សេចក្ដីជូនដំណឹង
ជើងហោះហើរត្រង់ដំបូងទៅកាន់ប្រទេសឥណ្ឌា ផ្ដល់ជម្រើសវេជ្ជសាស្រ្ដដែលមានភាពងាយស្រួល និងគុណភាពខ្ពស់សម្រាប់ប្រជាជនកម្ពុជា
ការដាក់ឱ្យប្រើប្រាស់ជើងហោះហើរត្រង់លើកដំបូងទៅកាន់ទីក្រុង Kolkata ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំភាគខាងកើតនៃប្រទេសឥណ្ឌាពីប្រទេសកម្ពុជា នឹងផ្ដល់ជម្រើសផ្នែកវេជ្ជសាស្រ្តសម្រាប់ប្រជាជនកម្ពុជាដែលកំពុងស្វែងរកការព្យាបាលដែលងាយស្រួលរក មានតម្លៃសមរម្យ មានភាពងាយស្រួល និងគុណភាពខ្ពស់ និងផ្តោតសំខាន់លើអ្នកជំងឺ។

ការដាក់ឱ្យដំណើរការជើងហោះហើរត្រង់ដែលផ្ដល់ជូនដោយក្រុមហ៊ុនអាកាសចរណ៍ IndiGo Airlines រវាងខេត្តសៀមរាប និងទីក្រុង Kolkata បីដងក្នុងមួយសប្តាហ៍ចាប់ពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះតទៅ នឹងធ្វើឱ្យប្រជាជនកម្ពុជារាប់លាននាក់ មានឱកាសទទួលបានការថែទាំសុខភាពដែលមានគុណភាពខ្ពស់ដែលផ្តល់ជូនដោយមន្ទីរពេទ្យ Apollo (Apollo Hospitals) របស់ប្រទេសឥណ្ឌា។
មន្ទីរពេទ្យ Apollo គឺជាអ្នកផ្តល់សេវាថែទាំសុខភាពឈានមុខគេរបស់ប្រទេសឥណ្ឌាជាមួយនឹងកំណត់ត្រាព្យាបាលអ្នកជំងឺចំនួន ១៥០ លាននាក់មកពី ១៤០ ប្រទេស។ មន្ទីរពេទ្យនេះ នឹងបង្ហាញសេវាវេជ្ជសាស្រ្តរបស់ខ្លួននៅ Wellness Expo ២០២៥ ដែលរៀបចំដោយសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (International Business Chamber) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ទី១ ខែវិច្ឆិកាដល់ថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកានៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ (AEON 3)។

លោក Abhijit Majumdar ដែលជានាយកប្រតិបត្តិមន្ទីរពេទ្យ Apollo នៅទីក្រុង Kolkata បានមានប្រសាសន៍ថា៖ “បេសកកម្មរបស់យើង គឺផ្តល់ការថែទាំសុខភាពដ៏ល្អបំផុតដល់អ្នកជំងឺរបស់យើងទាំងអស់ពីជុំវិញពិភពលោក ដែលឥឡូវនេះរួមទាំងអ្នកជំងឺមកពីប្រទេសកម្ពុជាផងដែរ។ជាមួយនឹងការមកដល់នៃជើងហោះហើរត្រង់ពីខេត្តសៀមរាប ទៅទីក្រុង Kolkata សេវាកម្មវេជ្ជសាស្រ្តដែលប្រកបដោយគុណភាពរបស់យើង គឺជាជម្រើសដែលងាយស្រួលរក និងមានភាពងាយស្រួលបំផុតសម្រាប់ប្រជាជនកម្ពុជា។ យើងទន្ទឹងរង់ចាំស្វាគមន៍អ្នកជំងឺពីប្រទេសកម្ពុជាមកកាន់ទីតាំងផ្ដល់សេវាថែទាំសុខភាពលំដាប់អន្តរជាតិរបស់យើង។”
ក្រុមហ៊ុនអាកាសចរណ៍ IndiGo Airlines នឹងហោះហើរពីខេត្តសៀមរាបទៅទីក្រុង Kolkata បីដងក្នុងមួយសប្តាហ៍ គឺនៅថ្ងៃចន្ទ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។ នេះមានន័យថា អ្នកជំងឺពីប្រទេសកម្ពុជាមានជម្រើសក្នុងការហោះហើរមកទទួលការព្យាបាល និងពិនិត្យសុខភាព ដោយចំណាយពេលតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះនៅទីក្រុង Kolkata និងបន្ទាប់មកហោះហើរទៅប្រទេសខ្លួនវិញក្នុងរយៈពេលតែប៉ុន្មានថ្ងៃបន្ទាប់ពីការមកដល់របស់ពួកគាត់។

លោក Abhijit Majumdar នាយកប្រតិបត្តិមន្ទីរពេទ្យ Apollo បានបន្ដថា៖ “គោលបំណងរបស់យើងគឺផ្តល់ជូនគុណភាព និងភាពងាយស្រួលដល់ប្រជាជនកម្ពុជាដែលកំពុងស្វែងរកការថែទាំសុខភាព។ ជាមួយនឹងជើងហោះហើរត្រង់នេះ យើងមានទំនុកចិត្តថាសេវាថែទាំសុខភាពផ្តោតសំខាន់លើអ្នកជំងឺលំដាប់ពិភពលោករបស់យើង នឹងទទួលបានប្រជាប្រិយភាពខ្លាំងនៅប្រទេសកម្ពុជា។”
មន្ទីរពេទ្យ Apollo គឺជាអ្នកផ្តល់សេវាថែទាំសុខភាពឈានមុខគេមួយនៅអាស៊ីដែលផ្តោតលើឧត្តមភាពវេជ្ជសាស្រ្ដ តម្លៃសមរម្យ បច្ចេកវិទ្យាទំនើប និងការស្រាវជ្រាវបច្ចេកវិទ្យាវេជ្ជសាស្រ្តសម្រាប់ពេលអនាគត។ មន្ទីរពេទ្យ Apollo បានព្យាបាលអ្នកជំងឺចំនួនជាង ១៥០ លាននាក់មកពី ១៤០ ប្រទេស។

ដើម្បីស្វែងយល់បន្ថែមអំពីមន្ទីរពេទ្យ Apollo សូមទៅទស្សនា Wellness Expo ២០២៥ ដែលរៀបចំដោយសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (International Business Chamber) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ទី១ ខែវិច្ឆិកាដល់ថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកានៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ (AEON 3)។
អំពីមន្ទីរពេទ្យ Apollo
មន្ទីរពេទ្យ Apollo ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៣ ដោយលោកវេជ្ជបណ្ឌិត Prathap C Reddy ដែលត្រូវបានគេស្គាល់ថាជាស្ថាបត្យករនៃសេវាថែទាំសុខភាពទំនើបនៅប្រទេសឥណ្ឌា។ ក្នុងនាមជាមន្ទីរពេទ្យសាជីវកម្មទីមួយរបស់ប្រទេសឥណ្ឌា មន្ទីរពេទ្យ Apollo ត្រូវបានគេទទួលស្គាល់ចំពោះការត្រួសត្រាយផ្លូវផ្នែកសេវាថែទាំសុខភាពឯកជននៅក្នុងប្រទេសនេះ។ មន្ទីរពេទ្យ Apollo បានក្លាយជាអ្នកផ្តល់សេវាថែទាំសុខភាពឈានមុខគេមួយនៅអាស៊ី និងមានវត្តមានដ៏ទូលំទូលាយនៅទូទាំងប្រព័ន្ធអេកូឡូស៊ីថែទាំសុខភាពរួមទាំងមន្ទីរពេទ្យ ឱសថស្ថាន គ្លីនិក ថែទាំបឋម និងរោគវិនិច្ឆ័យ និងគំរូព្យាបាលសុខភាពមួយចំនួនទៀត។ មន្ទីរពេទ្យក៏មានគ្រឿងបរិក្ខារ Telemedicine នៅប្រទេសផ្សេងៗទៀតផងដែរ។ ចាប់តាំងពីពេលចាប់ផ្តើម មន្ទីរពេទ្យ Apollo ទទួលបានការជឿទុកចិត្តពី អ្នកជំងឺចំនួនជាង ១៥០ លាននាក់មកពី ១៤០ ប្រទេស។ ជាស្នូលនៃវប្បធម៌ផ្តោតសំខាន់លើអ្នកជំងឺរបស់មន្ទីរពេទ្យ Apollo គឺ TLC (Tender Loving Care) ដែលនេះគឺជាវេទមន្តជួយបំផុសក្តីសង្ឃឹមដល់អ្នកជំងឺរបស់ខ្លួន។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
Amitava Chakraborty: [email protected]; +919804000201 Srijib Ghosh: [email protected]; +919804000219
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


