មន្ត្រីឆ្មាំសមុទ្រចិនបានរឹបអូសកប៉ាល់នេសាទតៃវ៉ាន់មួយគ្រឿង អូសទៅកាន់កំពង់ផែក្នុងប្រទេសចិនដីគោក ខណៈតៃវ៉ាន់ទាមទារឱ្យទីក្រុងប៉េកាំងដោះលែងទូក និងនាវិកដែលមានសមាជិកប្រាំមួយនាក់មកវិញ។
ប្រជាជនប៉ាឡេស្ទីនប្រហែល ២៥០,០០០នាក់បានភៀសខ្លួនចេញពី Khan Younis នៅតំបន់ហ្គាហ្សា ភាគខាងត្បូង បន្ទាប់ពីមានការបញ្ជាជម្លៀសពីយោធាអ៊ីស្រាអែល ខ្លះរត់គេចតាមរយៈរថយន្ត និងដោយថ្មើរជើង ចំណែកបុគ្គលិកពេទ្យ និងអ្នកជំងឺក៏បានចាកចេញពីមន្ទីរពេទ្ក្នុងតំបន់នេះផងដែរ ទោះបីជាអ៊ីស្រាអែលថា មិនចាំបាច់ដល់ថ្នាក់នេះក៏ដោយ
តុលាការក្នុងប្រទេសប៉ាគីស្ថានបានកាត់ទោសប្រហារជីវិតបុរសជាគ្រិស្តសាសនិកម្នាក់ពីបទបង្ហោះខ្លឹមសារប្រមាថជនមូស្លីមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីការវាយប្រហារដ៏អាក្រក់បំផុតមួយលើពួកគ្រឹស្តបរិស័ទនៅខេត្ត Punjab កាលពីឆ្នាំមុន
អាជ្ញាធរអ៊ីតាលីបានស្ទាក់ចាប់ និងរឹបអូសបានយន្តហោះគ្មានមនុស្សបើកយោធាដែលផលិតដោយចិនចំនួនពីរគ្រឿងដែលមានគោលដៅដឹកទៅប្រទេសលីប៊ី ក្លែងបន្លំជាឧបករណ៍ទួរប៊ីនខ្យល់លាក់ក្នុងកុងតឺន័រ។
យ៉ាងហោចណាស់មនុស្ស ១៩ នាក់ត្រូវបានសម្លាប់ក្នុងនោះ៤ នាក់ជាជនជាតិ ហ្គាតេម៉ាឡានៅក្នុងការប៉ះទង្គិចគ្នារវាងក្រុមគ្រឿងញៀនពីរនៅក្នុងរដ្ឋ Chiapas ភាគខាងត្បូងម៉ិកស៊ិក
ព្យុះភ្លៀងនៅក្នុងខេត្ត Anhui ភាគខាងកើតប្រទេសចិនបានធ្វើឱ្យអ្នកស្រុកចំនួន ៨១១,០០០ រងផលប៉ះពាល់ និងបង្ខំឱ្យជម្លៀសមនុស្សចំនួន ១៩៥,០០០ ។
អ៊ីស្រាអែលបានចេញបញ្ជាជម្លៀសថ្មីចំពោះផ្នែកខ្លះនៃតំបន់ Khan Yunis និង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សាដែលទំនងជាអ៊ីស្រាអែលបើកការវាយប្រហារថ្មីមកលើតំបន់ទាំងនេះដែលបង្ខំឲ្យមនុស្សជាច្រើនភៀសខ្លួនចេញជាងថ្មីម្ដងទៀត