ប៉ូលីសកេនយ៉ាជើងទីមួយបានមកដល់រដ្ឋធានីហៃទីកាលពីថ្ងៃអង្គារដើម្បីចាប់ផ្តើមបេសកកម្មរក្សាសន្តិភាពដែលរង់ចាំជាយូរមកហើយនៅក្នុងប្រទេសដែលត្រូវបានបំផ្លិចបំផ្លាញដោយអំពើហឹង្សានិងការតវ៉ាដ៏សាហាវ ខណៈដែលការមកដល់នេះនាយករដ្ឋមន្ត្រីហៃទីប្តេជ្ញាដណ្តើមយកប្រទេសមកវិញ
ម្ដាយអាយុ៣៣ឆ្នាំនៅសិង្ហបុរីម្នាក់បានសារភាពនៅក្នុងតុលាការកាលពីថ្ងៃចន្ទថានាងបានជះទឹកក្ដៅលើកូនបួននាក់របស់នាងខណៈដែលនាងសង្ស័យថាមានម្នាក់បានលួចលុយរបស់នាង
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់សមាជិកគ្រួសា ១០នាក់របស់ប្រធានក្រុមហាម៉ាស់លោក Ismail Haniyeh នៅក្នុងជំរុំជនភៀសខ្លួន Shati ភាគខាងជើងតំបន់ហ្គាហ្សា
យោងតាមអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Kurt Campbell បានឲ្យដឹងថាប្រទេសចិនបានបង្ហាញឲ្យអាមេរិកដឹងថាចិនកំពុងព្រួយបារម្ភថាប្រទេសកូរ៉េខាងជើង នឹងត្រូវបានលើកទឹកចិត្តឱ្យចាត់វិធានការបង្កហេតុ ដែលអាចនាំឱ្យមានវិបត្តិនៅអាស៊ីឦសាន បន្ទាប់ពីលោក ពូទីនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយទីក្រុងព្យុងយ៉ាង។
ទីក្រុង Barcelona ដែលជាគោលដៅទេសចរណ៍សម្រាប់វិស្សមកាលដ៏ពេញនិយមរបស់អេស្ប៉ាញ បានប្រកាសថាទីក្រុងនេះនឹងបញ្ឃប់ការជួលអាផាតមិនដល់ភ្ញៀវទេសចរនៅឆ្នាំ ២០២៨ ដែលជាការផ្លាស់ប្តូរយ៉ាងខ្លាំងមិននឹកស្មានដល់ ខណៈដែលទីក្រុងនេះស្វែងរកការដំឡើងថ្លៃផ្ទះ និងធ្វើឱ្យទីក្រុងនេះអាចរស់នៅបានសម្រាប់អ្នកចង់រស់នៅនេះពិតប្រាកដប៉ុណ្ណោះ។
យោងតាមអង្គការជំនួយអង់គ្លេស Save the Children នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនដែលបានសម្លាប់មនុស្សយ៉ាងរង្គាល បានអះអាងថា កុមារជិត ២១,០០០ នាក់កំពុងបាត់ខ្លួននៅហ្គាហ្សា
ប្រជាជនអាមេរិករាប់លាននាក់ទទួលរងនូវរលកកម្ដៅដ៏ក្ដៅគគុក ខណៈដែលសីតុណ្ហភាពបានកើនឡើងខ្ពស់កាលពីថ្ងៃអាទិត្យនៅទូទាំងសហរដ្ឋអាមេរិក ខណៈប្រជាជនមួយផ្នែកទៀតត្រូវបានបង្ខំឲ្យជម្លៀសចេញនៅទូទាំងកណ្ដាលតំបន់ភាគខាងលិច ដែលបណ្ដាលឲ្យមនុស្សម្នាក់បានស្លាប់ក្នុងទឹកជំនន់នៅរដ្ឋ South Dakota