វប្បធម៌ ជំនឿ
សុបិនបានរើទៅនៅផ្ទះថ្មី មានអត្ថន័យ និងប្រផ្នូលយ៉ាងណា
យល់សប្តិឃើញផ្ទះថ្មីតំណាងឱ្យអនាគតបង្ហាញថាបំណងប្រាថ្នាក្នុងការធ្វើឲ្យប្រសើរឡើងនូវជីវិតរស់នៅកំពុងចាប់ផ្តើមក្លាយជាការពិត។

យល់សប្តិឃើញផ្ទះថ្មីក៏ទាយទុកជាមុននូវការវិនិយោគដ៏ឆ្លាតវៃទាក់ទងនឹងអាជីព ឬឱកាសការងារថ្មីដែលឈានទៅធ្វើការកែលម្អជំហរហិរញ្ញវត្ថុបច្ចុប្បន្នរបស់អ្នកឱ្យប្រសើរឡើងដែរ។
បើឃើញយើងកំពុងសាងសង់ផ្ទះថ្មីវិញ បង្ហាញថាអ្នកនឹងធ្វើអ្វីមួយទៀតនៅក្នុងជីវិតដែលនឹងធ្វើឱ្យមានមោទនភាព ជាសញ្ញាតឿនថា គួរតែចាប់ផ្តើមដើរតាមបេះដូងជំនួសគំនិតរបស់អ្នក។

ផ្លាស់ទៅផ្ទះថ្មីនៅក្នុងក្តីសុបិនមានន័យថាកំពុងឈានចូលដំណាក់កាលថ្មីក្នុងជីវិតពិត។ អ្នកកំពុងទុកអតីតកាលចោល ហើយត្រៀមខ្លួនជាស្រេចសម្រាប់ការផ្លាស់ប្តូរដ៏ធំមួយ។
ក្តីសុបិនរើនៅផ្ទះថ្មី អាចមានអត្ថន័យផ្សេងទៀតយោងតាមធាតុនីមួយៗដែលយើងឃើញ។ ផ្ទះតំណាងឱ្យអារម្មណ៍ផ្ទាល់ខ្លួនរបស់យើងនៅក្នុងជីវិត។ ជាទូទៅឃើញបានផ្ទះស្អាតក្នុងក្តីសុបិនជានិមិត្តរូបនៃការទទួលបានអ្វីធំដែលគ្រប់គ្នារមែងតែងតែចង់បាន។

រចនាបថនៃផ្ទះក្នុងក្តីសុបិនដែលមានភាពទាក់ទាញខ្លាំងអាច ផ្ដល់យោបល់ជាមុនថាអ្នកនឹងជួបស្ថានភាពដែលជោគជ័យបន្តទៅមុខ។
ឃើញផ្ទះដែលមានផ្កាចម្រុះពណ៌ផ្ការីកត្រសុំជាតំណាងនៃវិបុលសុខ សុភមង្គល៕
គ្រូ ឯម
ចុចអាន៖ សុបិនឃើញលុយជាប្រផ្នូលវិជ្ជមានផ្សារភ្ជាប់ជាមួយការរីកចម្រើន

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង