយពេលទទួលបានការងារធ្វើ អ្នកស្រី និងស្វាមី បាននិយាយថា ខ្លួនមានអារម្មណ៍រំភើប និងរីករាយ ដោយបានមកជួបជុំកូននៅស្រុកកំណើត និងទទួលបានការងារល្អ។ អ្នកស្រី លើកឡើងថា ធ្វើការងារនៅប្រទេសថៃ បានទទួលតែប្រាក់ឈ្នួលប្រចាំថ្ងៃប៉ុណ្ណោះ មិនមានប្រាក់ថ្លៃបាយ ឬអត្ថប្រយោជន៍ផ្សេងៗ ដូចធ្វើការងារនៅក្នុងប្រទេសកម្ពុជា ឡើយ។

អ្នកស្រី សៀ សុខនៅ និយាយបែបនេះថា «នៅថៃមានតែប្រាក់ប្រចាំថ្ងៃ ប៉ុន្តែប្រាក់ព្យាបាលជំងឺគឺអត់មាន ហើយអត់មានប្រាក់ថ្លៃបាយ ថ្លៃអីទាំងអស់ នៅកម្ពុជាយើងមានប្រាក់ច្រើន មានថ្លៃបាយ ថ្លៃព្រីម…នៅស្រុកយើងការងារស្រួលបង ក្នុងម្លប់ ហើយប្រាក់ខែគឺស្រួល កន្លះខែបើកម្ដង»។
អ្នកស្រី សៀ សុខនៅ និងស្វាមី បានអំពាវនាវដល់បងប្អូនពលករខ្មែរដែលមិនទាន់ត្រឡប់មកពីប្រទេសថៃវិញ សូមបងប្អូនត្រឡប់មកស្រុកកំណើតវិញមក ព្រោះនៅក្នុងស្រុកយើងមានការងារច្រើន ដោយទទួលបានប្រាក់ខែសមរម្យ និងអត្ថប្រយោជន៍ជាច្រើនទៀត៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


