ព័ត៌មានអន្ដរជាតិ
ក្រុមសកម្មប្រយុទ្ធនៅអ៊ីរ៉ាក់ ប្រកាសចូលរួមសមរភូមិ បន្ទាប់ពីអាមេរិក បាញ់បុកក្រុង Bushehr របស់អ៊ីរ៉ង់
ទីភ្នាក់ងារសារព័ត៌មាន AhlulBayt ដែលមានបណ្តាញនៅអ៊ីរ៉ង់និងអ៊ីរ៉ាក់ បានរាយការណ៍ថា ក្រុមចលនាតស៊ូ Kata’ib Hezbollah របស់អ៊ីរ៉ាក់ បានប្រកាសថា ក្រុមតស៊ូនានានឹងចូលរួមនៅក្នុងសង្គ្រាមភ្លាមៗ និងយ៉ាងដាច់អហង្ការ បន្ទាប់ពីអាមេរិក បានបាញ់បុកក្រុង Bushehr របស់អ៊ីរ៉ង់។

លោក Abu Mujahid al-Assaf ដែលជាប្រធានផ្នែកសន្តិសុខរបស់ក្រុមខាងលើ បានលើកឡើងកាលពីថ្ងៃទី១៤ ខែកក្កដា ដោយសង្កត់ធ្ងន់ថា ជំហររបស់ក្រុមលោក គឺផ្អែកលើការប្តេជ្ញាចិត្តខាងមនោគមវិជ្ជា។ លោកថែមទាំងអះអាងថា «ប្រសិនបើសង្គ្រាមផ្ទុះឡើងប្រឆាំងនឹងអ៊ីរ៉ង់ ការចូលរួមរបស់ក្រុមតស៊ូនានានឹងធ្វើឡើងភ្លាមៗ និងយ៉ាងដាច់ខាតបំផុត។ ការសម្រេចចិត្តនេះគឺផ្អែកលើជំនឿ ហើយគ្មានការចរចាដោះដូរណាមួយឡើយ»។
ការលើកឡើងរបស់លោក Assaf ធ្វើឡើងចំពេលដែលសហរដ្ឋអាមេរិក បានបង្កើនការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាទៅលើភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់។ ជាក់ស្តែង អាមេរិកទើបតែបានបាញ់បុកទីក្រុងកំពង់ផែ Bushehr ដែលជាកន្លែងផ្ទុករោងចក្រថាមពលនុយក្លេអ៊ែរស៊ីវិលតែមួយគត់របស់អ៊ីរ៉ង់។
មិនតែប៉ុណ្ណោះ សេចក្តីថ្លែងការណ៍របស់លោក Assaf បានបង្ហាញឲ្យឃើញពីគ្រោះថ្នាក់ដ៏ធំមួយសម្រាប់អាមេរិក និងអ៊ីស្រាអែល។ ប្រសិនបើអ៊ីរ៉ង់រងការវាយប្រហារទ្រង់ទ្រាយធំ ក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ទាំងនេះ នឹងប្រើប្រាស់ទឹកដីអ៊ីរ៉ាក់ដើម្បីបាញ់មីស៊ីល និងដ្រូនសម្រុកទៅលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រ (ដូចជាបារ៉ែន គុយវ៉ែត និងកាតា) ព្រមទាំងអាចវាយប្រហារលើក្បួនរថយន្តយោធាអាមេរិក។
ជាងនេះទៅទៀតនោះ ការប្រកាសក្តៅៗពីក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ ស្របពេលដែលចិនចេញមុខការពារអ៊ីរ៉ង់នៅ UN ចំណែកលោក ណេតាន់យ៉ាហ៊ូ ព្រមានវាយបកផ្ដាច់ព្រ័ត្រចេញពីក្រុងនុយក្លេអ៊ែរ Dimona គឺសុទ្ធតែជាភស្តុតាងបញ្ជាក់ថា «អនុស្សរណៈទីក្រុងអ៊ីស្លាម៉ាបាដ» ដែលព្រាងដោយ លោក J.D. Vance គឺបានបរាជ័យទាំងស្រុងហើយ។ សង្រ្គាមស្រមោលបានក្លាយជាសង្រ្គាមបើកចំហ ដែលមានកងកម្លាំងសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់នៅទូទាំងតំបន់ ត្រៀមខ្លួនលោតចូលទៅក្នុងសមរភូមិព្រមៗគ្នា៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
លោក ណេតាន់យ៉ាហ៊ូ ព្រមាន វាយប្រហារអ៊ីរ៉ង់យ៉ាង «ចាស់ដៃបំផុត» បើអ៊ីរ៉ង់ហ៊ានប៉ះអ៊ីស្រាអែលទៀត
-
កីឡា១៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


