Connect with us

សេចក្ដីជូនដំណឹង

ស្ថាប័ន IDP Education រៀបចំពិព័រណ៍ការសិក្សា និងការងារលើកទី ១១

បានផុស

នៅ

ស្ថាប័ន IDP Education បានរៀបចំពិព័រណ៍ការសិក្សា និងការងារលើកទី ១១កាលពីថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដោយមានការចូលរួមពីស្ថាប័ន IDP Education ឈានមុខគេលើពិភពលោក ក្នុងការប្រឹក្សាយោបល់ទៅសិក្សានៅបរទេស នៅស្ថាប័នកម្រិតពិភពលោកជាង ១៣០០ កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិព័រណ៍ការងារនេះធ្វើឡើងក្រោមអធិបតីភាព លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education និងសាលា ACE ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា និង លោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។

ពិព័រណ៍នេះមានការចូលរួមពី ACE, IDP IELTS, CAMBee, CamDEBATE, និង ACE TESOL ព្រមទាំងតំណាងកម្មវិធីអាហារូបករណ៍ Australia Awards, Chevening, Fulbright, Manaaki New Zealand និង MEXT ជាដើម និងសមាគមន៍និស្សិតរួមមាន៖ Australian Alumni Association of Cambodia, Erasmus Alumni Association (Cambodia), Fulbright and Undergraduate State Alumni Association, and Korean Alumni Association of Cambodia ចូលរួមជាវាគ្មិនចែករំលែកទស្សនៈថ្មីៗ ដើម្បីជួយអ្នកតម្រង់ទិសក្នុងការជ្រើសមុខវិជ្ជាសិក្សា និងការអភិវឌ្ឍអាជីពនាពេលអនាគត។

ពិព័រណ៍នេះក៏មានសិស្ស និស្សិត និងអាណាព្យាបាលរាប់ពាន់នាក់បានជួបប្រឹក្សាជាមួយតំណាងស្ថាប័នអប់រំកម្រិតពិភពលោក មកពីប្រទេសអូស្ត្រាលី ណូវែលហ្សេឡង់ ចក្រភពអង់គ្លេស អៀរឡង់ សហរដ្ឋអាមេរិក និងកាណាដា។ ក្រៅពីនេះក៏មានការចូលរួមដោយនិស្សិតដែលបញ្ចប់ការសិក្សានៅក្នុងប្រទេសកម្ពុជា អូស្ត្រាលី សហរដ្ឋអាមេរិក កាណាដា ចក្រភពអង់ គ្លេស ណូវែលហ្សេឡង់ កូរ៉េ ជប៉ុន និងប្រទេសផ្សេងៗទៀតផងដែរ។

លោក ម៉ៅ ស្រេងនាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education និងសាលា ACE បានមានប្រសាសន៍ថា ពិព័រណ៍នេះគឺជាព្រឹត្តិការណ៍ ដែលប្រមូលផ្តុំអតីតនិស្សិត មន្ត្រីរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីជជែកអំពីប្រធានបទសំខាន់ៗ ផ្លាស់ប្តូរពិសោធន៍ និងបង្កើតទំនាក់ទំនងគ្នា។

លោកបានបន្តថា «ស្ថាប័ន IDP និងសាលា ACE អបអរខួបទី ៣៣ឆ្នាំ (១៩៩២-២០២៥) នៃការអប់រំពិភពលោក ដល់សិស្ស និស្សិតជាង ១លាននាក់នៅកម្ពុជា និងកំពុងបន្តចូលរួមអភិវឌ្ឍប្រទេសតាមរយៈការកសាងសមត្ថភាពធនធានមនុស្ស និងឱកាសសិក្សាទូទាំងពិភពលោក។»

ក្នុងឱកាសនោះដែរ ឯកអគ្គរដ្ឋទូតអូស្ត្រាលី ចក្រភពអង់គ្លេស កាណាដាប្រចាំកម្ពុជា និងលោកស្រី Bridgette ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់នូវកិច្ចសហប្រតិបត្តិការរួមលើគ្រប់វិស័យ ពិសេសជម្រុញបន្ថែមការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

គួរបញ្ជាក់ថាក្រៅពីរៀបចំនៅរាជធានីភ្នំពេញ ស្ថាប័ន IDP Education ក៏បានរៀបចំពិព័រណ៍ការសិក្សា និងការងារលើកទី ១១ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលអង្គរ ខេត្តសៀមរាបផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម