សេចក្ដីជូនដំណឹង
អ្នកឧកញ៉ា ឃុន សៀ គោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសឆាណែលតេឡេក្រាម សម្ដេច មានចំនួនអ្នកភ្ជាប់ច្រើនជាងគេបំផុត ចំណោមថ្នាក់ដឹកនាំលើពិភពលោក
អ្នកឧកញ៉ា ឃុន សៀ ប្រធានក្រុមហ៊ុន ឃុន សៀ គ្រុប អភិវឌ្ឍន៍ និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី និងបុគ្គលិកក្រុមហ៊ុនទាំងអស់ បានផ្ញើសារលិខិតអបអរសាទរគោរពជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសដែលឆាណែលតេឡេក្រាម (Telegram Channel ) របស់សម្ដេច មានចំនួនអ្នកភ្ជាប់ច្រើនជាងគេបំផុត ចំណោមថ្នាក់ដឹកនាំនានាលើពិភពលោក។

យើងខ្ញុំ សូមសម្ដែងនូវមនោសញ្ចេតនាអបអរសាទរដ៏ក្រៃលែង ដែលឆាណែលតេឡេក្រាមរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មានចំនួនអ្នកភ្ជាប់ច្រើនជាងគេបំផុត ក្នុងចំណោមថ្នាក់ដឹកនាំនានាលើពិភពលោក ហើយបន្តមានកំណើនរាប់ពាន់នាក់ជារៀងរាល់ថ្ងៃ។
ការទទួលបានចំនួនអ្នកភ្ជាប់ឆាណែលតេឡេក្រាមដ៏ច្រើនលើសលប់ ក្នុងរយៈពេលខ្លីនេះ ជាសក្ខីភាព ស.បញ្ជាក់ពីប្រជាប្រិយភាព ការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ ការជឿទុកចិត្ត និងការគាំទ្រយ៉ាងខ្លាំងចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី។
សម្ទុះ នៃការគាំទ្រដ៏ច្រើននេះ ពិតជាបង្ហាញពីការផ្ដល់តម្លៃយ៉ាងធំធេង និងមហាកិត្តិយសដ៏ឧត្តុង្គឧត្ដមចំពោះវីរភាព និងស្នាដៃដឹកនាំប្រទេស ប្រកបដោយគតិបណ្ឌិត ប៉ិនប្រសប់ និងឈ្លាសវៃរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ ក្នុងការផ្សារភ្ជាប់ដោយផ្ទាល់ ជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា។
ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្ដី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី។
សូម សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី បានសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


