ព័ត៌មានអន្ដរជាតិ
ប៉ូលិសកេនយ៉ាទៅដល់ភ្លាម, នាយករដ្ឋមន្ត្រីហៃទីតាំងចិត្ត ស្តារប្រទេសឡើងវិញ
តាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន Al Jazeera, នាយករដ្ឋមន្ត្រីហៃទី បានប្តេជ្ញាស្តារប្រទេសឡើងវិញ បន្ទាប់ពីកងប៉ូលិសកេនយ៉ា ទៅដល់រដ្ឋធានី ព័រអូប្រាំង កាលពីថ្ងៃអង្គារទី២៥ខែមិថុនាឆ្នាំ២០២៤ ដើម្បីចាប់ផ្តើមបេសកកម្មរក្សាសន្តិភាពនៅក្នុងប្រទេស ដែលកំពុងបំផ្លិចបំផ្លាញដោយអំពើហិង្សានិងការតវ៉ាដ៏ចលាចល។

នាយករដ្ឋមន្ត្រីហៃទី លោក Garry Conille បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា កម្លាំងចម្រុះជាតិសាសន៍ក្រុមទី១ មកពីប្រទេសកេនយ៉ាបានមកដល់ ហៃទី ហើយដើម្បីជួយស្តារប្រទេសឡើងវិញ ប៉ុន្តែពួកគេនឹងមិនធ្វើសកម្មភាពអ្វីខ្លាំងក្លាពេកទេ ដើម្បីឲ្យប្រជាជនហៃទីទាំងអស់អាចរស់នៅដោយសន្តិភាព។
សង្គ្រាមក្រុមក្មេងទំនើងឥឡូវនេះ បានបណ្តាលឲ្យមានការជម្លៀសមនុស្សជាងកន្លះលាននាក់ និងជិតប្រាំលាននាក់ ត្រូវប្រឈមនឹងអសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះការសម្លាប់រាលដាល ការចាប់ជំរិត អំពើហិង្សាផ្លូវភេទ និងការផ្ទុះជំងឺអាសន្នរោគកាចសាហាវ ក៏កំពុងរុកគួនប្រទេសហៃទីដែរ។

ប៉ូលិសកេនយ៉ា ត្រូវបានគេរំពឹងថានឹងមានការចូលរួមដោយមន្ត្រីមកពីប្រទេសចំនួន ១៥ផ្សេងទៀត រួមទាំងកាណាដា បារាំង អាល្លឺម៉ង់ អង់គ្លេស និងអេស្ប៉ាញផងដែរ។ កងកម្លាំងសន្តិសុខរបស់ប្រទេសទាំងអស់នឹងបង្កើតបេសកកម្មរក្សាសន្តិភាពដែលមានកម្លាំងចំនួន ២៥០០ នាក់ ផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក ជាមួយការសន្យាផ្តល់ប្រាក់ចំនួន ៣៦០ លានដុល្លារ។
ស្រពេលជាមួយគ្នានោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ក៏បានសាទរចំពោះការមកដល់របស់ប៉ូលិសកេនយ៉ាផងដែរដែលនឹងនាំមកនូវការសង្គ្រោះដល់ប្រទេសជិតខាង ដោយប៉ូលិសទាំងនេះនឹងផ្តល់អាទិភាពដល់ការការពារជនស៊ីវិល ការបើកផ្លូវសម្រាប់ចរាចរណ៍របស់មនុស្ស ទំនិញ និងជំនួយមនុស្សធម៌ និងការការពារស្ថាប័នរដ្ឋ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


