Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ខេត្តសៀមរាបរងគ្រោះធ្ងន់ធ្ងរជាងគេដោយជំនន់ទឹកភ្លៀងក្នុងចំណោមខេត្តទាំង៩

បានផុស

នៅ

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅរសៀលថ្ងៃទី២៩កញ្ញានេះថា គិតចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ជំនន់ទឹកភ្លៀងបានបង្កឱ្យប៉ះពាល់ដល់ខេត្តចំនួន៩រួមមាន ខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ ព្រៃវែង កំពង់ធំ សៀមរាប មណ្ឌលគិរី បន្ទាយមានជ័យនិងត្បូងឃ្មុំក្នុងនោះខេត្តសៀមរាបរងគ្រោះធ្ងន់ធ្ងរជាងគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថាតាមទិន្នន័យបឋមខេត្តសៀមរាបជំនន់ទឹកភ្លៀងជន់លិច១១ស្រុកស្មើនឹង៤១ឃុំសង្កាត់ប៉ះពាល់ប្រជាពលរដ្ឋ៦១៤២គ្រួសារស្មើនឹងផ្ទះ៦១៤២ខ្នងសាលារៀន៤៦វត្ត៦មន្ទីរពេទ្យនិងមណ្ឌលសុខភាព៥ស្រូវ៣៩៦៣ហិកតា ដំណាំរួមផ្សំ១៤៥ហិកតា ប៉ះពាល់ផ្លូវជាតិ១៤២៩៣ម៉ែត្រ ផ្លូវជនបទ៥៧១៧០ម៉ែត្រ។ បន្ទាប់មកខេត្តក្រចេះប៉ះពាល់៦ស្រុកស្មើនឹង២៥ឃុំសង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋ៤៣១៥គ្រួសារជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្តិភាពចំនួន២២២គ្រួសារផ្ទះ៦១៤២ខ្នងសាលារៀន១៦វត្ត៩មន្ទីរពេទ្យនិងមណ្ឌលសុខភាព៨ជម្លៀសសត្វពាហនៈ៧៩២ក្បាលស្រូវ១០៥៩ហិកតាដំណាំរួមផ្សំ២៨ហិកតាប៉ះពាលផ្លូវជាតិ៥២៣ម៉ែត្រ ផ្លូវជនបទ៦៧៥៥៩ម៉ែត្រ។ ខេត្តស្ទឹងត្រែងប៉ះពាល់៥ស្រុកស្មើនឹង២៥ឃុំសង្កាត់ប៉ះពាល់ប្រជាពលរដ្ឋ២៧៧១គ្រួសារជម្លៀសប្រជាពលរដ្ឋ៣គ្រួសារផ្ទះ១២១០ខ្នងសាលារៀន៨វត្ត២ ស្រូវ២៣០៤ហិកតាខូចខាត៥៨ហិកតាដំណាំរួមផ្សំ២៥២៥ហិកតាខូចខាត៨២ហិកតាប៉ះពាលផ្លូវជាតិ៥៤០ម៉ែត្រនិងផ្លូវជនបទ៣៣៤៤៥ម៉ែត្រ។

ខេត្តព្រៃវែងប៉ះពាល់៤ស្រុកស្មើនឹង១១ឃុំសង្កាត់ប៉ះពាល់ប្រជាពលរដ្ឋ៣៦៥គ្រួសារជម្លៀស៣៣គ្រួសារ ផ្ទះ១៣៥ខ្នង ស្រូវ៣៨៨ហិកតាខូចខាត២៦ហិកតា ផ្លូវជនបទ២៤២៦៤ម៉ែត្រ ទំនប់១៥០០ម៉ែត្រនិងបាក់ច្រាំងទន្លេ៨៦៥ម៉ែត្រ។ ខេត្តកំពង់ធំប៉ះពាល់៤ស្រុកស្មើនឹង១៥ឃុំ ប៉ះពាល់ប្រជាពលរដ្ឋ១៦៦៥គ្រួសារជម្លៀសប្រជាពលរដ្ឋ១៥គ្រួសារផ្ទះ១៦៦៥ខ្នងសាលារៀន១៦វត្ត១មន្ទីរពេទ្យ២ស្រូវ១១៣៦ហិកតាខូចខាត៣៨ហិកតា ផ្លូវជាតិ១២០ម៉ែត្រនិងផ្លូវជនបទ៤០៥២៣ម៉ែត្រ។ ខេត្តបន្ទាយមានជ័យប៉ះពាល់៣ស្រុកស្មើនឹង១៤ឃុំប៉ះពាល់ស្រូវ១៤៣២ហិកតាខូចខាត៧០ហិកតា។ ខេត្តមណ្ឌលគីរីប៉ះពាល់១ស្រុកស្មើនឹង៦ឃុំប៉ះពាល់ប្រជាពលរដ្ឋ៧៩១គ្រួសារស្មើនឹងផ្ទះ៧៩១ខ្នងស្រូវ៨៥ហិកតាខូចខាត៧៥ហិកតាដំណាំរួមផកសំ៧០ហិកតាខូចខាត៤០ហិកតានិងផ្លូវជនបទ១៩៦៤០ម៉ែត្រនិងខេត្តត្បូងឃ្មុំប៉ះពាល់១ស្រុកស្មើនឹង២ឃុំប៉ះពាល់ប្រជាពលរដ្ឋ៨៦៧គ្រួសារនិងជម្លៀស៥៥២គ្រួសារ។

បើតាមលោក សុទ្ធ គឹមកុលមុនី គិតចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ជំនន់ទឹកភ្លៀងដែលប៉ះពាល់ស្រុកចំនួន៤០នៃខេត្តចំនួន៩បានប៉ះពាល់ប្រជាពលរដ្ឋចំនួន២១,៣៥៧ គ្រួសារ ផ្ទះប៉ះពាល់ចំនួន១៧,៣៤៨ ខ្នង ជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្តិភាពចំនួន១,០៣៧ គ្រួសារ ស្រូវប៉ះពាល់ចំនួន១២,៧៩១ ហិកតាកើន ២,០៦១ ហតក្នុងនោះស្រូវខូចខាតចំនួន២៦៧ ហិកតាកើន ៣៨ ហិកតា។

លោកបានបន្តថា ក្នុងការអន្តរាគមន៍ទឹកជំនន់នេះដែរគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ រាជធានី ខេត្តបានបើកកិច្ចប្រជុំដើម្បីពិនិត្យធនធាន សម្ភារៈ និងមធ្យោបាយ ដែលបានត្រៀមក្នុងផែនការត្រៀមបម្រុងគ្រោះមហន្តរាយដោយទឹកជំនន់ និងចុះពិនិត្យស្ថានភាពលិចលង់ និងការរស់នៅរបស់ប្រជាពលរដ្ឋជាប់ជាប្រចាំនិងបន្ត តាមដានជាប់ជាប្រចាំការវិវត្តន៍ស្ថានភាពគ្រោះទឹកជំនន់ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះនិងស្តារដំណាំស្រូវក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធរងការខូចខាតឱ្យបានទាន់ពេលវេលា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម