Connect with us

ព័ត៌មានអន្ដរជាតិ

​មេរោគ​អេដស៍​​ឆ្លង​ខ្លាំង​ក្នុង​ចំណោម​យុវជន​ឡាវ នៅឆ្នាំ២០២៥

បានផុស

នៅ

មន្ត្រីសុខាភិបាលឡាវបានរកឃើអ្នកឆ្លងមេរោគអេដស៍ថ្មីជាង ១,១០០ ករណី នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ ជាពិសេសក្នុងចំណោមយុវជន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Laotian Times នៅថ្ងៃទី០៦ខែតុលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមអ្នកឆ្លងថ្មី មានមនុស្សវ័យក្មេងដែលមានអាយុពី ១៥ ទៅ ២៤ ឆ្នាំច្រើនជាងគេ។ បើយោងតាមមជ្ឈមណ្ឌលសម្រាប់មេរោគអេដស៍/ជំងឺអេដស៍ និងជំងឺឆ្លងតាមផ្លូវភេទ (CHAS) នៅចន្លោះខែមករា និងខែមិថុនា មនុស្សជិត ២០០ នាក់​ក៏ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានផ្ទុកមេរោគអេដស៍ ហើយមនុស្សជាង៩០នាក់បានស្លាប់ដោយសារជំងឺដែលទាក់ទងនឹងមេរោគអេដស៍។

តាំង​ពី​រកឃើញករណី​ដំបូង​​ក្នុង​ឆ្នាំ​១៩៩០ មេរោគ​អេដស៍​បាន​រីក​រាល​ដាល​ជា​លំដាប់​នៅ​ទូទាំង​ប្រទេស​ឡាវ។ ថ្ងៃនេះ ចំនួនអ្នកឆ្លងសរុបបានកើនដល់ជិត ២៤,០០០នាក់ ដោយមានអ្នកស្លាប់ជាង ៦,០០០នាក់។ អត្រាឆ្លងក៏បន្តកើនឡើងយឺតៗជារៀងរាល់ឆ្នាំ។

ទោះបីជាមានការពង្រីកការធ្វើតេស្ត និងការព្យាបាលនៅទូទាំងខេត្តទាំង ១៨ ក៏ដោយ ក៏ការរើសអើង និងកង្វះការយល់ដឹងនៅតែបន្តរារាំងមនុស្សជាច្រើនពីការស្វែងរកជំនួយព្យាបាល។ អាជ្ញាធរឡាវសង្កត់ធ្ងន់ថា ការធ្វើតេស្តដំបូង និងការព្យាបាលដោយថ្នាំប្រឆាំងវីរុស (ART) អាចអនុញ្ញាតឱ្យអ្នកផ្ទុកមេរោគអេដស៍ការពារជីវិតប្រកបដោយសុខភាពល្អ ប៉ុន្តែបានព្រមានថាការកើនឡើងនៃការឆ្លងមេរោគក្នុងចំណោមយុវជននៅតែជាកង្វល់ធ្ងន់ធ្ងរនៅឡើយ៕

ការធ្វើតេស្តរកមេរោគអេដស៍

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម