Connect with us

ព័ត៌មានជាតិ

កងកម្លាំងកម្ពុជាមិនប្រដាប់អាវុធបណ្ដេញទាហាន​ថៃដែលនាំ​អ្នក​វាស់​ដី​ចូលមក​ជិត​បង្គោល​ព្រំដែន​លេខ៤៦​ នៅភូមិជោគជ័យ

បានផុស

នៅ

បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី​ ៣០​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២៥​ កងកម្លាំង​ថៃ​បាន​នាំ​អ្នក​វាស់​ដី​ចូលមក​ជិត​បង្គោល​ព្រំដែន​លេខ៤៦​ ត្រង់ភូមិសាស្ត្រខាងលិចចំការ​អំពៅ​ ក្នុងភូមិ​ជោគជ័យ​ ឃុំ​ អូរបីជាន់​ ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ​ តែត្រូវ​កងកម្លាំងជួរមុខបណ្ដេញចេញ​មិនឱ្យមក​វាស់​វែងបានឡើយ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីមានការរារាំងពីកងកម្លាំងកម្ពុជា ភាគី​ថៃបានដកថយបន្តិច។  តាមសេចក្ដីរាយការណ៍ពីមូលដ្ឋាន ក៏បានឱ្យដឹងថា កងកម្លាំងថៃមួយក្រុមទៀត ក៏ប្រុងធ្វើសកម្មភាពបង្កភាពតានតឹង​នៅ​បង្គោល​ព្រំដែន​លេខ​ ៤៧​ ប៉ុន្តែ​កងកម្លាំង​ជួរមុខ​ និង​ប្រជាពលរដ្ឋ​ ដែលរស់នៅទីតាំងជាក់ស្ដែង និងធ្លាប់អាស្រ័យផលលើដីស្រែចម្ការតាំងពីយូរលង់ណាស់មកហើយ បានត្រៀមខ្លួនជាប់​ជានិច្ច ​ដើម្បី​ការពារ​បូរណភាពទឹកដី និងអ្វីដែលជាទ្រព្យសម្បត្តិរបស់ពួកគាត់​។ 

អភិបាលស្រុកអូរជ្រៅ លោក កែវ តារារស្មី  ឱ្យដឹងថាជុំវិញសកម្មភាពបង្កហេតុដោយភាគីថៃ  បង្កភាពតានតឹងសាជាថ្មី បានស្ងប់ស្ងាត់ទៅវិញ ក្រោយទាហានថៃបានដកថយ ហើយគិតមកត្រឹមម៉ោង​ ៩:៣០​ នាទី​ ព្រឹក​ថ្ងៃដដែល ស្ថានភាពនៅតំបន់អូរបីជាន់ មានសភាពស្ងប់ស្ងាត់ទៅវិញធម្មតា គ្មានសភាពតានតឹងឡើយ​។

ជាការកត់សម្គាល់ សកម្មភាពបង្កហេតុជាថ្មី​របស់ទាហានថៃ ជាសកម្មភាពបង្កភាពតានតឹង ​ រំលោភបំពានលើ​រំលោភ​បទឈប់បាញ់ និងកិច្ចព្រមព្រៀងដែលបានឯកភាពកាលពីពេលកន្លងទៅដែលហាមឃាត់មិនឱ្យពង្រីកតំបន់ជម្លោះ៕

ដោយ៖ អ​ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម