Connect with us

ព័ត៌មានជាតិ

​ក្រោយពន្យារពេល មហាសន្និបាតសមាគមអតីតយុទ្ធជន​នឹងរៀបចំឡើងចុងខែនេះ ក្រោមអធិបតីសម្ដេចតេជោ

បានផុស

នៅ

មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នឹងរៀបចំឡើងក្រោមអធិបតីសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នាចុងខែកញ្ញា ក្រោយមហាសន្និសីទនេះ ត្រូវបានលើកពេលកាលពីកន្លងទៅ ដែលគ្រោងធ្វើនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសមាគមអតីតយុទ្ធជនកម្ពុជា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលសមាគមអតីតយុទ្ធជនកម្ពុជា បានសម្រេចរៀបចំឡើងវិញនូវមហាសន្និបាតនេះដែលនឹងប្រារព្ធទៅនៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃចន្ទ ទី២៩ ខែកញ្ញា ឆ្នាំ ២០២៥។

លោកទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា រួមជាមួយលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងរៀបចំមហាសន្និបាត និងពិនិត្យមើលការងារសន្តិសុខ សណ្ដាប់ធ្នាប់ និងត្រៀមលក្ខណបច្ចេកទេស មុនថ្ងៃរៀបចំពិធីរួចរាល់ហើយសម្រាប់ការប្រព្រឹត្តទៅនៃមហាសន្និបាត​។

នៅព្រឹកថ្ងៃទី២៥ ខែកញ្ញានេះទៀតសោត លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានបន្តដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រសួងពាក់ព័ន្ធ ដែលជាគណៈកម្មការ និងអនុគណៈកម្មការទទួលបន្ទុកការងាររៀបចំត្រួតពិនិត្យផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ដើម្បីត្រៀមការពារសន្តិសុខ និងសុវត្ថិភាព នៅក្នុងឱកាសមហាសន្និបាតវិសមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នាពេលដ៏ខ្លីខាងមុខនេះ។

គួរជម្រាបថា មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសឆ្នាំនេះ រៀបចំក្នុងគោលបំណងចម្បង៣ រួមមាន៖១) បូកសរុបលទ្ធផលការងាររយៈពេល១០ឆ្នាំរបស់សមាគម, ២) កែសម្រួលនិមិត្តសញ្ញាសមាគម និងឈ្មោះសមាគម ដោយផ្លាស់ប្តូរពីសមាគមអតីតយុទ្ធជនកម្ពុជា ទៅជាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និង៣) ការធ្វើវិសោធនកម្មលក្ខន្តិកៈ ដើម្បីបញ្ជូលនិវត្តជនឱ្យមកជ្រកក្រោមឆ័ត្រតែមួយរបស់សមាគម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម