ព័ត៌មានអន្ដរជាតិ
មហាសេដ្ឋីថៃ រងការចោទប្រកាន់លើការបាក់រលំអគារការិយាល័យសវនកម្មរដ្ឋនៅបាងកក
រដ្ឋអាជ្ញាថៃបានចោទប្រកាន់មនុស្ស ២៣ នាក់ រួមទាំងមហាសេដ្ឋីសំណង់ល្បីឈ្មោះលោក Premchai Karnasuta និងក្រុមហ៊ុនរដ្ឋរបស់ចិន ជុំវិញការដួលរលំអគារនៅទីក្រុងបាងកក ដែលបានសម្លាប់កម្មករយ៉ាងហោចណាស់ ៩៥នាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី០៨ខែសីហា។

អគារការិយាល័យសវនកម្មរដ្ឋកម្ពស់ ៣០ ជាន់បានដួលរលំក្នុងអំឡុងពេលការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រកាលពីថ្ងៃទី ២៨ ខែមីនា ដែលបានវាយប្រហារប្រទេសជិតខាងមីយ៉ាន់ម៉ា។ វាជាអគារតែមួយគត់ក្នុងទីក្រុងបាងកកដែលបានបាក់រលំពីការរញ្ជួយដីនៅពេលនោះ។
អគារនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន Italian-Thai Development និង China Railway Number 10 (Thailand) Ltd ដែលជាផ្នែកមួយនៃក្រុមហ៊ុន China Railway Group។ តាមការស៉ើបអង្គេតជនជាប់ចោទបានបំពានច្បាប់សំណង់មានការធ្វេសប្រហែស ហើយក្នុងករណីខ្លះមានក្លែងបន្លំឯកសារវិស្វកម្មទៀតផង។
ទោះយ៉ាងណាលោក Premchai និងមនុស្ស ១៤ នាក់ផ្សេងទៀតបដិសេធការចោទប្រកាន់នេះ ខណៈក្រុមហ៊ុនទាំងពីរមិនទាន់បញ្ចេញមតិជាសាធារណៈនៅឡើយទេ។
គួរបញ្ជាក់ថាលោក Premchai Karnasuta ដែលជាមហាសេដ្ឋីសំណង់ឈានមុខគេរបស់ប្រទេសថៃបានប្រឈមក្រពីការចោទប្រកាន់ផ្លូវច្បាប់បន្ទាប់ពីការដួលរលំអគារនៅទីក្រុងបាងកកក្នុងឆ្នាំ ២០២៥ នេះ។ លោកក៏ធ្លាប់ត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែស និងបំពានច្បាប់សុវត្ថិភាព។ កេរ្តិ៍ឈ្មោះរបស់លោកត្រូវបានបំផ្លាញបន្ថែមទៀតដោយរឿងអាស្រូវការបរបាញ់ខុសច្បាប់កាលពីអតីតកាលក្នុងឆ្នាំ២០១៨ ៕
អត្ថបទ៖ ប៊ុន សុភាព

អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


