លោក ជា ចាន់តូ ធ្លាប់ធ្វើការងារនៅធនាគារជាតិ ចាប់បែករបបប៉ុលពត ដោយទទួលបានតំណែងជាបន្តបន្ទាប់រហូតក្លាយជាទេសាភិបាលធនាគារជាតិ និងទទួលបានពានរង្វាន់ពីក្រៅប្រទេស
តាមរយៈសេចក្ដីជូនព័ត៌មាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចាត់ទុកទង្វើរបស់បុរសម្នាក់ ដែលយកអត្តសញ្ញាណប័ណ្ណទៅដេញហ្គីតា លេងកម្សាន្ត ជាទង្វើដែលមិនគួរគប្បី និងជាគំរូមិនល្អ បណ្ដាលឱ្យបំផ្លាញថិវការដ្ឋ
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានអះអាងថា កម្ពុជា នឹងមានអគាររូបរាងគ្រាប់មីនធំជាងគេបំផុតក្នុងពិភពលោក។ លោក ហេង រតនា អះអាងដូច្នេះ តាមរយៈគណនីហ្វេសប៊ុកកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។ លោកអគ្គនាយកស៊ីម៉ាក់រូបនេះ សរសេរដូច្នេះ៖«ព្រះរាជាណាចក្រកម្ពុជា នឹងមានអាគារដែលមានរូបរាងគ្រាប់មីនធំជាងគេបំផុតក្នុងពិភពលោក ដោយអាគារមានទំហំ១០៨ម៉ែត្រគុណនឹង១០៨ម៉ែត្រ និងកម្ពស់១៨ម៉ត្រ។ សំណង់នេះត្រូវបានសាងសង់ក្រោមជំនួយហិរញ្ញបទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនផ្តល់ជូនរាជដ្ឋាភិបាលកម្ពុជា ដែលអនុវត្តន៍គំរោងដោយអង្គភាពសុីម៉ាក់។ សំណង់អាគារនេះ នឹងចូលរួមលេីកកម្ពស់ទីតាំងសារមន្ទីរតេជោសន្តិភាព។»។ អគារមួយនេះ...
លោក ប៉ែន បូណា៖ កងទ័ពសម័យសន្តិភាពមិនចេញច្បាំង តែការពារសន្តិភាព ភាពសុខសាន្តរបស់ពលរដ្ឋដោយមិនខ្លាចនឿយហត់
ដើម្បីរំដោះភាពចង្អៀតណែនក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ ទណ្ឌិតចំនួន ១៩៩នាក់ ត្រូវបានផ្ទេរចេញ ទៅកាន់មណ្ឌលអប់រំកែប្រែទី៤ ដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ដើម្បីឃុំខ្លួនបន្ត
អ្នកសារព័ត៌មាន ម៉ិច ដារ៉ា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំឡើងវិញហើយ នៅម៉ោង១២ ថ្ងៃត្រង់ទី២៤ ខែតុលា នេះ ក្រោយត្រូវ តុលាការចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្ដាល
លោក ម៉ិច ដារ៉ា សុំទោសសម្ដេចតេជោ និងសម្ដេចធិបតី ចំពោះការបង្ហោះព័ត៌មានក្លែងក្លាយកាលពីពេលកន្លង