Connect with us

ព័ត៌មានអន្ដរជាតិ

បាក់រលំវិហារនៅប្រទេសអេត្យូពីសម្លាប់មនុស្ស៣០នាក់

បានផុស

នៅ

មនុស្សយ៉ាងហោចណាស់៣០ នាក់បានស្លាប់ និងជាង ២០០ នាក់រងរបួស ក្នុងហេតុការណ៍ដ៏រន្ធត់បាក់រលំព្រះវិហារ Arerti Mariam ក្នុងតំបន់ Amhara នៃប្រទេសអេត្យូពី ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យ St. Mary ប្រចាំឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Businessday NG នៅថ្ងៃទី០២ខែតុលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបភាព៖ Businessday NG )

ក្នុងអំឡុពេលកើតហេតុមាន គ្រិស្តបរិស័ទគ្រិស្តអូស្សូដក់រាប់ពាន់នាក់បានប្រមូលផ្តុំគ្នា ខណៈដោយមានធ្នឹម ដែលមិនទាន់សាងសង់រួចរាល់និងកំទេចកំទីធ្លាក់មកលើហ្វូងមនុស្សភ្លាមៗបង្កចលាចល។

ប្រតិបត្តិការជួយសង្គ្រោះបានបន្តពេញមួយថ្ងៃនិងប្រញាប់ប្រញាល់បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង។ ក្រុមមន្ត្រីបានព្រមានថា ចំនួនអ្នកស្លាប់អាចកើនឡើង ខណៈដែលមនុស្សជាច្រើនទៀតនៅតែជាប់នៅក្រោមគំនរបាក់បែក។ មេដឹកនាំក្នុងតំបន់បានហៅការបាក់រលំនេះថាជាការបាត់បង់ដ៏បំផ្លិចបំផ្លាញ ខណៈដែលរដ្ឋាភិបាលបានសម្តែងការសោកស្ដាយ និងបានជំរុញឱ្យមានការរឹតបន្តឹងការអនុវត្តស្តង់ដារសុវត្ថិភាពសំណង់៕

(រូបភាព៖ Local Media )
(រូបភាព៖ Local Media )

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម