ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដាក់រនាំងដែកមាត់ប្រឡាយមេ ទប់ស្កាត់សំរាមហូរចូល
កាលពីព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥ នេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចុះស្តារសំរាមចេញ រួចដាក់រនាំងដែកនៅមាត់ប្រឡាយមេ ដើម្បីកាត់បន្ថយការកកស្ទះសំរាមក្នុងប្រព័ន្ធលូ ប្រឡាយ នៅភូមិចំការឪឡឹក ២ និង ភូមិក្បាលដំរី ២ សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ។


លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ពលរដ្ឋមួយចំនួននៅមិនទាន់ជួយថែរក្សាបរិស្ថាន អនាម័យ បានល្អនៅឡើយទេ ដោយបោះសំរាមចោលគ្មានសណ្ដាប់ធ្នាប់ចូលប្រឡាយទឹកហូរ បង្កការស្ទះចរន្តទឹកហូរ ងាយនឹងជន់លិចនារដូវវស្សា។


លោក ប៉ាង លីដា បន្តថា ដោយមានការយកចិត្តទុកដាក់ពី លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ លោកបានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ ចុះស្ដារសំរាមចេញពីប្រឡាយលូ នៅភូមិចំការឪឡឹក ២ និង បន្តដាក់រនាំងដែកមាត់ប្រឡាយមេ នៅភូមិក្បាលដំរី ២ សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ។


លោកបញ្ជាក់ថា ក្រោយពីស្តារយកសំរាមចេញពីមាត់លូ និង ដាក់រនាំងដែករួច លោកនឹងបន្តដាក់គ្រឿងចក្រកាយស្តារប្រឡាយខាងលើ ដើម្បីសម្រួលចរន្តទឹកហូរបានកាន់តែលឿន។


លោក ប៉ាង លីដា ក៏បានណែនាំ និង អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចេះជួយថែរក្សាបរិស្ថាន និង អនាម័យទាំងអស់គ្នាផង៕
អត្ថបទ ៖ សុខា


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


