ព័ត៌មានអន្ដរជាតិ
ត្រាំ ថា បើលោកមិនឈ្នះរង្វាន់ណូបែលសន្តិភាព គឺស្មើនឹងការប្រមាថអាមេរិក
ថ្លែងក្នុងព្រឹត្តិការណ៍ជំនួបជាមួយមេទ័ពនៅរដ្ឋ Virginia កាលពីដើមសប្តាហ៍ ប្រមុខសេតវិមាន លោក ដូណាល់ ត្រាំ ប្រកាសថា បើលោកមិនឈ្នះរង្វាន់ណូបែលសន្តិភាពទេនោះ វាគឺស្មើនឹងការប្រមាថសហរដ្ឋអាមេរិក។

ប្រធានាធិបតីអាមេរិកថ្លែងថា លោកត្រូវគេមើលរំលងចំពោះរង្វាន់នេះម្តងហើយម្តងទៀត ដ្បិតលោកជឿជាក់ថា ខ្លួនបានសាងសមិទ្ធផលគ្រប់គ្រាន់ដើម្បីទទួលបានរង្វាន់នេះក៏ដោយ។
លោក ត្រាំ និយាយលេងសើចថា «រង្វាន់នេះប្រហែលបានទៅលើអ្នកនិពន្ធវិញ ខ្ញុំនឹងប្រាប់អ្នកថា វាគឺជាការប្រមាថដ៏ធំមួយដល់ប្រទេសរបស់យើង។ ខ្ញុំមិនចង់បានវាទេតែខ្ញុំចង់ឲ្យប្រទេសជាតិទទួលបានវា។ យើងមានសមិទ្ធផលចំនួនប្រាំបី ក្នុងរយៈពេលប្រាំបីខែ។ តើអ្នកនឹងឈ្នះរង្វាន់ណូបែលទេ? ច្បាស់ជាមិនបានទេ។ ពួកគេនឹងផ្តល់រង្វាន់នេះទៅឲ្យបុរសម្នាក់ដែលមិនបានធ្វើអ្វីសោះទៅវិញ»។

លោកត្រាំតែងអះអាងម្តងហើយម្តងទៀតថា ខ្លួនគឺជាបេក្ខភាពតែម្នាក់គត់ដែលស័ក្តិសមឈ្នះរង្វាន់ណូបែលសន្តិភាព ព្រោះតែការខិតខំបញ្ចប់សង្គ្រាមជាបន្តបន្ទាប់។
ក្នុងការលើកឡើងរបស់ត្រាំ, សង្គ្រាមដែលលោកជួយបញ្ចប់មានដូចជា អាមេនី-អាស៊ែរបៃហ្សង់, ឥណ្ឌា-ប៉ាគីស្ថាន, អ៊ីស្រាអែល-អ៊ីរ៉ង់, កូសូវ៉ូ-ស៊ែប៊ី និងរួមទាំងជម្លោះកម្ពុជា-ថៃផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សេតវិមាន៖ លោក ត្រាំ បើកចំហជួបលោក គីម ជុងអ៊ុន ដោយមិនចាំបាច់កំណត់លក្ខខណ្ឌជាមុន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២៤ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


