វប្បធម៌ ជំនឿ
ដុតវត្ថុ ៤ យ៉ាងនេះចោល ប្រៀបបានដុតសំណាងខ្លួនឯង
តើមានវត្ថុអ្វីខ្លះដែលគេហាមប្រាមមិនឱ្យដុតចោល?
១. សក់

សក់ ជាសិរិសួស្ដី តំណាងឱ្យសុខមាលភាព។ បើសិនកាត់សក់ឬមានសក់ជ្រុះ រួចយកទៅដុត នោះមានន័យថា ដុតបំផ្លាញសុខភាពដែលបណ្ដាលឱ្យរាងកាយចុះខ្សោយ មានជំងឺតម្កាត់មិនស្រាកស្រាន្ត។
២. សម្លៀកបំពាក់

សម្លៀកបំពាក់ និមិត្តរូបនៃភាពសុខសប្បាយក្នុងគ្រួសារ។ បើសម្លៀកបំពាក់ចាស់ឬឈប់ប្រើ មិនចាំបាច់ដុតឡើយ ពុំនោះទេ សុភមង្គលគ្រួសារនឹងរកាំរកូស មានតែរឿងក្ដៅក្រហាយ។
៣. កាបូបលុយ

កាបូបលុយ ក៏មិនត្រូវដុតចោលដែរ។ បើវារហែក ឬឈប់ប្រើ គួរបោះចោលជំនួសវិញ។ ដុតកាបូបចោល អាចធ្វើឲ្យទ្រព្យហូរចេញ រកស៊ីដាំក្បាល ហើយសន្សំប្រាក់មិនសល់ឡើយ។
៤. រូបថត

រូបថត ប្រៀបនឹងជីវិត។ ចាស់ពីដើមមិនឱ្យដុតគំនូរឬរូបថតខ្លួនឯងដាច់ខាត ព្រោះតំណាងឱ្យសម្លាប់ជីវិតខ្លួនអ៊ីចឹង។ គេក៏ជឿដែរថា ដុតរូបថត អាចនាំឱ្យរាសីអាប់ នាំឱ្យឈឺថ្កាត់ សុខភាពទ្រុឌទ្រោម៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Feng Shui
ចុចអាន៖ រុក្ខជាតិនាំសំណាង ៦ ប្រភេទ ដាំក្នុងផ្ទះទាក់ទាញប្រាក់កាសនិងជួយរក្សាភាពត្រជាក់ត្រជំក្នុងគ្រួសារ
ចុចអាន៖ ៤ កន្លែងនេះ បើហ៊ានតែតាំងកញ្ចក់ដូចនាំឧបទ្រពចង្រៃចូលផ្ទះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


