Connect with us

ព័ត៌មានជាតិ

ចេញ​​តម្លៃ​រៀន​ជំនាញនៅ​វិទ្យាស្ថាន​តេជោសាធារណការ មួយ​ឆ្នាំ ៦០០ ដុល្លារ​

បានផុស

នៅ

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនជ្រើសរើសនិស្សិតជំនាន់ទី១ ចំនួន២០០នាក់ ឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រ+១(វិស្វករ) សម្រាប់ឆ្នាំសិក្សា ២០២១-២០២២។ តម្លៃ​ការ​សិក្សា​ជំនាញ​គឺ​មួយ​ឆ្នាំ ៦០០ ដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនបើក​ថ្នាក់​បណ្តុះបណ្តាល ក្រសួង​នឹង​រៀបចំកម្មវិធីតម្រង់ទិស (Majors and Career Roadmap Event) បើកទូលាយឲ្យសិស្សនិស្សិតអាចជួបផ្ទាល់ជាមួយ ឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ ដើម្បីទស្សនាវិទ្យាស្ថាន ក៏ដូចជាសិក្សាស្វែងយល់ពីដឺប៉ាតឺម៉ង់មុខជំនាញ និងឱកាសការងារក្រោយបញ្ចប់ការសិក្សានៅវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន។

ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២១ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ៩:០០ព្រឹក ដល់ ម៉ោង ១១:៣០ នៅវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន។ សិស្សនិស្សិត អាចចុះឈ្មោះប្រឡងចូលរៀននៅវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ដោយចាប់ទទួលពាក្យ ពីថ្ងៃទី២១ ដល់ ថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២១។

>អាហារូបករណ៍

  • អាហារូបករណ៍ ១០០% សម្រាប់និស្សិតឆ្នើម ចំនួន ៥០នាក់ រយៈពេល ៤ឆ្នាំ (៥ ឆ្នាំ សម្រាប់វិស្វករ) ហើយត្រូវវាយតម្លៃលទ្ធផលសិក្សាប្រចាំឆ្នាំនីមួយៗ
  • អាហារូបករណ៍ ៥០% សម្រាប់និស្សិតនារី រយៈពេល ៤ឆ្នាំ (៥ ឆ្នាំ សម្រាប់វិស្វករ) ហើយត្រូវវាយតម្លៃលទ្ធផលសិក្សាប្រចាំឆ្នាំនីមួយៗ

>លក្ខណ្ឌដាក់ពាក្យ៖

  • បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល។ បេក្ខជនអាចផ្តល់ សញ្ញាបត្រថតចម្លងនៅពេលក្រោយ។

>កាលបរិច្ឆេទ៖

  • ថ្ងៃបើកទទួលពាក្យប្រឡងចូលរៀន៖ ចាប់ពីថ្ងៃទីទី២១ ខែកុម្ភ: ឆ្នាំ២០២១ និងឈប់ទទួលពាក្យនៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង៥:០០ល្ងាច
  • ថ្ងៃប្រឡងចូលរៀន៖ ប្រឡងតាមអនឡាញ (Entrance Exam-Online) នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៨:០០ព្រឹកតទៅ។ មុខវិជ្ជាត្រូវប្រឡង៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា
  • ថ្ងៃប្រកាសលទ្ធផលប្រឡង៖ នៅថ្ងៃទី០៥ខែមីនា ឆ្នាំ២០២១ តាមរយៈផេករបស់ក្រសួង
  • ថ្ងៃបើកទទួលពាក្យចូលរៀន៖ និស្សិតដែលបានប្រឡងជាប់ អាចចុះឈ្មោះចូលរៀន ចាប់ពីថ្ងៃទី០៦ ខែមីនា ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៥:០០ល្ងាច
  • ថ្ងៃចូលរៀន៖ បើកបវេសនកាលចូលរៀន ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៨:០០ព្រឹក
    លេខទូរស័ព្ទ ០៩៦ ៩៣៣ ៤២៥៣ | ០៩៥ ៤០៤ ៥៩០
  • អាសយដ្ឋាន៖ ផ្លូវលេខ ៥៩៨ (ផ្លូវឯកឧត្តម ជា សុផារ៉ា)សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម