លោក ស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជា អ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍នៅល្ងាចថ្ងៃទី៥មិថុនា
ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នជ្រុលបុកគ្នាម៉ូតូមួយគ្រឿងទៀតបណ្តាលឱ្យដួលទៅនឹងថ្នល់ភ្លាមនោះក៏ត្រូវរថយន្តកុងតឺន័របេីកមកកិនបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុហើយគេចខ្លួនបាត់។ ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមុខបុរីសែនមនោរម្យ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកស្កូបពីពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HT 0002 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុក៏ទាញចង្កូតបត់ឆ្វេងឆ្លងផ្លូវក៏ជ្រុលបុកម៉ូតូមួយគ្រឿងទៀតដែលធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតបណ្តាលឱ្យដួលទៅនឹងថ្នល់ភ្លាមនោះស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងទៀតមិនចាំស្លាកលេខមកពីក្រោយក៏កិនបណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រួចរថយន្តនិងម៉ូតូក៏បើកគេចចេញពីកន្លែងកើតហេតុបាត់។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុនិងប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុខា
នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង
រដ្ឋបាលខេត្តឧត្តរមានជ័យ នៅយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញមនុស្សចំនួន០៣ករណី ថ្មីបន្ថែមទៀត
តាមការអញ្ជើញរបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ ប្រជាមានិតចិន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន
នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញវីរុសកូវីដ១៩បម្លែងខ្លួនថ្មី B.1.617 លើពលករខ្មែរ៣រូប
ពិតជាគួរឲ្យព្រួយបារម្ភខ្លាំងណាស់ចំពោះការឆ្លងជំងឺកូវីដ១៩ដែលអ្នកជំងឺឈរលក់សាច់កាប់ឲ្យមនុស្សគ្រប់គ្នារាល់ថ្ងៃសោះ