Connect with us

វប្បធម៌ ជំនឿ

អត្ថន័យ​នៃ​ការ​យល់​សុបិន​ឃើញពស់ពណ៌ខ្មៅ

បានផុស

នៅ

ពស់​ពណ៌​ខ្មៅ​ តំណាង​ឱ្យ​ថាមពល​អវិជ្ជមាន ឬ​ការ​យល់​ឃើញ​ដ៏​គ្រោះថ្នាក់​មួយ។ សុបិន​ពី​ពស់​ខ្មៅ​ ជា​ធម្មតា​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​អ្វី​ដែល​​អវិជ្ជមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្វែងយល់ពីសុបិនពស់ខ្មៅ ដើម្បីយក​សុបិននោះ​ជា​ការ​ព្រមាន នៅ​អ្វី​ដែល​នៅ​ក្នុង​ជីវិត​ ដើម្បី​ផ្លាស់ប្ដូរ​សន្តិភាព​នៅ​ជុំវិញ។

១. វាយ​ប្រហារ​ដោយ​ពស់​ខ្មៅ

បើ​អ្នក​សុបិន​ឃើញ​ពស់​ខ្មៅ ​វាយ​ប្រហារ​ ហើយ​អ្នក​ក៏​មិន​អាច​ការពារ​ខ្លួន​ពី​វា​បាន មាន​ន័យ​ថា​ ​អ្នក​មាន​ការ​លំបាក​ក្នុង​ការ​តស៊ូ​ក្នុង​វិស័យ​ផ្សេងៗ​នៃ​ជីវិត​របស់​អ្នក។

ត្រូវ​ស្វែងយល់​ឱ្យ​បាន​ស៊ី​ជម្រៅ​ ក្នុង​ពិភព​ពិត​របស់​អ្នក​ ដើម្បី​ដឹង​ថា​ តើ​មាន​អ្វី​ដែល​មិន​អាច​ទប់ទល់​បាន។

២. ជំពប់​ជើង​ដួល​លើ​ពស់​ពណ៌​ខ្មៅ​កាត់​កង់ៗ

សុបិន​ឃើញ​ជំពប់​ជើង​ដួល​លើ​ពស់​ពណ៌​ខ្មៅ ​ដែល​ត្រូវ​បាន​កាត់​ជា​កង់ៗ​លើ​ដី​ មាន​ន័យ​ថា​អ្នក​ត្រូវ​ធ្វើ​​តែ​កែប្រែទំនាក់ទំនងសង្គម​សព្វថ្ងៃ​ ឲ្យ​បាន​ប្រសើរ​មក​វិញ​ជា​ប្រញាប់។ មូលហេតុ​អាច​មក​ពី​អ្នក​ មាន​ភាព​លំអៀង​បន្តិច​ក្នុង​ជីវិត​ពិត។

សុបិន​នេះ​បង្ហាញ​ថា ​អ្នក​ត្រូវ​កាត់​បន្ថយ​ទម្លាប់​អាក្រក់​ ទាំងនោះ​ចោល​ខ្លះ ​ ឬ​ត្រូវ​ធ្វើការ​ផ្លាស់ប្ដូរ​ខ្លួនឯង ​ដើម្បី​ឲ្យ​អ្នក​ដទៃ​ផ្ដល់​ការ​គោរព​និង​ចិត្ត​ល្អ​ដល់​អ្នក។

៣. កូន​ពស់​ខ្មៅ

កូន​ពស់​ខ្មៅ​តំណាង​ឱ្យ​អំណាច​​ទឹកប្រាក់ ​នៃ​ហិរញ្ញ​វត្ថុ​ ។ ​បានន័យ​ថា ​វា​ក៏​ជា​សញ្ញា​មួយ​ដែល​តឿន​អ្នក​ឲ្យ​ឈប់​ចំណាយ​ប្រាក់​ខ្ជះខ្ជាយ​ឥត​ប្រយោជន៍។

៤. ពស់​ខ្មៅ​កំពុង​គំរាមកំហែង

សុបិន​ឃើញ​ពស់​ខ្មៅ​កំពុង​បំភ័យ​ឬ​គំរាមកំហែង​ តាម​វិធី​ណា​ក៏​ដោយ ​នេះ​អាច​ជា​តំណាង​ឬ​ជា​មនុស្ស​ដែល​មាន​បញ្ហា​នៅ​ក្នុង​ជីវិត​របស់​អ្នក​ចង់​យាយី។

វា​ជា​សញ្ញា​មួយ​ដ៏​ធំ​មួយ​ ដែល​ចង់​បញ្ជាក់​ថា​ មាន​អ្នក​បំផ្លាញ​អ្នក​តាម​វិធី​ដែល​ពួកគេ​ពេញចិត្ត។

៥. នៅ​ក្នុង​ព្រៃ

បើ​ឃើញ​​ពស់​ខ្មៅ​នៅ​ក្នុង​ព្រៃ​ គឺ​ជា​សញ្ញា​មួយ​ដែល​បង្ហាញ​ថា ​អ្នក​កំពុង​តែ​ឈាន​ទៅ​រក​ស្ថានភាព​គ្រោះថ្នាក់​មួយ​ចំនួន។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ គឺ​ដក​ខ្លួន​ចេញ​ពី​ស្ថានភាព​ទាំងនេះ​ជាបន្ទាន់៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

ចុចអាន៖ យល់សប្តិឃើញពស់ អត្ថន័យ​គេតាមស្រលាញ់?

ចុចអាន៖ ជួបសញ្ញាទាំង ៦នេះ ជាប្រផ្នូលនៃលាភសំណាងហូរចូលពេញផ្ទះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម