Connect with us

វប្បធម៌ ជំនឿ

ទាយអាថ៌កំបាំងបុរស តាមរយៈពុកចង្កា

បានផុស

នៅ

ក្រៅពីលក្ខណៈទូទៅដូចជា ភ្នែក ច្រមុះ មាត់ ដែលតំណាងឱ្យហុងស៊ុយឆាកជីវិត នរវិទ្យាក៏ជឿថា តាមរយៈពុកចង្កាដែលបុរសមាន ពិតជាអាចជួយឱ្យយើងទស្សន៍ទាយដឹងពីបុគ្គលិកលក្ខណៈអាថ៌កំបាំងដែលលាក់ទុកនៅក្នុងខ្លួនរបស់ពួកគេផងដែរ។

១. ពុកចង្ការុយៗ

Nhìn râu đoán tính cách chìm quý ông: râu dê là người chín chắn
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​នរវិទ្យា សុភាពបុរស​ភាគច្រើន​ដែលមាន​ពុកចង្កា​រុយៗ កើតមក​​មាន​ចរិត​ស្លូតបូត និងមាន​បញ្ញា​ឆ្លាតវៃ​​។ ជារឿយៗ សុភាពបុរសទាំងនេះ មានសមត្ថភាពមើលឃើញឆ្ងាយ និងគិតបានល្អ ល្អិតល្អន់ ដូច្នេះហើយក្នុងការងារ ឬជីវិត ពួកគេតែងតែអាចយល់បានថា អ្វីល្អ និងអ្វីដែលមិនល្អសម្រាប់ពួកគេ។

ក្រៅពីមានភាពឆ្លាតវៃ និងរហ័សរហួន បុរសពុកចង្ការុយៗ ពូកែនិយាយផងដែរ ហើយពូកែរាប់អានមនុស្ស ងាយធ្វើឱ្យគ្រប់គ្នាស្រឡាញ់ និងថែមទាំងគោរពទៀតផង។ ​ដោយសារ​មាន​គុណសម្បត្ដិ​ល្អ​ពី​កំណើតបែបនេះ ពួកគេ​តែងតែ​ជោគជ័យ​នៅពេលពេញវ័យ​។

២. ពុកចង្ការឹមៗនៅគែមបបូរមាត់លើ

Nhìn râu đoán tính cách chìm quý ông: râu dê là người chín chắn

មនុស្សប្រុសប្រភេទនេះ កើតមកមានបុគ្គលិកលក្ខណៈថ្លៃថ្នូរ ឆើតឆាយ ហើយក៏ជាមនុស្សដែលគួរឱ្យទុកចិត្តបំផុត។ អាចនិយាយបានថា តាំងពីការប្រាស្រ័យទាក់ទង ការគិត ដល់ការប្រព្រឹត្តចំពោះមនុស្សជុំវិញខ្លួន ពួកគេតែងតែបញ្ចេញនូវភាពរឹងមាំ និងភាពចាស់ទុំ គួរស្ញប់ស្ញែង។

ថ្វីត្បិតពួកគេភាគច្រើនមានរូបរាងមិនសូវស្អាតសង្ហា ប៉ុន្តែចរិតវិញ ពួកគេជាមនុស្សដែលយកចិត្តទុកដាក់ខ្លាំងចំពោះដៃគូស្នេហា ហើយតែងតែគោរព និងស្រឡាញ់នារីៗជានិច្ច ពោល​គឺជាបុរស​ស្មោះ​ត្រង់​ខ្លាំងបំផុត។

៣. ពុកចង្កាពពែ

Nhìn râu đoán tính cách chìm quý ông: râu dê là người chín chắn

នរវិទ្យាជឿថា បុរសដែលមានពុកចង្កាពពែភាគច្រើនមានភាពចាស់ទុំ និងជាមនុស្សកក់ក្ដៅ។ ជាធម្មតាពួកគេស្ងប់ស្ងាត់ ប៉ុន្តែឆាប់មានអារម្មណ៍រំជួលចិត្ត ហើយជារឿយៗរមែងកើតទុក្ខដោយសារពាក្យសម្ដី និងការគិតរបស់មនុស្សជុំវិញខ្លួន។

បុរសប្រភេទនេះ ពិបាកចុះសម្រុងជាមួយបរិយាកាសថ្មី និងមនុស្សថ្មីៗបន្តិច។ ពេលជួបអ្នកមិនសូវស្គាល់ ពួកគេមិនសូវមានជំនឿចិត្តក្នុងការប្រាស្រ័យទាក់ទងគ្នាទេ។ ដោយសារតែបែបនេះ ពួកគេមិនងាយមានមិត្តថ្មីឡើយ។ ទោះយ៉ាងណា នរវិទ្យាក៏ជឿថា ទៅថ្ងៃអនាគត ពួកគេងាយក្លាយជាអ្នកដឹកនាំដែលមានសមត្ថភាព ឬអ្នកនយោបាយដែលមានទេពកោសល្យ។

៤. ពុកចង្កាពពែ លាយពុកមាត់

Nhìn râu đoán tính cách chìm quý ông: râu dê là người chín chắn

បុរសប្រភេទនេះ ភាគច្រើនជាប្រភេទមនុស្សមានទាក់ទាញមនុស្សភេទផ្ទុយ ច្រើនជាងបុរសប្រភេទផ្សេង។ ជាពិសេស បើទោះបីជាទើបតែបានជួបពួកគេដំបូងក៏ដោយ ក៏ស្រីៗងាយនឹងចាប់ចិត្តបានយូរដែរ។

ថ្វីបើគេមានសមត្ថភាពទាក់ទាញមនុស្សភេទផ្ទុយក៏ពិតមែន ប៉ុន្តែគេមនុស្សមានភាពស្មោះត្រង់ចំពោះស្នេហា មានចរិតកក់ក្តៅ និងផ្អែមល្ហែម មានចិត្តសប្បុរស និងចេះស្រឡាញ់សាច់ញាតិខាងស្រីណាស់។

យោងទៅតាមនរវិទ្យា បុរសដែលមានពុកចង្កាពពែ លាយពុកមាត់ ភាគច្រើនគឺជាមនុស្សដែលប្រកាន់នូវគំនិតខ្លួនឯងនិយម ហើយពេលខ្លះគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនមុនអ្វីៗទាំងអស់។ ដោយ​សារ​តែ​បុគ្គលិក​លក្ខណៈ​បែបនេះ ពេល​មាន​ស្នេហា ពួកគេ​តែង​តែ​កំណត់​ស្តង់ដារ និង​តម្រូវ​ការ​ខ្ពស់​ពី​ដៃ​គូ។

៥. ពុកចង្កាក្រាស់ និងវែង

Nhìn râu đoán tính cách chìm quý ông: râu dê là người chín chắn

បុរសមានពុកចង្កាក្រាស់ និងវែង ជាមនុស្សមានបុគ្គលិកលក្ខណៈខ្លាំង សឹងគ្រប់វិស័យ។ ជាពិសេស សុភាពបុរសទាំងនេះ តែងតែមានការតស៊ូ ក្លាហានក្នុងការងារ និងជីវិត។

យ៉ាងណាមិញ ​នៅកន្លែងធ្វើការ ពួកគេតែងតែធ្វើសកម្មភាពទៅតាមអារម្មណ៍ មិនសូវយកចិត្តទុកដាក់ ហើយខ្វះភាពហ្មត់ចត់។ ផ្ទុយទៅវិញ បើនិយាយពីស្នេហាវិញ បុរសមានពុកចង្កាប្រភេទនេះ ជាប្រភេទមនុស្សដែលមិនសូវស្មោះត្រង់ ងាយនឹងក្បត់ ឬប្តូរចិត្តលឿន ពេលបានជួបអ្នកថ្មី។​

៦. ពុកចង្កាដុះវែងជុំវិញមាត់

Nhìn râu đoán tính cách chìm quý ông: râu dê là người chín chắn

យោងតាម​នរវិទ្យា សុភាពបុរស​ដែលមាន​ពុកចង្កា​វែង​ជុំវិញ​មាត់ ច្រើនតែ​ជា​មនុស្ស​ស្មោះត្រង់ ​ថែមទាំង​ស្លូត​ទៀតផង​។ ជា​ការ​ពិត​ណាស់ ដោយសារ​ពួក​គេ​កើត​មក​មាន​ចរិត​លក្ខណៈ​បែប​នេះ ពួក​គេ​ច្រើន​តែ​ត្រូវ​បាន​អ្នកដទៃយក​ចំណេញ ឬ​បោក​បញ្ឆោត​ជារឿយៗ។

ពេលមានស្នេហា គេចូលចិត្តគិតវែង រហូតបង្កភាពរកាំរកូសជាមួយដៃគូ។ ជំពូកគេ ជាមនុស្សងាយស្រឡាញ់ ងាយភ្លេច ដូច្នេះហើយស្នេហាពួកគេភាគច្រើនពិបាកឈានដល់ទំនាក់ទំនងស៊ីជម្រៅ និងយូរអង្វែងណាស់៕

អត្ថបទ៖ សន្យា

ចុចអាន៖ ប្រជ្រុយបុរស ៦កន្លែង នរវិទូជឿថា ជាកំណប់ជីវិត កម្ររកបាន

ចុចអាន៖ ធ្លាប់ខុសមាត់ខុស ក ទេ? នេះជាវិធីកែខៃ តាមអប្បិយជំនឿដូនតាខ្មែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទី មុន

សម្តេចធិបតី ប្រកាសផ្តល់រង្វាន់ ខេត្តមិនមានគ្រោះថ្នាក់ចរាចរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ព័ត៌មានជាតិ៥៦ នាទី មុន

មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី

ព័ត៌មានជាតិ៥៧ នាទី មុន

ព្រឹកថ្ងៃនេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

វៀតណាម កំពុងភ័យព្រួយចំពោះភាពតានតឹងនៅសមុទ្រចិនខាងត្បូង

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី ប្រាប់ពលរដ្ឋកុំបារម្ភរឿងបាត់បង់សង្ក្រាន្តនៅកម្ពុជា ហើយបុណ្យចូលឆ្នាំជាតិខ្មែរ នៅតែមានដដែល

Sokha Hotels

ព័ត៌មានពេញនិយម