ព័ត៌មានអន្ដរជាតិ
អាមេរិកថា ចិនភ័យព្រួយកូរ៉េខាងជើងបង្កហេតុ ក្រោយដំណើរទស្សនកិច្ចរបស់លោក ពូទីន
យោងតាមអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Kurt Campbell បានឲ្យដឹងថា ប្រទេសចិនកំពុងព្រួយបារម្ភថា កូរ៉េខាងជើង នឹងត្រូវបានលើកទឹកចិត្តឱ្យធ្វើរឿងបង្កហេតុ ឈានដល់បញ្ឆេះឲ្យមានវិបត្តិនៅក្នុងតំបន់ទៀតផង បន្ទាប់ពីលោក ពូទីនចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA នៅថ្ងៃទី ២៥ ខែ មិថុនា។

បើទោះបីជាប្រទេសចិនមានសម្ព័ន្ធភាពល្អជាមួយរុស្ស៊ីក្តី ក៏ចិននៅតែព្រួយបារម្ភថា កូរ៉េខាងជើងអាចនឹងមានភាពរឹងមាំក្នុងការចាប់ផ្តើមឲ្យមានវិបត្តិក្នុងតំបន់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ហើយត្បិតទីក្រុងព្យុងយ៉ាង ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មមួយចំនួនរបស់អង្គការសហប្រជាជាតិលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលក្តី ប៉ុន្តែបើប្រទេសនេះបានរកឃើញដៃគូដ៏ខ្លាំងក្លាដូចជាប្រទេសរុស្ស៊ីនោះ ខ្លួននឹងមានឥទ្ធិពលតែខ្លាំងជាក់ជាមិនខានឡើយ។
ទន្ទឹមនោះលោក Campbell បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកពូទីនទៅកាន់ទីក្រុងព្យុងយ៉ាង ធ្វើឱ្យកូរ៉េខាងត្បូងមានភាពច្របូកច្របល់ ជាពិសេសការកើនឡើងនៃឧប្បត្តិហេតុយោធាទ្រង់ទ្រាយតូចរបស់កូរ៉េខាងជើងនៅតាមព្រំដែនជាមួយកូរ៉េខាងត្បូង និង ការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់របស់ទីក្រុងព្យុងយ៉ាង ក្នុងការចៀសវាងទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិក។ មួយវិញទៀតសហរដ្ឋអាមេរិក ជឿជាក់ថា រុស្ស៊ីក៏កំពុងសម្លឹងមើលការគាំទ្រកាន់តែខ្លាំងពីកូរ៉េខាងជើង រួមទាំងសក្តានុពលលើផ្នែកនុយក្លេអ៊ែរផងដែរ។

គួរបញ្ជាក់ថាក្នុងជំនួបរវាងលោក ពូទីននិងលោក គីម, ប្រធានាធិបតីរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយមេដឹកនាំកូរ៉េខាងជើង ដែលរួមមានការសន្យាជួយគ្នាទៅវិញទៅមក ប្រសិនបើប្រទេសណាមួយរងការវាយប្រហារពីបរទេស៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


