ព័ត៌មានជាតិ
Air Asia នឹងបើកការហោះហើរត្រង់ពីទីក្រុងកូឡាឡាំពួរមកក្រុងព្រះសីហនុនៅដើមខែកក្កដា
ក្រុមហ៊ុនអាកាសចរណ៍ Air Asia នឹងចាប់ផ្ដើមជើងហោះហើរត្រង់ពីទីក្រុងកូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ីមកកាន់អាកាសយាន្តដ្ឋានអន្តរជាតិព្រះសីហនុចាប់ពីដើមខែកក្កដាខាងមុខ ក្នុងការចាប់យកឪកាសនៃលំហូរភ្ញៀវទេសចរណ៍ទៅកាន់ខេត្តនៃតំបន់ឆ្នេររបស់កម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុនហ៊ុន Air Asia Cambodia ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថាជើងហោះហើរថ្មីនឹងនឹងហោះហើរត្រង់ពីទីក្រុងកូឡាឡាំពួរមកកាន់ក្រុងព្រះសីហនុចាប់ពីថ្ងៃទី៣ខែកក្កដាខាងមុខនេះ ដែលនឹងហោះហើរ៣ដងក្នុងមួយសប្តាហ៍គឺរៀងរាល់ថ្ងៃពុធ សុក្រនិងថ្ងៃអាទិត្យ។
លោក ស៊ិន ចាន់សិរីវត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនអាកាសចរណ៍នេះធ្លាប់បានធ្វើការហោះហើរម្តងរួចទៅហើយលើដំណាក់ផ្លូវនេះ ប៉ុន្តែដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ទើបក្រុមហ៊ុនសម្រេចផ្អាកជាបណ្តោះអាសន្ន។
លោកបានលើកឡើងថា៖«តាមពិតទៅក្រុមហ៊ុនធ្លាប់បានហោះហើរត្រង់រួចទៅហើយលើកំណាក់ផ្លូវនេះកាលមុនកូវីដ ប៉ុន្តែដោយសារកត្តាទីផ្សារទើបក្រុមហ៊ុនផ្អាក។ ឥឡូវនេះស្ថានភាពនៃសេដ្ឋកិច្ចហាក់មានភាពល្អប្រសើរ ជាហេតុធ្វើអោយក្រុមហ៊ុនសម្រេចចិត្តបើកដំណើការឡើងវិញ»។

លោក ធូន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកបានថ្លែងមកកាន់កម្ពុជាថ្មីថា ក្រុមហ៊ុនភ្នាក់ងារទេចរណ៍ក្នុងស្រុកនិងនៅប្រទេសម៉ាឡេស៊ីបានកំពុងធ្វើការផ្សព្វផ្សាយអំពីជើងហោះហើរថ្មីនេះទៅកាន់ភ្ញៀវទេចរជាតិនិងអន្តរជាតិ។
លោកបានថ្លែងថា៖«នេះគឺជាការបោះជំហានថ្មីមួយទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ បន្ទាប់ពីខ្លួនទើបតែបើកការហោះហើរក្នុងស្រុករវាងភ្នំពេញ-សៀមរាប និងទិសដៅទៅរវាងខេត្តព្រះសីហនុ-សៀមរាប។ សម្រាប់ជើងហោះហើរត្រង់ថ្មីនេះគឺជាការបើកផ្លូវផ្លូវហោះហើររវាងក្រុងដ៏នៃប្រទេសម៉ាឡេស៊ីមកកាន់ខេត្តនៃតំបន់ឆ្នេររបស់កម្ពុជាយើង ដោយសារតែគេមើលឃើញអំពីតម្រូវការនៃភ្ញៀវទេចរ។ ជាមួយគ្នានេះដែរ យើងក៏រំពឹងថានឹងទទួលបានភ្ញៀវទេសចរមាឡេស៊ីកាន់តែច្រើនមកទស្សនាខេត្តព្រះសីហនុយើងផងដែរ»។

កាលពីដើមខែឧសភាថ្មីៗនេះក្រុមហ៊ុនអាកាសចរណ៍ Air Asia បានបើកការហោះហើរទៅមករវាងភ្នំពេញ-សៀមរាបចំនួន៤ជើងក្នុងមួយថ្ងៃ និងទិសដៅទៅមករវាងខេត្តព្រះសីហនុ-សៀមរាបចំនួន៤ជើងក្នុងមួយថ្ងៃ។
យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅក្នុងរយៈពេល៥ខែ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ កម្ពុជាបានទទួលអ្នកដំណើរតាមផ្លូវអាកាសជាង ២,៥ លាននាក់ កើនឡើង ២២% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


