សេចក្ដីជូនដំណឹង
ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ផ្តល់បទពិសោធន៍ហោះហើរដល់កុមារខ្វះលទ្ធភាពចំនួន៧៥នាក់
ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានដាក់អនុវត្តការចូលរួមកម្មវិធីទំនួលខុសត្រូវសង្គម (CSR) ដ៏កក់ក្តៅមួយ ក្រោមប្រធានបទ “ឥឡូវនេះប្រជាជនកម្ពុជាគ្រប់រូបអាចហោះហើរបាន” ដែលផ្តោតលើការចែករំលែកភាពរីករាយក្នុងការហោះហើរទៅកាន់អ្នកដែលមិនធ្លាប់មានឱកាសក្នុងការហោះហើរពីមុនមក។ជាផ្នែកមួយនៃការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យមនុស្សគ្រប់រូបអាចធ្វើដំណើរតាមផ្លូវអាកាសបានដោយងាយស្រួលការចូលរួមចំណែកនេះបានផ្តល់ឱកាសឱ្យកុមារចំនួន៧៥នាក់មកពីមណ្ឌលថែទាំកុមារចំនួន៥ទីតាំងនៅក្នុងប្រទេសកម្ពុជាដើម្បីធ្វើដំណើរតាមផ្លូវអាកាសជាលើកដំបូងបង្អស់។


កុមារទាំងអស់បានធ្វើដំណើរតាមផ្លូវអាកាសទៅកាន់ខេត្តសៀមរាប ដែលជាតំបន់វប្បធម៌ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។ នៅពេលទៅដល់ខេត្តសៀមរាប ក្រុមកុមារទាំងអស់បានចាប់ផ្ដើមពេលវេលាដ៏សប្បាយរីករាយ រួមមាន ដំណើរកម្សាន្តទៅកាន់ប្រាសាទអង្គរវត្ត ទទួលទានអាហារថ្ងៃត្រង់នៅវត្តព្រះព្រហ្មរ័ត្ន និង ទៅទស្សនាភាវៈចម្រុះនៅ អង្គរ វ៉ាលដ៍ឡាយហ្វ៍ និង អឹឃ្វារៀម។ បន្ទាប់ពីបញ្ចប់ពេលវេលានៃដំណើរកម្សាន្តក្នុងមួយថ្ងៃពេញនៅខេត្តសៀមរាប ដែលពោរពេញដោយការស្វែងយល់អំពីបទពិសោធន៍ថ្មីៗ និងបានទទួលភាពរីករាយហើយនោះ ក្រុមកុមារទាំងអស់បានធ្វើដំណើរតាមផ្លូវអាកាសត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញនាពេលល្ងាចនាថ្ងៃដដែលប្រកបដោយសុខសុវត្ថិភាព និងស្នាមញញឹម។

ការចូលរួមនេះមិនត្រឹមតែមានបំណងបំផុសទំនុកចិត្តនិងជំរុញភាពទាក់ទាញនៃការផ្សងព្រេងទៅកាន់ប្រជាជនកម្ពុជាគ្រប់រូបតែប៉ុណ្ណោះទេប៉ុន្តែថែមទាំងដើរតួនាទីយ៉ាងសំខាន់ជាចំណែកមួយក្នុងការចូលរួមគាំទ្រយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ទន្ទឹមនឹងនោះ ការចូលរួមប្រកបដោយបទពិសោធន៍មួយនេះ បានផ្តល់ជូនកុមារទាំងអស់នូវភាពអង់អាច រួមជាមួយចំណេះដឹង និងការពង្រឹងបំនិនជីវិតរបស់ពួកគេថែមទៀតផង។ ម្យ៉ាងវិញទៀតការចូលរួមនេះក៏មានគោលបំណងលើកកម្ពស់វិស័យទេសចរណ៍និងចូលរួមអបអរសាទរបេតិកភណ្ឌដ៏សម្បូរបែបប្រចាំតំបន់ ដោយបង្ហាញអំពីភាពទាក់ទាញដ៏ពិសេសរបស់ខេត្តសៀមរាបទៅកាន់ទស្សនិកជនឱ្យកាន់តែច្រើនផងដែរ។ បន្ថែមពីលើការផ្តល់ជូនកុមារទាំងអស់នូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានហើយនោះ ការចូលរួមនេះគឺជាចលនាដ៏ធំមួយក្នុងការជំរុញឱ្យការធ្វើដំណើរតាមផ្លូវអាកាសក្លាយជាផ្នែកដ៏សំខាន់មួយនៃជីវិតរបស់ប្រជាជនកម្ពុជាគ្រប់រូប។ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia មិនត្រឹមតែបង្ហាញអំពីការប្តេជ្ញាចិត្តក្នុងការចូលរួមជាមួយសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញានៃការចាប់ផ្តើមការខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងបន្ថែមទៀតក្នុងការបង្កើនលទ្ធភាព និងការស្គាល់ច្បាស់អំពីការធ្វើដំណើរតាមផ្លូវអាកាសនៅទូទាំងប្រទេសផងដែរ។ ការហោះហើរលើកដំបូងនេះ ជានិមិត្តរូបនៃការចាប់ផ្តើមការធ្វើដំណើរ ដែលអាចជំរុញទឹកចិត្តប្រជាជនកម្ពុជារាប់មិនអស់ឱ្យស្វែងរកជើងមេឃថ្មី។

លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានមានប្រសាសន៍ថា៖ “យើងមានមោទនភាពក្នុងការរៀបចំកម្មវិធីទំនួលខុសត្រូវសង្គម (CSR) ដ៏មានអត្ថន័យមួយនេះដែលមិនត្រឹមតែជាការផ្តល់ជូនកុមារទាំងអស់នូវបទពិសោធន៍នៃការហោះហើរជាលើកដំបូងរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” ផងដែរ។ បន្ថែមពីលើការផ្តល់ជូនកុមារទាំងអស់នូវបទពិសោធន៍ដែលមិនអាចបំភ្លេចបាន តាមរយៈកម្មវិធីនេះបានបង្ហាញអំពីសារៈសំខាន់នៃ បណ្តាញហោះហើរក្នុងស្រុករបស់យើង ដោយបង្ហាញអំពីសមត្ថភាពក្នុងការតភ្ជាប់គោលដៅសំខាន់ៗនៅ
ទូទាំងប្រទេស។ លើសពីការហោះហើរនេះទៅទៀត នេះគឺជាសក្ខីភាពនៃការយកចិត្តទុកដាក់របស់ក្រុមហ៊ុនអាកាសចរណ៍ ក្នុងការបង្កើនផលវិជ្ជមានដល់សហគមន៍តាមរយៈការផ្តល់សេវាកម្មរបស់ក្រុមហ៊ុនយើងខ្ញុំ។ ចក្ខុវិស័យរបស់យើងគឺ ផ្តល់ឱ្យមនុស្សគ្រប់រូបមានលទ្ធភាពធ្វើដំណើរតាមផ្លូវអាកាស ហើយនេះគឺជាជំហានដ៏សំខាន់មួយ ដើម្បីឆ្ពោះទៅសម្រេចគោលដៅ។

“យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះការគាំទ្រពីសំណាក់ដៃគូចូលរួមឧបត្ថម្ភ និងវត្តមានដ៏មានអត្តន័យរបស់ លោកជំទាវហោសាយ័ន្ត សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបដែលវត្តមានអញ្ជើញចូលរួមរបស់លោកជំទាវបានញ៉ាំងកម្មវិធីឱ្យមានភាពស្និទ្ធស្នាលបន្ថែមទៀត។
ការចូលរួមកម្មវិធីទំនួលខុសត្រូវសង្គម(CSR)នេះត្រូវបានចូលរួមគាំទ្រដ៏មានតម្លៃពីសំណាក់ដៃគូចូលរួមឧបត្ថម្ភកម្មវិធីរួមមានកាកបាទក្រហមកម្ពុជាអាកាសយានដ្ឋានកម្ពុជាបណ្ណាគារអន្តរជាតិ IBC ប៊ឺហ្គឺឃីងអង្គរ វ៉ាលដ៍ឡាយហ្វ៍ និង អឹឃ្វារៀម Almond Hospitality និងសណ្ឋាគារស្ទឹងសៀមរាបខេត្តសៀមរាប។ ដៃគូចូលរួមឧបត្ថម្ភកម្មវិធី និងក្រុមការងារបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមកម្មវិធីទំនួលខុសត្រូវសង្គម (CSR) នេះ បានក្លាយជាការពិត តាមរយៈការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់កុមារទាំងអស់ និងជាតំណាងឱ្យសហគមន៍របស់ពួកគេផងដែរ។


-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


