Connect with us

សេដ្ឋកិច្ច

​ភ្ញៀវទេសចរ​ជាង ​២ លាននាក់ ​ដើរលេងកម្សាន្ត ​ក្នុង​កាសបុណ្យភ្ជុំបិណ្ឌ​

បានផុស

នៅ

នៅក្នុងរយៈពេល ​៣ ថ្ងៃ ​គិតចាប់ពីថ្ងៃទី ២១ ​ដល់ថ្ងៃទី ២៣ ខែកញ្ញា ​ឆ្នាំ ២០២៥ ក្នុងឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ​មានភ្ញៀវ​ទេសចរជាតិ ​និងអន្តរជាតិ​ប្រមាណ ២ ១៤៤ ២២៤ ​នាក់ ​បាន​ដើរ​លេង​កម្សាន្ត ​កើនឡើង ២០,១% ​ធៀបរយៈពេលដូចគ្នាកាលពីបុណ្យភ្ជុំឆ្នាំ ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាមក្រសួងទេសចរណ៍ ​ក្នុងចំណោមភ្ញៀវទេសចរណ៍​ជាង ២ លាននាក់ ​មានទេសចរជាតិ និង​ប្រជាពលរដ្ឋដើរលេងកម្សាន្តប្រមាណ ​២ ១១៩ ៧៨១ ​នាក់ កើន ២១,២% ​ទេសចរ​បរទេស​ប្រមាណ ២៤ ៤៤៣ នាក់។

ខេត្តចំនួន ​៥ ទទួលបានទេសចរច្រើនជាងគេ​រួមាន ខេត្តសៀមរាបចំនួន ​២៣៨ ២០១ នាក់ ខេត្តបាត់ដំបង ​២១៨ ៧០៦ នាក់ ​ខេត្តព្រះសីហនុ ​២១៦ ៩៥៦ នាក់ ​ខេត្តកំពង់ចាម ២១០ ៥៧៣ ​នាក់ ​និងខេត្តកំពង់ឆ្នាំ ១៣៧ ៨៣៣ ​នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម