រថភ្លើងដែលធ្វើដំណើរពីរដ្ឋធានី Prague របស់ប្រទេសឆេក ទៅកាន់រដ្ឋធានី Budapest ប្រទេសហុងគ្រី បានបុកជាមួយរថយន្តក្រុងក្នុងស្រុកមួយនៅភាគខាងត្បូងប្រទេសស្លូវ៉ាគី កាលពីថ្ងៃព្រហស្បតិ៍ ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៧នាក់ស្លាប់ និង៥នាក់ទៀតរងរបួស។
នកជំនាញអង្គការសហប្រជាជាតិ បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីរារាំងរបបយោធាកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ា ហាក់ដូចជាបានបិទមីយ៉ាន់ម៉ាក្នុងការទិញឧបករណ៍យោធាថ្មីពីបរទេសមួយចំនួន ប៉ុន្តែយ៉ាងណាយោធានៅតែអាចទទួលបានប្រាក់ និងអាវុធសម្រាប់ធ្វើសង្គ្រាមប្រឆាំងនឹងកងកម្លាំងប្រឆាំងរដ្ឋប្រហារ
បុគ្គលិកពីរនាក់ត្រូវបានបណ្ដេញចេញពីក្រុមហ៊ុន Adidas ដែលជាម៉ាកយីហោសម្លៀកបំពាក់កីឡារបស់អាល្លឺម៉ង់ល្បីល្បាញ ខណៈការស៊ើបអង្កេតកំពុងបន្តលើការចោទប្រកាន់មានអំពើពុករលួយនៅក្នុងប្រទេសចិន
សហភាពអឺរ៉ុបនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅថ្ងៃព្រហស្បតិ៍នេះ ដោយបានប្តេជ្ញាផ្តល់អាវុធបន្ថែម ការហ្វឹកហ្វឺនយោធា និងជំនួយផ្សេងទៀតដល់ទីក្រុងគៀវសម្រាប់ឆ្នាំខាងមុខ ដើម្បីឆ្លើយតបនឹងការឈ្លានពានរុស្ស៊ីឲ្យកាន់តែមានប្រសិទ្ធភាព
ទាហានយ៉ាងហោចណាស់ ២០ នាក់ និងជនស៊ីវិលម្នាក់បានស្លាប់នៅក្នុងការវាយប្រហារដោយក្រុមឧទ្ទាមនៅភាគខាងលិចប្រទេសនីហ្សេរីយ៉ា...
អាជ្ញាធរសុខាភិបាលហ្វាំងឡង់ គ្រោងនឹងផ្តល់វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយបក្សីឱ្យបានឆាប់នៅសប្តាហ៍ក្រោយ ដល់កម្មករមួយចំនួនដែលមានការប៉ះពាល់នឹងសត្វ
វិមានក្រឹមឡាំងបានបញ្ជាក់ថាខ្លួនកំពុង កំពុងហាមប្រាមប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបចំនួន ៨១ ក្នុងការសងសឹកចំពោះការហាមឃាត់របស់សហភាពអឺរ៉ុបលើប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់រុស្ស៊ី។