សេចក្ដីជូនដំណឹង
វឌ្ឍនៈ ប្រ៊ូវើរី ឧបត្ថម្ភ និងដាក់សម្ពោធឲ្យប្រើប្រាស់បន្ទប់ទឹកសាធារណៈ នៅខេត្តឧត្តរមានជ័យ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពសង្គម
វឌ្ឍនៈ ប្រ៊ូវើរី ដែលជាក្រុមហ៊ុនក្នុងស្រុកកំពុងតែមានភាពលេចធ្លោខ្លាំង ដឹកនាំដោយអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ជាអគ្គនាយកបានចូលរួមដាក់សម្ពោធជាផ្លូវការឲ្យប្រជាជនប្រើប្រាស់នូវបន្ទប់ទឹកសាធារណៈដ៏ស្រស់ស្អាតទំនើបទាន់សម័យ ដែលមានបន្ទប់ទឹកស្រីចំនួន៦ បន្ទប់ទឹកបុរសចំនួន៦ បន្ទប់ទឹកជនពិការចំនួន២ ជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យ។ ក្រៅពីនេះ វឌ្ឍនៈ ប្រ៊ូវើរី ក៏បានចូលរួមឧបត្ថម្ភបង់អង្គុយជាច្រើនបង់ សម្រាប់ដាក់តាមទីសាធារណៈនៅតាមបណ្តាខេត្តក្រុង ស្ថាប័ន ឬមន្ទីរពេទ្យជាច្រើន ដើម្បីផ្តល់ជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមលើកកម្ពស់សុខុមាលភាពសាធារណៈ សោភ័ណភាព សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាននៅប្រទេសកម្ពុជាផងដែរ។

ក្រោមឆន្ទៈ ស្មារតីខ្មែរតែ១ វឌ្ឍនៈ ប្រ៊ូវើរី តែងតែចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជាជាមួយរាជរដ្ឋាភិបាល ដោយបានចូលរួមឧបត្ថម្ភគាំទ្រស្ទើរគ្រប់វិស័យ រួមមានវិស័យអប់រំ បរិស្ថាន សុខុមាលភាពសង្គម សិល្បៈ កីឡា បដិសណ្ឋារកិច្ច ព្រមទាំងការចូលរួមចំណែកឧបត្ថម្ភលើកកម្ពស់គ្រប់សកម្មភាពមនុស្សធម៌នៅប្រទេសកម្ពុជា។











-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


