Connect with us

សេចក្ដីជូនដំណឹង

មិត្ត​ហ្វូ​នជា​ដៃគូ​យុទ្ធសាស្ត្រ​ក្នុងការ​ផ្លាស់ប្តូរ​ឌីជីថល​របស់​កម្ពុជា

បានផុស

នៅ

អស់​រយៈពេល 15 ឆ្នាំ​ពោរពេញ​ដោយ​បញ្ហា​ប្រឈម និង​ការខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ ដើម្បី​ក្លាយជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរគមនាគមន៍​ត្រួសត្រាយ​ផ្លូវ​ក្នុងការ​ទទួលយក​បច្ចេក​វិទ្យា​ទំនើប មិត្ត​ហ្វូ​ន​បាន​ប្រមូល​ផល​ផ្លែផ្កា ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​ក្នុងការ​ផ្លាស់ប្តូរ​ឌីជីថល​របស់​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Metfone ដែលជា​ម៉ាក​យីហោ​របស់​ក្រុមហ៊ុន Viettel Group គឺជា​សហគ្រាស​មួយ​ក្នុងចំណោម​សហគ្រាស​ដែល​រួមចំណែក​យ៉ាងសំខាន់​ដល់​រដ្ឋាភិបាល និង​សង្គម​កម្ពុជា​។ ក្នុង​រយៈពេល 15 ឆ្នាំ​របស់ខ្លួន​នៅក្នុង​ទឹកដី​នៃ​ប្រាសាទ មិត្ត​ហ្វូ​ន​បាន​លេចចេញ​ជា​ម៉ាក​ទូរគមនាគមន៍​ត្រួសត្រាយ​ផ្លូវ​ដែលមាន​អតិថិជន​ជាង 9 លាន​នាក់​។​

​ចាប់តាំងពី​ថ្ងៃ​ដំបូង​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា មិត្ត​ហ្វូ​ន​តែងតែ​កំណត់​សកម្មភាព​វិនិយោគ​របស់ខ្លួន​ថា​មិន​ត្រឹម​តែមាន​សារៈសំខាន់​ផ្នែក​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ដើរតួ​ជា​ស្ពាន​សម្រាប់​មិត្តភាព​ដ៏​រឹងមាំ​រវាង​ប្រជាជាតិ​ទាំងពីរ វៀតណាម និង​កម្ពុជា​។ ដូចនេះ មិត្ត​ហ្វូ​ន ក្នុងតួនាទី​ជា​អ្នក​កសាង​សង្គម​នៅ​កម្ពុជា បន្ត​វិនិយោគ​លើ​វេទិការ​ថ្មី និង​សេវាកម្ម 4.0 ដោយ​ធានាថា​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​អាច​រីករាយ​នឹង​ការទទួលបាន​បច្ចេកវិទ្យា​ទំនើបៗ ដោយ​មិនឱ្យ​នរណាម្នាក់​នៅ​ពីក្រោយ​ឡើយ​។

នៅក្នុង​ចក្ខុវិស័យ​យុទ្ធសាស្ត្រ​របស់ខ្លួន​សម្រាប់​ឆ្នាំ 2021 – 2025 មិត្ត​ហ្វូ​ន​បាន​ប្តេជ្ញាចិត្ត​ក្នុងការ​ដឹកនាំ​ការផ្លាស់ប្តូរ​ឌីជីថល ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ផ្តល់យោបល់ គាំទ្រ និង​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ធុរកិច្ច និង​ប្រជាជន​ដើម្បី​អនុវត្ត​បច្ចេកវិទ្យា​ឌីជីថល និង​ដំណោះស្រាយ​ក្នុង​សកម្មភាព​សង្គម​ផ្សេងៗ​។ ការផ្តោត​អារម្មណ៍​រប​ស់ Metfone ក្នុងការ​អនុវត្ត​ការផ្លាស់ប្តូរ​ឌីជីថល​នៅក្នុង​ប្រទេស​កម្ពុជា ទៅលើ​វិស័យ​ចំនួន​បួន​រួមមាន​៖ ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល វេទិកា​ឌីជីថល ហិរញ្ញវត្ថុ​ឌីជីថល និង​សេវាកម្ម​ឌីជីថល​។​

​មិត្ត​ហ្វូ​ន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​គម្រោង​ផ្លាស់ប្តូរ​ឌីជីថល រួមទាំង​គម្រោង​សំខាន់ៗ​ជាមួយ ក្រសួងសុខាភិបាល ក្រសួង​អប់រំ យុវជន និង​កីឡា​។ ប្រព័ន្ធ​អេកូ​អប់រំ​របស់​មិត្ត​ហ្វូ​ន SIS បាន​ពង្រីក​ទៅ​សាលារៀន​ជាង 300 ទូទាំងប្រទេស ដោយ​ផ្តល់​អត្ថប្រយោជន៍​ដល់​សិស្ស​ជាង 450,000 នាក់​ជាមួយនឹង​បរិយាកាស​សិក្សា​តាម​ឌីជីថល​។

សម្រាប់​អតិថិជន​បុគ្គល មិត្ត​ហ្វូ​ន​សម្រេច​បាន​អត្រា​អ្នកប្រើប្រាស់​ទិន្នន័យ 91% ដោយ 95% ជា​អតិថិជន 4G​។ កម្មវិធី​ដ៏​អស្ចារ្យ​របស់​មិត្ត​ហ្វូ​ន​គឺ CamID ដែល​បានចាប់ផ្តើម​នៅក្នុង​ខែមេសា ឆ្នាំ 2021 មាន​អ្នក​ទាញយក​ជាង 6.2 លាន ជាមួយនឹង​អតិថិជន 1 លាន​នាក់​ប្រើប្រាស់​ជាប្រចាំ​។ កម្មវិធី​នេះ​មាន​គោលបំណង​ផ្តល់ឱ្យ​ប្រជាជន​កម្ពុជា​គ្រប់រូប​នូវ​អត្តសញ្ញាណ​ពិតប្រាកដ មិន​ត្រឹមតែ​សម្រាប់​អតិថិជន Metfone ប៉ុណ្ណោះ​ទេ ដែល អាច​ចូល​ដំណើរការបាន តែ​វា​ក៏​សម្រាប់​អតិថិជន​ពី​ប្រព័ន្ធ​ដទៃ​ផ្សេងទៀត​ផងដែរ​។

មិត្ត​ហ្វូ​ន​ក៏បាន​បង្កើត​វេទិកា​ហិរញ្ញវត្ថុ​ឌីជីថល ដែល​ជា​ខ្សែជីវិត​នៃ​សង្គម​ឌីជីថល​ផងដែរ​។ eMoney របស់​មិត្ត​ហ្វូ​ន គឺជា​កាបូប​អេ​ឡិច​ត្រូ​និ​ច​ដ៏​ធំ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​អ្នកប្រើប្រាស់​ទៀងទាត់​ជាង 800,000 នាក់​។

លោក Cao Manh Duc អគ្គនាយក​ក្រុមហ៊ុន Metfone ចែករំលែក​ថា “​ស្មារតី​របស់​មិត្ត​ហ្វូ​ន​គឺ​នាំមក​នូវ​អ្វីដែល​ល្អ​បំផុត ស្មោះត្រង់​បំផុត​ជូន​ប្រជាជន​កម្ពុជា និង​ប្រទេសជាតិ​។ យើង​ចាត់ទុក​ការត្រួសត្រាយ​ផ្លូវ​នៃ​ការផ្លាស់ប្តូរ​ឌីជីថល​ជា​តួនាទី និង​ការទទួលខុសត្រូវ​។ ដូច្នេះហើយ មិត្ត​ហ្វូ​ន​នឹង ខិតខំ​ដោយ​ឥតឈប់ឈរ ជាមួយនឹង​ការប្តេជ្ញាចិត្ត ដើម្បី​កសាង​សង្គម​ឌីជីថល ខណៈពេលដែល​ក្លាយជា​សហគ្រាស​បច្ចេកវិទ្យា​ទូរគមនាគមន៍​ដ៏​ល្បីល្បាញ​។​”

​មកដល់​បច្ចុប្បន្ននេះ ជាមួយនឹង​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់ខ្លួន​ចំពោះ​វិស័យ​ឌីជីថល មិត្ត​ហ្វូ​ន​បាន​នឹង​កំពុង​ដើរតួនាទី​ត្រួសត្រាយ​ផ្លូវ​ក្នុងការ​ផ្លាស់ប្តូរ​ឌីជីថល​របស់​កម្ពុជា​។ ឥឡូវនេះ​មិត្ត​ហ្វូ​ន​គឺជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​ប្រជាជន​សម្រាប់​ភាព​រួសរាយ​រាក់ទាក់ វិធីសាស្ត្រ​ផ្តោតលើ​អតិថិជន និង​ការយល់ដឹង​អំពី​តម្រូវការ​របស់​ពួកគេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ២៧ នាទី មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ៤ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

ព័ត៌មានជាតិ៤ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

Sokha Hotels

ព័ត៌មានពេញនិយម