វប្បធម៌ ជំនឿ
មនុស្សកើតឆ្នាំ ជូត ឆ្លូវ មមែ ឆាកជីវិតជួបនឹងវិបត្តិទាំងនេះ
មនុស្សដែលកើតក្នុងឆ្នាំ ជូត ឆ្លូវ មមែ កំលុងខែមីនា ឆ្នាំ២០២២ នេះ រាសីចក្រប្រឈមការព្រមានលើវិបត្តិមួយចំនួនដូចជា៖
ឆ្នាំជូត (កណ្តុរ)

ក្នុងអំឡុងខែមីនា បុរស និងស្ត្រីដែលមានឆ្នាំកំណើតជាកណ្ដុរ ត្រូវប្រឈមនឹងបញ្ហាផ្សេងៗជាច្រើនទាំងហិរញ្ញវត្ថុ និងអាជីព។ មិនតែប៉ុណ្ណោះភាពតានតឹងនឹងរត់មករកអ្នកយ៉ាងគំហុកផងដែរ។ ដូច្នេះគ្រប់បញ្ហាធំៗ កុំទាន់ធ្វើការសម្រេចចិត្តភ្លាមៗ ហើយប្រសិនបើវាជាការបន្ទាន់ខ្លាំង ចូរពិគ្រោះជាមួយតែមនុស្សជិតស្និទ្ធបំផុតបានហើយ។
ចំណែកឯការវិនិយោគ ឬការជួញដូរនានា ហាក់មិនសមប្រកបឡើយ ចាប់ពីពេលនេះ រហូតដល់ដាច់ខែ។ ដោយឡែកក្នុងខែមីនា ថ្ងៃនាំសំណាងល្អចំពោះឆ្នាំជូត មានតែ ៣ថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី ០៨, ១២ និង ១៣។
ឆ្នាំឆ្លូវ (គោ)

មនុស្សឆ្នាំឆ្លូវ ក៏មានរាសីធ្លាក់ចុះខ្លាំងផងដែរ ក្នុងខែមីនា។ រាល់កិច្ចការសំខាន់ៗ ហាក់មិនអាចសម្រេចអ្វី គួរឱ្យពេញចិត្ត ថែមទាំងមានអារម្មណ៍ឆាប់ខឹងពីមនុស្សជុំវិញខ្លួនទៀតផង។ ខាងផ្នែកអាជីព ឆ្នាំផ្លូវរងបន្ទុក និងសម្ពាធខ្លាំង សឹងរត់ចោលជួរ។
ដោយឡែករបររកស៊ីទទួលទាន ល្គឹកណាខំប្រឹងប្រែងណាស់ ទើបទទួលបានប្រាក់ចំណេញខ្លះ យកមកទុក។
សម្រាប់ខែមីនានេះ មនុស្សឆ្នាំឆ្លូវ ចូរប្រយ័ត្នចំពោះការធ្វើដំណើរឱ្យបានខ្ពស់បំផុត និងមិនត្រូវចេញដើរផ្លូវឆ្ងាយចន្លោះម៉ោង ១-៣ រសៀលនោះទេ។
ឆ្នាំមមែ (ពពែ)

សត្វពពែនឹងត្រូវធ្វើកិច្ចសន្យាមួយចំនួន តែមិនគួរចុះហត្ថលេខា កំលុងខែនេះទេ។ ដោយហេតុថា ការចរចារឿងសំខាន់ៗអំឡុងខែមីនា ជាវេលាអាក្រក់ចំពោះឆ្នាំមមែ ព្រោះអ្នកអាចផុងខ្លួន ងើបមិនរួច។
ចំពោះមនុស្សឆ្នាំមមែ ដែលនៅលីវ មិនគួរណាត់ជួបក្នុងខែនេះដែរ ត្បិតអីគ្មានប្រយោជន៍ ក្រៅពីចំណាយពេលចោល ហើយអាចខកចិត្តខ្លាំងទៀតផង៕
អត្ថបទ៖ សន្យា
ចុចអាន៖ សំណាងរត់រកពេញមួយខែមីនា ប្រសិនបើធ្វើរឿងទាំងនេះ
ចុចអាន៖ មនុស្សទម្លាប់សម្ញែងអ្វីៗស្រោម មាស ព្រោះគេមានជំនឿលើរឿងនេះខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


