Connect with us

សន្តិសុខសង្គម

ក្រោយចប់បុណ្យភ្ជុំ នារី​ម្នាក់​​មកលោត​ទឹក​លេី​ស្ពាន​កោះ​នរា

បានផុស

នៅ

​ក្រោយចប់ពិធីបុណ្យភ្ជុំបិណ្ឌបានត្រឹមមួយថ្ងៃ នារី​ម្នាក់​បាន​មក​លោត​ទឹក​សម្លាប់​ខ្លួន​លើ​ស្ពាន​កោះ​នរា​ តែ​ត្រូវ​បាន​​ប្រជាពលរដ្ឋ​ និង​សន្តិសុខ​នៅ​ទីនោះ​ ជួយ​​ទាន់​ពេលវេលា​។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១០និង​៣៥នាទី​យប់​ ថ្ងៃ​ទី​២៤ខែ​កញ្ញា ​ឆ្នាំ​២០២៥​ នៅ​លើ​ស្ពាន​កោះ​នរា​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឲ្យ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ ពួកគាត់​បានធ្វើដំណើរ​ឆ្លង​កាត់​ស្ពាន​កោះ​នរា​ ក៏ស្រាប់​តែ​ប្រទះឃើញ​នារី​ម្នាក់​ មិន​ថា​មាន​វិបត្តិ​អ្វី​នោះ​ទេ​ កំពុងឈរលេីស្ពាន និង​បម្រុងលោត​ចុះចូលទៅក្នុងទឹក​ ទេីបពួកគាត់​ចុះ​ទៅ​ជួយ​ឃាត់​ និង​បានហៅ​សន្តិសុខ​នៅ​ជិត​នោះ​ឲ្យ​ជួយ​លួងលោម​នារី​រូប​នោះ​យក​ទៅ​ក្រោម​ស្ពាន​វិញ​ផង​ដែរ​។

បើតាមការលើកឡើងពីនារីរងគ្រោះ ការណ៍ដែលនាងមកទីនេះបម្រុងលោតទឹកសម្លាប់ខ្លួន ក៏ដោយសារ​មាន​វិបត្តិ​ជា​មួយ​គ្រួសារ​តិចតួច​​។ ក្រោយ​កេីត​ហេតុ​ សន្តិសុខ​នៅ​ទីនោះ​បាន​ជួយ​និយាយ​លួងលោម​អោយ​នារី​រូបនោះ​ស្ងប់​អារម្មណ៍​ ហើយដោយសារក្លិន​ស្រាផង​ ទេីប​សម្រេច​យក​នារី​រូប​នោះ​ទៅ​ស្នាក់​ការ​សន្តិសុខ​ រង់ចាំ​ធ្វើ​ការ​ទាក់​ទង​សាច់ញាតិ​អោយ​មក​ទទួល​យក​ទៅ​ផ្ទះ​វិញ​៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម