សេចក្ដីជូនដំណឹង
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា២០២៤-២០២៥ កម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្ត្រាលី
នៅថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ ព្រឹត្តិការណ៍ដ៏ធំមួយបានកើតឡើង ដោយមានសិស្សានុសិស្សជិត ៦០០នាក់ បានធ្វើការអបអរសាទរទៅលើសមិទ្ធផលរបស់ខ្លួនក្នុងការបញ្ចប់ការសិក្សាក្នុងកម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្ត្រាលី នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា, លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា, លោកស្រី Melissa Kelly នាយកផ្នែកអប់រំអន្តរជាតិរបស់អាជ្ញាធរស្តង់ដា កម្មវិធីសិក្សាចំណេះដឹងទូទៅ នៃ នាយកដ្ឋានអប់រំ រដ្ឋាភិបាលអូស្ត្រាលីខាងលិច, លោក Colin Glass ប្រធានក្រុមប្រឹក្សានៃ SpringBoard4Education និង លោក សែន ពិដែត នាយកគ្រប់គ្រងនៃ SpringBoard4Education។


ពិធីប្រគល់វិញ្ញាបនបត្រនេះត្រូវបានប្រារព្ធឡើង បន្ទាប់ពីពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សានៅទីក្រុងភឺត ប្រទេសអូស្រ្តាលី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ។ ពិធីប្រគល់វិញ្ញាបនបត្រដែលទើបតែប្រារព្ធឡើងនៅព្រះរាជាណាចក្រកម្ពុជានេះមានការចូលរួមពីសំណាក់អ្នកចូលរួមប្រមាណ ១៥០០នាក់ ដែលក្នុងនោះរួមមានប្អូនៗសិស្សានុសិស្ស ក្រុមគ្រួសារ គណៈគ្រប់គ្រង និងអ្នកអប់រំគ្រប់ជាន់ថ្នាក់ មកពីសាលាអន្តរជាតិទូទាំងប្រទេសកម្ពុជា ដែលនេះជាការអបអរសាទរដ៏សំខាន់មួយសម្រាប់វត្តមាននៃការអប់រំស្តង់ដាអន្តរជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍ទាំងពីរនេះបានរួបរួមសិស្សានុសិស្សពីបណ្តាប្រទេសនានាក្រោមស្តង់ដានៃឧត្តមភាពសិក្សាមួយ ដែលបង្ហាញពីឥទ្ធិផលជាអន្តរជាតិនៃកម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្ត្រាលី។

“នាពេលបច្ចុប្បន្ន ចំនួនសាលាអន្តរជាតិដែលប្រើប្រាស់កម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្រ្តាលីបានកើនដល់ចំនួន ១៥សាលា ជាមួយនឹងចំនួនសិស្សានុសិស្សប្រមាណ ៤០០០នាក់ ដែលកំពុងទទួលបានផលប្រយោជន៍ពីកម្មវិធីសិក្សាអន្តរជាតិនេះនៅតាមបណ្តាខេត្តចំនួន ៧ និងរាជធានីភ្នំពេញ។ នេះបង្ហាញអំពីទំនុកចិត្តរបស់មាតាបិតា និងអ្នកអាណាព្យាបាល ដែលមានទៅលើកម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្រ្តាលី។”
ប្រសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា កម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្រ្តាលី ឆ្នាំសិក្សា ២០២៤ – ២០២៥។

ជាមួយនឹងសិស្សានុសិស្សប្រមាណ ៤០០០នាក់ ដែលកំពុងសិក្សានៅសាលាអន្តរជាតិនានាទូទាំងប្រទេសកម្ពុជា កម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្ត្រាលីបានផ្តល់ឱ្យសិស្សានុសិស្សមិនត្រឹមតែចំណេះដឹងនិងជំនាញប៉ុណ្ណោះទេ តែក៏ផ្តល់នូវទំនុកចិត្ត និងសមត្ថភាពពេញលេញដើម្បីឱ្យសិស្សគ្រប់រូបរីកចម្រើននៅក្នុងពិភពលោកដែលពោពេញទៅដោយភាពប្រកួតប្រជែងនាពេលបច្ចុប្បន្ន ក៏ដូចជាផ្តល់នូវឱកាសសិក្សា និងការងារនៅជុំវិញពិភពលោក។ កម្មវិធីសិក្សានេះបានបើកទ្វារឱ្យសិស្សានុសិស្សគ្រប់រូបឆ្ពោះទៅកាន់ថ្នាក់ឧត្តមសិក្សានៅក្រៅប្រទេស និងធ្វើឱ្យប្រាកដថាសិស្សានុសិស្សទទួលបានការសិក្សាតាមស្តង់ដាអន្តរជាតិអំឡុងពេលសិក្សាចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ នៅក្នុងប្រទេសកម្ពុជា។
បន្ថែមពីលើនេះ វត្តមានរបស់គណអធិបតីទាំងអស់ បានគូសបញ្ជាក់ពីភាពជាដៃគូដ៏រឹងមាំរវាង ព្រះរាជាណាចក្រកម្ពុជា និងប្រទេសអូស្ត្រាលីក្នុងវិស័យអប់រំ ដែលបង្ហាញពីចក្ខុវិស័យរួមគ្នាក្នុងការជួយដល់សិស្សានុសិស្សកម្ពុជាឱ្យឈានដល់ការសិក្សាកម្រិតស្តង់ដាពិភពលោក និងបំផុសគំនិតប្អូនៗដែលជាអ្នកដឹកនាំជំនាន់ក្រោយ។

កម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្ត្រាលី នឹងបន្តធ្វើជាស្ពានក្នុងការភ្ជាប់រវាងប្រជាជាតិទាំងពីរ និងបង្កើតសិស្សានុសិស្សដែលនឹងមានឥទ្ធិពលទៅលើពិភពលោកនាពេលអនាគត។ សូមអបអរសាទរដល់ប្អូនៗសិស្សានុសិស្សនៃឆ្នាំសិក្សា ២០២៥! ពិធីនេះគឺយើងធ្វើការអបអរសាទរដល់ដំណើរសិក្សា និងភាពជោគជ័យរបស់ប្អូន និងឱកាសគ្មានដែនកំណត់ដែលមាននៅខាងមុខ។


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


