ព័ត៌មានជាតិ
អ្នកនាំពាក្យលើកទឹកចិត្តបេក្ខជនធ្លាក់បាក់ឌុបកុំមានការបាក់ទឹកចិត្តត្រូវខិតខំបន្តទៀត
អ្នកនាំពាក្យក្រសួងអប់រំលោកស្រី ឃួន វិច្ឆិកា បានជំរុញនិងលើកទឹកចិត្តដល់បេក្ខជនប្រឡងធ្លាក់បាក់ឌុបនៅឆ្នាំនេះសូមកុំបាក់ទឹកចិត្តនិងអស់សង្ឃឹមត្រូវបន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្ថែមទៀតដើម្បីទទួលបានជោគជ័យទៅថ្ងៃអនាគត។

មានប្រសាសន៍ នៅរសៀលថ្ងៃទី២១កញ្ញានេះ លោកស្រី ឃួន វិច្ឆិកា បានអបអរសាទរចំពោះបេក្ខជនដែលប្រឡងជាប់ទាំងអស់ ក៏ដូចជាលើកទឹកចិត្តដល់បេក្ខជនដែលប្រឡងមិនជាប់កុំមានការបាក់ទឹកចិត្ត ត្រូវខិតខំកែលម្អ និងអភិវឌ្ឍន៍សមត្ថភាពខ្លួនឯងបន្ថែមទៀត។
លោកស្រីថា៖ «សង្ឃឹមថាប្អូនៗមិនបាក់ទឹកចិត្តហើយនឹងបន្តប្រើប្រាស់លទ្ធផលនេះដើម្បីកែលម្អនិងបន្តការខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនព្រោះខ្ញុំជឿជាក់ថាការខិតខំប្រឹងប្រែនឹងនាំមកនូវភភាពជោគជ័យនៅក្នុងពេលអនាគត»។

លទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥បានបានបង្ហាញថាមានបេក្ខជនប្រឡងជាប់សរុប ១២២ ៤៧៣ នាក់ ក្នុងចំណោមបេក្ខជនប្រឡងសរុបចំនួន ១៤៦ ៧២០នាក់។ បេក្ខជនជាប់និទ្ទេស A ចំនួន ៣ ០០៣ នាក់។ ខេត្តជាប់ព្រំដែនរួមមានខេត្តបន្ទាយមានជ័យឧត្តរមានជ័យនិងព្រះវិហារជាប់ខ្ពស់ជាងភាគរយថ្នាក់ជាតិមានចំនួនលើសពី៨៤.៥៦%។
អ្នកនាំពាក្យលោកស្រី ឃួន វិច្ឆិកា បានបន្តថាលទ្ធផលដ៏ល្អប្រសើរនេះបង្ហាញឃើញពីការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស គ្រូបង្រៀន គណៈគ្រប់គ្រងសាលា ក៏ដូចជាការដាក់ចេញនូវកំណែទម្រង់របស់ក្រសួងអប់រំយុវជននិងកីឡាកន្លងមក។ លទ្ធផល និងទិន្នន័យនេះនឹងត្រូវត្រូវក្រសួងយកទៅប្រើប្រាស់ដើម្បីកែលម្អប្រព័ន្អអប់រំបន្ថែមទៀតដើម្បីឱ្យលទ្ធផលសិក្សារបស់សិស្សកាន់តែប្រសើរឡើង។

គួរបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥មានបេក្ខជនចុះឈ្មោះប្រឡងចំនួន១៤៦ ៧២០នាក់ ស្រី ៨១ ៤៤២ នាក់ ចែកជា២៤១មណ្ឌលត្រូវជា៥៩២៤បន្ទប់ ក្នុងនោះបេក្ខជនមកប្រឡងចំនួន ១៤៤ ៨៤៨ នាក់ស្រី ៨០ ៦៩១នាក់៕
អត្ថបទ៖សំអឿន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


