ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសជួបប្រធានកាកបាទក្រហមអន្តរជាតិនៅញូវយ៉ក
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញជួបទ្វេភាគីជាមួយប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) លោកស្រី Marijana Spoljaric អំឡុងពេលនៃកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ កាលពីថ្ងៃទី២៥ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

មិនមានព័ត៌មានបន្ថែមយ៉ាងណាពីក្រសួងការបរទេសពីជំនួបនេះទេ ខណៈកាកបាទក្រហមអន្តរជាតិគឺជាអ្នកសង្កេតការមួយរបស់អង្គការសហប្រជាជាតិ និងធ្វើទំនាក់ទំនងជាមួយអង្គការអន្តរជាតិនេះក្នុងការជំរុញការគោរពច្បាប់មនុស្សធម៌អន្តរជាតិ។
ច្បាប់មនុស្សធម៌អន្តរជាតិ ឬច្បាប់សង្គ្រាម គឺជាច្បាប់ដែលការពារជនស៊ីវិល បុគ្គលិកពេទ្យ ទាហានរបួស ឈ្លើយសឹក ពីការវាយប្រហារ ទណ្ឌកម្មណាមួយលើពួកគេក្នុងពេលមានសង្គ្រាម។

ជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងប្រធានកាកបាទក្រហមនៅពេលនេះគឺកើតឡើងក្នុងពេលដែលទាហានខ្មែរទាំង១៨នាក់ដែលថៃចូលមកចាប់ខ្លួនដោយខុសច្បាប់កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា នៅមិនទាន់ដោះលែងមកវិញទេ ខណៈដែលកាកបាទក្រហមគឺជាអង្គការអន្តរជាតិតែមួយគត់ដែលថៃអនុញ្ញាតឱ្យបានមើលពីស្ថានភាពរបស់ទាហានខ្មែរដែលត្រូវពួកគេចាប់ខ្លួន។
គិតរហូតមកដល់ថ្ងៃទី២៦ ខែកញ្ញានេះទាហានខ្មែរទាំង១៨នាក់ត្រូវបានថៃចាប់ខ្លួនទៅឃុំឃាំងចំនួន៥៩ថ្ងៃហើយ។ ក្នុងជំនួបជាមួយគ្រួសារទាហានទាំង១៨នាក់កាលពីថ្ងៃទី២០ ខែកញ្ញា សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាសម្ដេចបានអន្តរាគមន៍ទៅថ្នាក់ដឹកនាំពិភពលោកជាបន្តបន្ទាប់តាំងពីមានការចាប់ខ្លួន និងថារដ្ឋាភិបាលនៅតែរកវិធីសាស្ត្របន្ថែមទៀត ធ្វើយ៉ាងណាដើម្បីជួយយោធិនកម្ពុជាបានត្រលប់មកមាតុភូមិវិញឱ្យបានឆាប់៕


អត្ថបទដោយ ហ៊ុន សិរិវឌ្ឍន៍
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


