Connect with us

កូវីដ-១៩

ខេត្ត​ឧ​ត្ត​រ​មានជ័យ បង្ហាញ​អត្តសញ្ញាណ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ចំនួន ០៣​ករណី​ទៀត ជា​ករណី​នាំចូល​ពី​ប្រទេស​ថៃ

បានផុស

នៅ

ឧ​ត្ត​រ​មានជ័យ ​៖ រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​យប់​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២១​នេះ បានប្រកាស​រកឃើញ​មនុស្ស​ចំនួន​០៣​ករណី ថ្មី​បន្ថែម​ទៀត ឆ្លង​ជំងឺ​កូ​វីដ​១៩ ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ ចូលមក​ប្រទេស​កម្ពុជា​។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បញ្ជាក់ថា ខេត្តឧត្តរមានជ័យ រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ចំនួន ៦២​ករណី ក្នុងនោះ​ករណី​នាំចូល​ពី​ក្រៅប្រទេស​ចំនួន​៦០​ករណី និង​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ ចំនួន ២​ករណី និង​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ២២​ករណី នឹង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចំនួន ៤០​ករណី​ទៀត​៕

ដោយ​ ៖ ​ចាន់ ធី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម