ព័ត៌មានជាតិ
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បោកបក់ផ្ទះពលរដ្ឋ៦ខ្នងរងការខូចខាត
ផ្ទះប្រជាពលរដ្ឋ៦ខ្នង រងគ្រោះដោយសារខ្យល់កន្ត្រាក់ ភ្លៀងកក់ខែមួយមេធំ នៅក្នុង២ស្រុក កាលពីល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ក្នុងស្រុកមង្គលបូរី និងស្រុកម៉ាឡៃ។
មន្ត្រីសមត្ថកិច្ចនគរបាលស្រុកម៉ាឡៃបានឲ្យដឹងថា នៅល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះថា មានខ្យល់កន្ត្រាក់មួយបានបោកបក់មកចំលើផ្ទះប្រជាពករដ្ឋ បណ្ដាលឲ្យខូចខាតចំនួនផ្ទះ២ខ្នង និងតូបលក់ឥវ៉ាន់១ខ្នង នៅឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ចំណែកលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃទី៩ ខែមេសានេះ មានខ្យល់កន្ត្រាក់មួយបានវាយបោកបក់មកចំលើផ្ទះប្រជាពករដ្ឋ បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋរបើកដំបូង៣ខ្នងផ្ទះ នៅឃុំតាឡំ និងឃុំចំណោម ៣ខ្នងនៅក្នុងស្រុកមង្គលបូរី។
ក្រោយពីកើតហេតុ លោកអភិបាលស្រុកមង្គលបូរី លោក រ័ត្ន ដាសុីណង់ និងក្រុមការងារចុះទៅដល់ផ្ទះប្រជាពករដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ពិនិត្យមើលដើម្បីត្រៀមជួសជុលឡើងនៅពេលខាងមុខនេះ៕
អត្ថបទ ៖ វ៉ាន់ ណាង


-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


