វប្បធម៌ ជំនឿ
បន្ទប់ឬកន្លែងធ្វើការងងឹត អាចនាំថាមពលអាក្រក់ចូលមក ហើយអំណាចនឹងនៅទ្រឹងថមថយកម្លាំង
ការស្នាក់ក្នុងបន្ទប់ងងឹត មិនថាជាផ្ទះឬកន្លែងការងារទេ អំណាចរបស់អ្នកនឹងនៅទ្រឹង ឬបណ្តាលឲ្យមានជំងឺ ថមថយកំលាំង ធ្លាក់ទឹកចិត្ត ស្ងប់ស្ងាត់ចម្លែក។
សូម្បីតែមនុស្សដែលមានជោគជតារាសីល្អ ក៏អាចជួបសំណាងមិនល្អដែរ។ ជាពិសេសវានឹងស្រូបយកថាមពលនៃសំណាងចេញពីអ្នក។

ប្រាក់ចំណូលមិនចូលក្នុងផ្ទះឬស្ថាប័នអាចមកពីដើមចមនៃបញ្ហានេះ ដែលបានរារាំងតំបន់ច្រកហូរចូលមកហើយ វាធ្វើឲ្យស្ទះនិងងងឹតស្លុបនៃប្រាក់កាស។ ភាពងងឹតគួរតែត្រូវបានបណ្ដេញចេញ ដោយការបើកភ្លើងនិងបើកទ្វារខាងមុខដើម្បីឲ្យខ្យល់ចេញចូល។
ត្រូវចាំថា ស្ថានភាពងងឹតនឹងធ្វើឲ្យមនុស្សចង់សម្រាក ខ្ជិលច្រអូស។ ដូច្នេះប្រសិនបើជា ក្រុមហ៊ុន ហាង ឬផ្ទះ វាគួរតែជាកន្លែងដែលភ្លឺខ្លាំង។ មិនចឹងវានឹងនាំឲ្យកូនចៅខ្ចិល មិនចង់ធ្វើការតាមបន្ទប់ងងឹតដែរ។ ប្រសិនបើមានពន្លឺព្រះអាទិត្យកាន់តែច្រើន ចូលមកកាន់តែល្អ នេះក៏ដូចនាំសំណាងនាំសុភមង្គលចូលមកដល់ទីកន្លែងនោះ។
ប្រសិនបើជ្រុងណាមួយនៃអាគារងងឹត ត្រូវតែកែតម្រូវឲ្យមានពន្លឺ ដោយត្រូវបើកភ្លើងឬដំឡើងអំពូលនៅជ្រុងម្ខាងៗ។ កុំរារាំងពន្លឺណាមួយឲ្យសោះ ជាពិសេសគឺពន្លឺព្រះអាទិត្យ ដែលអាចជាឥទ្ធិពលនាំភាពល្អៗចូលមកអាគារមួយនោះ។

ក្នុងបន្ទប់ងងឹតអាចបង្កឲ្យមនុស្សមើលឃើញនៅរឿងមិនល្អ វាតំណាងឲ្យមនុស្សស្រ្តេស មុខគ្មានហុងស៊ុយ ជាពិសេសអាចរវើរវាយមើលឃើញមនុស្សអរូបិយជាដើម។ ទាំងនេះហើយច្រើនតែកើតឡើងក្នុងទីតាំងទិសដៅដែលស៊ុបទ្រព គ្មានការរៀបចំ គ្មានពន្លឺចូលគ្រប់គ្រាន់។

ដំណោះស្រាយងាយស្រួលបំផុតគឺបង្កើនពន្លឺ។ ពន្លឺព្រះអាទិត្យឬខ្យល់ចេញចូល ដើមឈើអាចជាគន្លឹះនាំពន្លឺគ្រប់គ្រាន់ទៅតាមជ្រុងនីមួយៗ។ ប្រសិនបើអ្នកមានជំងឺធ្លាក់ទឹកចិត្ត នេះជាការប្រសើរដើម្បីជំរុញថាមពលពីខាងក្នុងដោយការបើកឲ្យពន្លឺចូលគ្រប់គ្រាន់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រុក្ខជាតិនាំសំណាង ៦ ប្រភេទ ដាំក្នុងផ្ទះទាក់ទាញប្រាក់កាសនិងជួយរក្សាភាពត្រជាក់ត្រជំក្នុងគ្រួសារ
ចុចអាន៖វត្ថុស័ក្ដិសិទ្ធិ ៣ យ៉ាង ជួយបញ្ចៀសអំពើអាក្រក់គ្រប់ច្រកល្ហក
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៣ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


