អាជ្ញាធររុស្ស៊ីថា មនុស្ស ៦នាក់បានស្លាប់ និងជាង១០០ នាក់បានរងរបួសនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងរ៉ុក្កែតរបស់អ៊ុយក្រែនកាលពីថ្ងៃអាទិត្យ ខណៈថ្ងៃទី ២ នៃការទម្លាក់គ្រាប់បែកពីលើអាកាសរបស់រុស្ស៊ីលើទីក្រុង Kharkiv នៅភាគឦសានអ៊ុយក្រែនបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ផងដែរ
យ៉ាងហោចណាស់មនុស្ស ៨ នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅជិតមជ្ឈមណ្ឌលផ្តល់ជំនួយដែលជាទីស្នាក់ការកណ្តាលដ៏សំខាន់របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) នៅតំបន់ហ្គាហ្សា។
យ៉ាងហោចណាស់មនុស្ស ១១នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស ខណៈដែលភ្លើងឆេះព្រៃបានលេបត្របាក់ភូមិជាច្រើននៅភាគអាគ្នេយ៍នៃប្រទេសតួកគីដែលភាគច្រើនជាជនជាតិឃឺដ
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានធ្វើសន្និសីទសារព័ត៌មានមួយនៅទីស្នាក់ការអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រដើម្បីព្រមានហានិភ័យនៃជម្លោះកាន់តែខ្លាំងឡើងរវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់
លោក Biden នឹងហាមឃាត់ការលក់កម្មវិធីសេវាកម្មកំចាត់មេរោគរបស់ក្រុមហ៊ុន Kaspersky Lab នៅសហរដ្ឋអាមេរិក ជុំវិញមានទំនាក់ទំនងជាមួយរុស្ស៊ីដែលអាចបង្កហានិភ័យដល់រដ្ឋាភិបាលអាមេរិក។
កងកម្លាំងអ៊ីស្រាអែលបានវាយលុកតំបន់នានានៅកន្ដាលហ្គាហ្សាពេញមួយយប់ ដោយបានសម្លាប់មនុស្ស ១៤ នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស ខណៈពេលដែលរថក្រោះបានបង្កើនការឈ្លានពានចូលទៅក្នុងទីក្រុង Rafah នៅភាគខាងត្បូងកាន់តែជ្រៅ
យុវជនរាប់ពាន់នាក់បានធ្វើបាតុកម្មកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងរដ្ឋធានីរបស់ប្រទេសកេនយ៉ា និងនៅទូទាំងប្រទេសប្រឆាំងនឹងសំណើពន្ធថ្មីដែលស្នើដោយរដ្ឋបាលលោកប្រធានាធិបតី William Ruto