Connect with us

ព័ត៌មានជាតិ

ឃុំចំនួន២ នៅស្រុក​អូរគ្រៀងសែនជ័យ រងការ​ជន់លិចដោយជំនន់ទឹកភ្លៀង

បានផុស

នៅ

ដោយទទួលរងឥទ្ធិពលពីប្រពន្ធ័សម្ពាធទាប និងជ្រលងនៃព្យុះទីហ្វុងរ៉ាហ្គាសាលើកទី១៨ បានធ្វើឱ្យខេត្តក្រចេះមានភ្លៀងធ្លាក់យ៉ាងខ្លាំង នាយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ បណ្ដាលឲ្យកើតមានជំនន់ទឹកភ្លៀងជន់លិចភូមិ លំនៅដ្ឋានប្រជាពលរដ្ឋ និងលិចផ្លូវ ស្ថិតក្នុងស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

ជំនន់ទឹកភ្លៀងនេះ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅតំបន់ទាំងនោះ ពុំអាចធ្វើដំណើរឆ្លងកាត់បាន ដោយសារស្ថានភាពទឹកជ្រៅ និងហូរខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈា ផល្លី អភិបាលស្រុកអូរគ្រៀងសែនជ័យ បានឱ្យកម្ពុជាថ្មីដឹងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នេះថា ជំនន់ទឹកភ្លៀងនេះ បានចាប់ផ្ដើមជន់ឡើងនៅវេលាម៉ោងប្រមាណជា ៣ទៀបភ្លឺ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បណ្ដាល​ឱ្យជន់​លិច ភូមិចំនួន ៣ ភូមិ នៅក្នុងឃុំអូរគ្រៀង និងឃុំរលួស ហើយប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១០ គ្រួសារ។

លោកបានបញ្ជាល់ថា ជំនន់ទឹកភ្លៀងនេះ លិចមិនយូរថ្ងៃទេ យ៉ាងច្រើនតែមួយថ្ងៃ គឺស្រកទៅវិញ បើមេឃភ្លៀងជាប់ៗគ្នា យ៉ាងយូរ ២ថ្ងៃ ទៅ ៣ថ្ងៃ ស្រកចុះទៅវិញអស់ហើយ។

លោកអភិបាលស្រុក បានបញ្ជាក់បន្ថែមថា បន្ទាប់ពីទទួលបានព័ត៌មានពីមូលដ្ឋានភ្លាម លោកបានណែនាំឱ្យក្រុមការងារ កម្លាំងនៃអធិការដ្ឋាននគេបាលស្រុកអូរគ្រៀងសែនជ័យ​ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរគ្រៀង និងកម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាលរលួសមានជ័យ កម្លាំងប្រជាការពារ​ បានចុះសួរសុខទុក្ខនិងជួយដឹកជញ្ជូនសម្ភារៈរបស់ប្រជាពលរដ្ឋ​ដែលរងគ្រោះដោយទឹកជំនន់​ ទឹកភ្លៀង។ គ្រោះទឹកជំនន់ខាងលើនេះ មិនបណ្តាលអោយខូចខាតទ្រព្យសម្បត្តិ និងគ្រោះថ្នាក់ដល់មនុស្ស និងសត្វទេ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម