Connect with us

សេចក្ដីជូនដំណឹង

ស្តារបាកស៍សាទរខួប ១០ឆ្នាំនៅកម្ពុជា

បានផុស

នៅ

សមិទ្ធផល​មួយទសវត្សរ៍នៃ​វឌ្ឍនភាព​ វិស័យ​កាហ្វេ សហគមន៍ និងការភ្ជាប់​ទំនាក់ទំនង​ ទូទាំងព្រះរាជាណាចក្រកម្ពុជា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះ​រាជា​ណាចក្រ​កម្ពុជា​​​​ ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៥៖ ថ្ងៃ​នេះ​ស្តារបាកស៍​ បានប្រារព្វខួប១០ឆ្នាំនៅ កម្ពុជា ដើម្បីអបអរសាទរវត្តមានរបស់ខ្លួនរយៈពេលមួយទសវត្សរ៍​កន្លងមក ប្រកប​​ដោយ​សមិទ្ធផល​​​និង​វឌ្ឍនភាព​ ​ក្នុង​វិស័យ​កាហ្វេ ​និង​សកម្មភាព​លើក​កម្ពស់​សហគមន៍​នានា​ទូទាំង​ប្រទេស​ ។ ចាប់តាំងពីការបើកហាង​ស្តារបាកស៍​ដំបូងរបស់ខ្លួននៅរាជធានី​ភ្នំពេញក្នុងឆ្នាំ២០១៥ ក្រោម​ការ​ដឹក​នាំ​របស់​​ ​ Coffee Concepts (Cambodia) Limited ដែល​ជា​​​​​ក្រុមហ៊ុន​​មាន​អាជ្ញាប័ណ្ណ​​គ្រប់គ្រង​ស្លាក​សញ្ញា​​ស្តារបាកស៍ ​និង​ជា​បុត្រ​សម្ព័ន្ធ​​របស់​ក្រុមហ៊ុន Hong Kong Maxim’s Group ស្តារបាកស៍​ បានពង្រីកខ្លួនដល់ ៥៧​ ហាង នៅ ៨​ ខេត្ត​​ក្រុង ទូទាំង​ប្រទេស ហើយ​បានក្លាយ​ជា​​កន្លែង​ទី​៣ ដ៏​ពេញ​និយម​​ សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​សហគមន៍​ជួបជុំ​គ្នា​ ដោយ​​មានដៃគូ​ឆុង​កាហ្វេ​ជាង ៥០០នាក់ ពាក់អៀម បៃតង​រង់ចាំ​បម្រើ​សេវាកម្ម​ជូន​ប្រកបដោយមោទនភាព។

ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Brian Niccol នាយកប្រតិបត្តិក្រុមហ៊ុន ស្តារបាកស៍ មកកាន់ កម្ពុជាសម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់ នេះ លោកបានអះអាងសារជាថ្មីអំពីការប្តេជ្ញា​ចិត្ត​​របស់​​ក្រុម​ហ៊ុន​ក្នុង​ការ​បន្ត​វិនិយោគ​នៅ​ទីផ្សារ​កម្ពុជា​​​អោយ​កាន់​តែ​​យូរអង្វែង​ ។ ដោយមានការចូលរួមពីលោក Michael Wu នាយកគ្រប់គ្រង Maxim’s Caterers Limited ដែលជាដៃគូសហការ​ក្នុងតំបន់របស់ ស្តារបាកស៍ ដ៏​រឹង​មាំ បានភ្ជាប់ទំនាក់ទំនងជាមួយដៃគូ ដែលបានបង្កើតដំណើររួមគ្នាជាមួយ ស្តារបាកស៍ នៅកម្ពុជា និងប្រារព្ធខួប ១០ ឆ្នាំជាមួយគ្នា។

លោក Niccol បានមានប្រសាសន៍ថា៖ «ការប្រារព្ធខួប១០ ឆ្នាំនៅក្នុងប្រទេសកម្ពុជា គឺមិនមែនត្រឹមតែជាការអបអរសាទរ សម្រាប់​ពេលវេលាមួយ​ទសវត្សរ៍​ប៉ុណ្ណោះទេ តែវាជាការបង្ហាញពីទំនាក់ទំនងរបស់យើងជាមួយដៃគូឆុងកាហ្វេ​ អតិថិជន និងសហគមន៍។ ភាពជោគជ័យរបស់យើង កើតចេញពីដៃគូដែលមានអាជ្ញាប័ណ្ណយូរអង្វែងរបស់យើងគឺ Coffee Concepts (Cambodia) Limited ដែលឆ្លុះបញ្ចាំងពីបេសកកម្ម និងគុណតម្លៃរបស់យើងយ៉ាងពិតប្រាកដ។ តាមរយៈកិច្ចសហការនេះ យើងបានបង្កើតបទពិសោធន៍កាហ្វេ ស្តារបាកស៍​ ដ៏​អស្ចារ្យ​មួយ​ ដែលផ្សារភ្ជាប់នូវ​វប្បធម៌​កាហ្វេ​ក្នុង​ស្រុក​ជាមួយ​ ស្រប​ពេល​ដែល​យើង​បន្ត​លើក​តម្កើង​អត្ថន័​យ​​កាហ្វេ​ក្នុង​ប្រទេស​កម្ពុជា​អោយ​កាន់​តែ​ពិសេស​ថែម​មួ​យ​កម្រិត​ទៀត​ ។ ការលាយបញ្ចូលគ្នារវាង​ម៉ាកយីហោពិភពលោក និងវប្បធម៌​ក្នុងស្រុក ធ្វើឱ្យភាពជាដៃគូរបស់យើងមានអានុភាពនៅពេលយើងសម្លឹងមើលទៅជំពូកបន្ទាប់នៃការរីកចម្រើនរបស់យើង។»

ការលើកកម្ពស់វិស័យ​កាហ្វេ និងវប្បធម៌នៅកម្ពុជា

អស់​រយៈពេលមួយទសវត្សរ៍មកនេះ ស្តារបាកស៍​​កម្ពុជា បានដើរតួយ៉ាងសំខាន់ក្នុងការតាក់តែងគោលដៅវប្បធម៌កាហ្វេសម័យទំនើបសម្រាប់ទីផ្សារកម្ពុជា តាមរយៈ​ការ​ជម្រុញលើកកម្ពស់បទពិសោធន៍កាហ្វេតាមរយៈ ប្រភេទ​ភេសជ្ជៈ​ អេសប្រេសសូ សិល្បៈ​នៃ​ការ​ឆុង​កាហ្វេ និងការប្ដេជ្ញាខ្ពស់ចំពោះគុណភាព។

ក្នុងការសាទរខួប ១០ ឆ្នាំនៃសមិទ្ធផលនៅកម្ពុជា ក្រុមហ៊ុនក៏​បានធ្វើការសម្ពោធ សាខា​ទី ៥០ របស់ខ្លួនកាល​ពី​ខែកុម្ភៈ ហៅថា  Starbucks Reserve™ Diamond ដែលមានទីតាំងនៅទីក្រុងកោះពេជ្រ។ សាខាមួយនេះ គឺជាសាខា មួយក្នុងចំណោមសាខា Starbucks Reserve™ ទាំងបី ដែលមានវត្តមាននៅកម្ពុជា។ តាមរយៈការផ្សារភ្ជាប់រវាងសិល្បៈរចនាបែប​ខ្មែរ ដែលបំផុសគំនិតចែញ​ពីស្ថាបត្យកម្មនៅកម្ពុជា​ សាខា​មួយនេះបានរួមចំណែកឆ្លុះបញ្ចាំងពីវប្បធម៌ដ៏ផូរផងរបស់កម្ពុជា ស្របនឹងបទពិសោធន៍កាហ្វេ​ដ៏​ប្រណីត​នៃ Starbucks Reserve ផង​ដែរ​ ។

ក្រុមហ៊ុនក៏បានសម្ពោធនូវហាង Drive-Thru ទីមួយរបស់ខ្លួន នៅឆ្នាំ២០២២ ដែលនាំមកនូវភាពងាយស្រួលជាងមុនសម្រាប់អតិថិជន ស្តារបាកស៍ នៅ​កម្ពុជាផង​ដែរ​ ​​។ ប្រទេសកម្ពុជា ក៏ជាម្ចាស់ ពានរង្វាន់​​ 2025 Greener Store of the Year ប្រចាំតំបន់​អាស៊ី​ប៉ាស៊ីហ្វិក គឺ​សាខា​ ស្តារបាកស៍ ផ្សារត្រី​កំពត ។

ហាងមួយនេះ បានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់ ស្តារបាកស៍​​ ក្នុងការបង្កើតទីកន្លែងពិសេសមួយដែលជម្រុញលើកកម្ពស់ទំនាក់ទំនង និងការយកចិត្តទុកដាក់ចំពោះសហគមន៍ និងភពផែនដី តាមរយៈការភ្ជាប់ខ្លួនជាមួយនឹងធនធានសំខាន់ៗដូចជា ការបង្ហាញពីការសន្សំសំចៃទឹកភ្លើង​ ការប្រើប្រាស់សម្ភារៈដែលបានកែច្នៃឡើងវិញ និងការអនុវត្តការកាត់បន្ថយនូវកាកសំណល់រឹង។

លោក Michael Wu ប្រធាន និងនាយកគ្រប់គ្រង ក្រុមហ៊ុន Maxim’s Caterers Limited បានមានប្រសាសន៍ថា៖ «វប្បធម៌កាហ្វេនៅកម្ពុជាបានពិតជាបានរីកលូតលាស់គួរឱ្យកត់សម្គាល់ ហើយយើងពិតជាមានមោទនភាពដែលបានក្លាយជាចំណែកមួយនៃដំណើរវិវត្តនេះ ក្នុងការលើកស្ទួយអរិយធម៌កាហ្វេក្នុងស្រុក អមជាមួយនឹងការផ្ដល់ជូននូវភេសជ្ជៈដែលធ្វើឡើងដោយស្នាដៃអ្នកឆុងកាហ្វេ ដើម្បីក្លាយជា កន្លែងទី៣ (third place) សម្រាប់​ស្វាគមន៍អតិថិជន​គ្រប់រូប​ ដែលឆ្លុះបញ្ចាំងពីបទពិសោធ​កាហ្វេជាសកលរបស់​យើង​ រួមជាមួយ​នឹងដំណើរ​រសកាហ្វេ​ដ៏ផូរផង់នៅ​កម្ពុជា។ ជាមួយនឹងចំនួន​កើនឡើង​ជា​បន្តបន្ទាប់​នៃ សមាជិក Starbucks Rewards ស្តារបាកស៍​​កម្ពុជា បានក្លាយខ្លួនជាចំណែក​មួយនៃការ​រស់នៅប្រចាំថ្ងៃរបស់​ពួកគាត់​ ដែលជាទីកន្លែងមួយសម្រាប់ភ្ជាប់​ទំនាក់ទំនង ចែករំលែក និងទទួលបាន​អារម្មណ៍កក់​ក្តៅផង​ដែរ​» ។

ការ​ផ្តល់​ឱកាស​ដល់​ដៃគូឆុងកាហ្វេ​​ និងអនាគតអ្នកដឹកនាំ

ភាពជោគជ័យរបស់ស្តារបាកស៍​​នៅកម្ពុជាអាចសម្រេចបានដោយការចូលរួមពីដៃគូគ្រប់រូបនៅក្នុងក្រុមហ៊ុន។ មក​ត្រឹម​ថ្ងៃនេះ ដៃគូ​ឆុង​កាហ្វេ​ជាង​ពាក់​កណ្តាលនៅ​ ស្តារបាកស៍កម្ពុជា សុទ្ធតែជាអ្នកជំនាញឆុង​កាហ្វេ (Coffee Master) ដែលពាក់អៀមពណ៌ខ្មៅ តំណាងឱ្យចំណេះដឹងផ្នែកកាហ្វេដ៏ជ្រាលជ្រៅ ការតាំងចិត្ត និងទំនាក់ទំនងជាមួយនឹងសហគមន៍របស់ពួកគាត់។

សម្រាប់ដៃគូ (បុគ្គលិក)​ របស់ស្តារបាកស៍​​ទាំងអស់ កន្លែងឆុងកាហ្វេ គឺលើសពីកន្លែងការងារទៅទៀត វាក៏ជាទីកន្លែងសម្រាប់រៀនសូត្រ ដឹកនាំ និងរីកលូតលាស់។ ស្តារបាកស៍​​កម្ពុជា តែងតែផ្ដល់ជូននូវឱកាសជាបន្តបន្ទាប់ដើម្បីពង្រឹងនូវសមត្ថភាពភាពជាអ្នកដឹកនាំ តាមរយៈការបណ្ថុះបណ្ដាល និងគំនិតផ្ដួចផ្ដើមទាក់ទងនឹងការអភិវឌ្ឍជំនាញ តាមកម្មវិធីដូចជា វគ្គបណ្ដុះបណ្ដាលផ្នែកឆុងកាហ្វេមូលដ្ឋាន និងជំនាញជាអ្នក​ដឹក​នាំ​ថែមទៀត​​។ 

ក្រោម​ការ​ប្ដេជ្ញាចិត្ត​ដើម្បី​ផ្តល់​នូវ​អនាគតល្អ​ប្រសើរសម្រាប់​ដៃគូទាំងអស់​ ស្តារបាកស៍​​កម្ពុជា បានចូលរួមចំណែក​បណ្តុះបណ្តាល​​ពួកគាត់​អោយ​ក្លាយ​ជា​អ្នកដឹកនាំសរុប​ជាង ២០០ នាក់​មកហើយ តាមរយៈ ផែនការអភិវឌ្ឍន៍សមត្ថភាព ការ​ជ្រោមជ្រែងគ្រប់ដំណាក់កាលការងាររបស់​ពួក​គាត់​។ សកម្មភាពទាំងអស់​នេះ បាន​ជួយ​ធានានូវការអភិវឌ្ឍនៃអ្នកដឹកនាំក្នុង​វិស័យ​កាហ្វេកម្ពុជា​ជំនាន់ក្រោយឱ្យកាន់តែរីកលូតលាស់ជាមួយក្រុមហ៊ុន និងពាំនាំយកជាមួយនូវវប្បធម៌នៃការរៀនសូត្រ និងការបន្តអភិវឌ្ឍទៅមុខទៀត។

លោក ប៉ោ លីម ប្រធាន​គ្រប់គ្រងទូទៅនៃក្រុមហ៊ុន​ ខហ្វហ្វី ខនសិប (ខេមបូឌា) លីមីធីត បាន​មាន​ប្រសាសន៍​ថា​៖ «នៅស្តារបាកស៍​​ អ្វីៗទាំងអស់ដែលយើងអនុវត្ត គឺផ្តោតសំខាន់​លើដៃគូ​ឆុងកាហ្វេ​ពាក់អៀមពណ៌បៃតងរ ​។​ ពួកយើងប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យ ហាង​កាហ្វេ ​ស្តារបាកស៍​​ក្លាយជាទីកន្លែងធ្វើការ​ល្អបំផុត​គ្មាន​គូប្រៀប​នៅក្នុងទីផ្សារ ដោយពួក​យើង​ពុំ​គ្រាន់​តែ​មើលលើ​​តួនាទីដែលពួកគាត់មានរៀងរាល់​ថ្ងៃនោះទែ​ តែយើង​ឃើញ​ពី​សក្ដានុពលដែលពួកគាត់មានសម្រាប់ថ្ងៃអនាគត។ ជាមួយនឹងអត្ថប្រយោជន៍ដែលល្អឥតខ្ចោះ និងឱកាសការងារ​ដ៏ល្អប្រសើរ ពួកយើងពិតជា​មានមោទនភាពណាស់​ ដែលដៃគូ​ចំនួន ៩ ក្នុងចំណោម ១០ នាក់​មើលឃើញថា ស្តារបាកស៍​​ជាទីកន្លែងការងារដ៏​ល្អមួយសម្រាប់ពួកគេ។ ការទទួលស្គាល់ទាំង​នេះបានជម្រុញឱ្យយើងខិតខំប្រឹងប្រែងបន្តក្នុងការពង្រឹងសមត្ថភាពរបស់ដៃគូឱ្យរីកចម្រើន មាន​ភាព​ជា​អ្នក​​ដឹកនាំ និងលូតលាស់ជាមួយ​គ្នា​។»

ការពង្រឹងសហគមន៍ទូទាំងប្រទេស

ក្នុងនាមជាហាង​កាហ្វេ​ក្នុង​សហគមន៍​មួយ​ ស្តារបាកស៍​​កម្ពុជាបាន​បន្ត​ផ្តល់​ជូន​ទៅកាន់​សហគមន៍​ និង​ដៃ​គូ​វិញ​តាម​រយៈ​ការបង្កើតឱកាសការងារ​ និងលើកម្ពស់សមត្ថភាពយុវជន​ក្នុងវិស័យនេះផងដែរ។ រយៈពេលជាងមួយទសវត្សរ៍​មកនេះ ក្រុមហ៊ុនស្តារបាកស៍​​ និង មូលនិធិស្តារបាកស៍​​ បានសហការ​ជាមួយអង្គការក្រៅ​រដ្ឋាភិបាល ដើម្បីជម្រុញវិស័យអប់រំ ការពង្រឹងសមត្ថភាព​យុវជន និងការរាប់​បញ្ចូល​បុគ្គល​ខ្វះខាត ។

ចាប់តាំងពីឆ្នាំ២០១៨ មក ស្តារបាកស៍​​កម្ពុជា និងមូលនិធិស្តារបាកស៍ បាន​សហការជាមួយ អង្គការមូលនិធិអាស៊ី (The Asia Foundation) ដើម្បីលើកកម្ពស់អត្រាអក្ខរកម្ម និងការសិក្សាសម្រាប់យុវជនកម្ពុជា ការបណ្ដុះបណ្ដាលអ្នកផ្ដួចផ្ដើម និងអ្នកដឹកនាំជំនាន់ក្រោយ។ ក្នុងភាពជាដៃគូជាមួយនឹងអង្គការ Pour un Sourire d’Enfant (PSE) ក្នុង​ការគាំទ្រការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដើម្បីពង្រឹងសមត្ថភាពយុវជនសម្រាប់ឱកាសការងារនាពេលអនាគត តាមរយៈការស្ម័គ្រចិត្តចែករំលែកជំនាញដែលពាក់ព័ន្ធសំខាន់ៗពីដៃគូ​របស់ស្តារបាកស៍​​។ បន្ថែមពីនេះទៀត តាមរយៈការធ្វើការយ៉ាងជិតស្និតជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា (Plan International Cambodia) ស្តារបាកស៍​​កម្ពុជា និងមូលនិធិស្តារបាកស៍​​ បានជួយឱ្យសហគ្រិនស្ត្រីវ័យក្មេង ចំនួន ២៣០រូប ទទួលបានចំណេះដឹង និងភាពជឿជាក់ក្នុងការបង្កើត និងពង្រឹងជំហអាជីវកម្មរបស់ពួកគេ។

ដើម្បីបំពេញ​តម្រូវការ​​ទឹកស្អាត និង​អនាម័យ​ក្នុង​ការ​រស់នៅ​ ស្តារបាកស៍​​កម្ពុជា និងមូលនិធិស្តារបាកស៍​​ បានសហការជាមួយនឹង Planet Water Foundation ដែលជាអង្គការក្រៅ​រដ្ឋា​ភិបាលផ្ដោតលើការផ្ដល់ជូនទឹកស្អាត និងដំណោះស្រាយអនាម័យទៅកាន់សហគមន៍ដែលខ្វះខាត​។ ចាប់តាំង​ពីឆ្នាំ ២០១៧ មក​ ដៃគូ​ស្តារបាកស៍​​ បានស្ម័គ្រចិត្តចូលរួមដំឡើង​ប៉មទឹកស្អាតចំនួន ១០ រួច​ហើយ​ ដែល​ភ្ជាប់​ជាមួយ​ប្រព័ន្ធចម្រោះទឹកស្អាតសម្រាប់បរិភាគ និងការអប់រំអនាម័យ ជូនដល់សិស្សនៅក្នុងតំបន់ជនបទ និងប្រជាពលរដ្ឋក្នុងសហគមន៍សរុប​បាន​ចំនួន ១៨ ០០០នាក់។

តាមរយៈកិច្ចសហការ​ជាដៃគូ​យូរ​អង្វែង​ និងការស្ម័គ្រចិត្តពីដៃគូ​ជាច្រើនឆ្នាំមកនេះ ស្តារបាកស៍​​កម្ពុជា បាន​បន្តបង្កើតការផ្លាស់ប្ដូរដ៏មានអត្ថន័យ​មិន​ត្រឹម​តែ​ក្នុង​វិស័យ​កាហ្វេ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំ​ង​ជួយ​ក្នុងវិស័យអប់រំ សមធម៌ និងចីរភាពសម្រាប់សហគមន៍នៅទូទាំងព្រះរាជាណាចក្រកម្ពុជាទៀត​ផង​។

អំពីស្តារបាកស៍​​កម្ពុជា

ចាប់តាំងពីឆ្នាំ១៩៧១ មក ក្រុមហ៊ុនកាហ្វេ​ស្តារបាកស៍ បានប្ដេជ្ញាចិត្តធ្វើការជ្រើសរើស និងរំលីងគ្រាប់កាហ្វេអារ៉ាប៊ីកា ដែលមានគុណភាពខ្ពស់ប្រកបដោយគុណធម៌។ បច្ចុប្បន្ន ដោយមានហាងសរុបជាង ៤០ ០០០ ហាងទូទាំងសកលលោក ក្រុមហ៊ុន កាហ្វេស្តារបាកស៍ ជាក្រុម​ហ៊ុន​ឈាន​មុខ​គេ​​ជំនាញផ្នែក​​រំលីង​គ្រាប់​កាហ្វេ​​ និងជាអ្នកចែកចាយកាហ្វេអារ៉ាប៊ីកា​ទូទាំង​ពិភពលោក។ តាមរយៈការប្ដេជ្ញាចិត្តយ៉ាងមោះមុតរបស់យើងក្នុងការពាំនាំមកនូវភាពល្អឥតខ្ចោះ និងគោលការណ៍ដ៏​ច្បាស់​លាស់​ យើងនាំជូនមកនូវបទពិសោធន៍កាហ្វេ​ស្តារបាកស៍​​ ពិសេសជាងគេមកជូនដល់​អតិថិជន​តាមរយៈកាហ្វេ​គ្រប់កែវ។ ដើម្បីទទួល​បាន​នូវ​បទពិសោធន៍ទាំងនេះ សូមធ្វើការស្វែងរកពួកយើងនៅគ្រប់បណ្ដាហាង ឬ តាមអនឡាញ តាមរយៈអាសយដ្ឋាន https://about.starbucks.com/ ឬ www.starbucks.com.

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម