ជីវិតកម្សាន្ដ
សាយ ជាសមាសភាពប្រធានប្រតិភូដឹកនាំយុវជនតំណាងកម្ពុជា ចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩
តារាចម្រៀង Original Song លោក អ៊ួន បឋម ហៅ សាយ ត្រូវបានចាត់តាំងជាសមាសភាពប្រធានប្រតិភូដឹកនាំយុវជនតំណាងប្រទេសកម្ពុជា ចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ។ នេះបើតាមការបញ្ជាក់របស់ អគ្គនាយកដ្ឋានយុវជន (Directorate General of Youth) បានណែនាំសមាសភាពរបស់លោកជាផ្លូវការ នាព្រឹកថ្ងៃអង្គារ៍នេះ។

សាយ ជាសិល្បករខ្មែរមួយរូបដែលផុសផុលក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមច្រើន ពិសេសតាមរយៈការផ្តួចផ្តើមគំនិតបង្កើតមូលនិធិនានា គាំទ្រដល់មន្ទីរពេទ្យ ក៏ដូចជាផ្នែកផ្សេងទៀតដែលមានតម្រូវការផងដែរ ដែលរួមមាន កម្មវិធីរត់ដោយបេះដូង ដើម្បីបរិច្ចាគជួយអនាគតកុមារអូទីហ្សឹម, កម្មវិធីរត់ឡើងប្រាសាទព្រះវិហារ អបអរខួបនៃការចុះបញ្ជីបេតិកភណ្ឌ (២០២៣ និង ២០២៥), យុទ្ធនាការ “រត់ដើម្បីសប្បុរសធម៌ជាមួយ សាយ” (២០២១) ជាដើម។ល។
ខណៈកាលពីដើមខែសីហាកន្លងទៅថ្មីៗ លោកក៏បានស្ម័គ្រចិត្តចូលរួមជាមួយមន្ទីរពេទ្យកុមារអង្គរ ក្នុងកិច្ចការពិគ្រោះជំងឺ និងពិនិត្យសុខភាពជូនកុមារ-មនុស្សចាស់ នៅតំបន់ភៀសសឹកផងដែរ។

ដោយឡែក នៅថ្ងៃអង្គារ៍ទី ៣០ ខែកញ្ញានេះ ទំព័រហ្វេសប៊ុកផ្លូវការអគ្គនាយកដ្ឋានយុវជន (Directorate General of Youth) បានណែនាំលោកជាផ្លូវការ ជាមួយនឹងសមាសភាពប្រធានប្រតិភូដឹកនាំយុវជនតំណាងកម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ។
ទន្ទឹមនឹងការណែនាំផ្លូវការនេះ សាយ ក៏បានបង្ហាញក្តីសោមន្យរបស់ខ្លួនផងដែរ ក្នុងការចូលរួមម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ដោយចាត់ទុកថានេះ ជាបេសកកម្មថ្មីមួយទៀតរបស់ខ្លួន ក្នុងការរួមចំណែកនឹងសង្គមជាតិកម្ពុជា។

គួរជម្រាបដែរថា The Ship for Southeast Asian and Japanese Youth Program-SSEAYP នឹងធ្វើឡើងរយៈពេល៣២ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយតាមការគ្រោងទុកមានទិសដៅចូលចតនៅប្រទេសជប៉ុន សិង្ហបុរី និងប្រទេសថៃ៕


-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


