វប្បធម៌ ជំនឿ
ប្រវត្តិចាក់ស្រេះនៃពិធីបុណ្យសែនផ្នូរ ឬ ឆេងម៉េង ជាប្រពៃណីជនជាតិ ចិន ពីបុរាណកាល
សែនឆេងម៉េង ឬភាសាចិនហៅថា Qingming គឺជាពិធីបុណ្យប្រពៃណីរបស់ជនជាតិចិនដែលប្រារព្ធតាំងពី ២៥០០ ឆ្នាំមុន។ ពិធីនេះធ្វើឡើងដោយជនជាតិហាន នៃប្រទេសចិនដីគោក ដូចជា ហុងកុង ម៉ាកាវ តៃវ៉ាន់ និងជនជាតិចិននៃម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី ថៃនិង កម្ពុជា ផងដែរ។
ជារៀងរាល់ឆ្នាំកូនចៅចិន តែងធ្វើពិធីនេះតាមប្រតិទិននៃច័ន្ទគតិ ចំនួន១៥ថ្ងៃ តែភាគច្រើនគេច្រើនធ្វើនៅថ្ងៃ ៤, ៥ ឬ ៦ មេសា ។ ក្នុងអំឡុងពេលឆេងម៉េង គ្រួសារជនជាតិចិន ទៅលេងផ្នូររបស់បុព្វបុរស ដើម្បីសម្អាតផ្នូរ និងបួងសួងសុំសេចក្ដីសុខដល់គ្រូសារ ។

យ៉ាងណាមិញ នៅក្នុងប្រវត្តិសាស្ត្រ កាលពីបុរាណកាល ២០០០ឆ្នាំមុន មានព្រះរាជបុត្របន្តវេនមួយអង្គ តែងតែមានទឹកព្រះទ័យល្អចំពោះមនុស្សជុំវិញខ្លួន ជាពិសេសគឺប្រជាជនក្នុងព្រះនគររបស់ទ្រង់តែម្ដង ឃើញបែបនេះ ក៏មានអ្នកម្នាងម្នាក់មានបំណងចង់សម្លាប់ព្រះរាជបុត្របន្តវេន ដើម្បីទុកឱកាសឲ្យបុត្រារបស់គេឡើងបន្តវេនវិញ។ ជាឱកាសល្អ ព្រះរាជបុត្របន្តវេននោះគឺត្រូវមានព្រះរាជកិច្ចការ ចេញពីព្រះរាជវាំង ចុះទៅសិក្សាពីជីវភាពប្រជាជនជាមួយអ្នកបម្រើម្នាក់ និងមេទ័ពម្នាក់ទៀត។ ធ្វើដំណើរកាន់តែឆ្ងាយទៅៗ ទៅដល់តំបន់មួយដែលដាច់ស្រយាលខ្លាំង ខ្វះអាហារនិងទឹក ហើយព្រះអង្គក៏មានរាជបន្ទូលថា យើងឃ្លានជិតដាច់ពោះស្លាប់ហើយ ចុះទម្រាំប្រជារាស្ត្រយើងវិញ គេរស់នៅបានដោយរបៀបណា។ ភ្លាមៗនោះ ស្រាប់តែអ្នកបម្រើម្នាក់ឈ្មោះជី ជឺធួយ (Jie Zi Tui) បានយកស៊ុបក្ដៅៗមួយចាន មកឲ្យទ្រង់សោយ ក្រោយសោយរួច ក៏មានកំលាំងឡើងវិញ ហើយក៏មានបន្ទូលឡើងថា ស៊ុបនេះមានរសជាតិឆ្ងាញ់មែន ប៉ុន្តែស្រាប់តែព្រះអង្គបានប្រទះភ្នែកឃើញជើងរបស់អ្នកបម្រើមានហូរឈាមចេញមកភ្លាមៗ ទ្រង់ដឹងថាអ្នកបម្រើយកសាច់ភ្លៅខ្លួនឯង មកធ្វើជាស៊ុបថ្វាយព្រះអង្គ ព្រះរាជបុត្របានសន្យាថានឹងផ្ដល់រង្វាន់ជាទីពេញចិត្តដល់អ្នកបម្រើនោះ។

ក្រោយមក ពេលព្រះអង្គបានឡើងសោយរាជ្យជាព្រះរាជា ទ្រង់ក៏នឹកឃើញពីអ្នកបម្រើម្នាក់នោះ ក៏បានតែងតាំងតំណែងដ៏ល្អមួយ និងរង្វាន់ជាមាសដ៏ច្រើន តែអ្នកបម្រើនោះបានបដិសេធហើយនិយាយថា គេធ្វើល្អគឺមិនមែនចង់បានផលតបស្នងវិញនោះទេ ហើយអ្នកបម្រើក៏បាននាំម្ដាយចាស់របស់ខ្លួនរត់ចូលក្នុងព្រៃបាត់ខ្លួន និងសំងំរស់នៅជាធម្មតា។ ដោយព្រះអង្គសព្វព្រះទ័យជាមួយទឹកចិត្តល្អរបស់អ្នកបម្រើ ក៏ចេញបញ្ជាឲ្យគេតាមរកក្នុងព្រៃ តែរកមិនឃើញសោះ មន្ត្រីម្នាក់ក៏បានឲ្យយោបល់ថា ឲ្យដុតព្រៃនេះ ពីចុងព្រៃដេញមក ដោយទុកផ្លូវមួយសម្រាប់ឲ្យអ្នកខាងក្នុងរត់ចេញមក ក្រោយពីដុតហើយ ទ្រង់ក៏ឃើញតែសត្វព្រៃនាំគ្នារត់ តែមិនឃើញអ្នកបម្រើ និងម្ដាយចាស់នោះរត់ចេញមកនោះទេ។

ទីបំផុតព្រះអង្គក៏បានឃើញសាកសពរបស់អ្នកទាំងពីរ ដេកស្លាប់ក្បែរគល់ឈើ ដោយកើតមានវិប្បដិសារីខ្លាំងពេក ព្រះអង្គក៏បានបញ្ជាឲ្យគេយកសពនោះកប់នៅទីតាំងនេះ យកថ្មមួយផ្ទាំងមកឆ្លាក់ឈ្មោះអ្នកបម្រើនោះ ដោយបញ្ជាថា រៀងរាល់ឆ្នាំនាពេលចុងខែរងា ត្រូវមកទីនេះដើម្បីគោរពបូជា រហូតចំណារក្រោយៗ មន្ត្រីនិងប្រជាជន ក៏បានយកគំរូតាម ឲ្យតែមានសមាជិកគ្រួសារម្នាក់ស្លាប់ គឺគេរកដីណាដែលល្អ មានហុងស៊ុយ មកបញ្ចុះហើយធ្វើសិលាចារឈ្មោះ គោរពជារៀងរាល់ឆ្នាំ បន្តមកដល់បច្ចុប្បន្ននេះឯង ៕
គ្រូ ណុប
ចុចអាន៖ដង្វាយសែនចូលឆ្នាំ ចិន សុទ្ធតែមានអត្ថន័យ និងលាភសំណាងឲ្យម្ចាស់ផ្ទះ រកស៊ីមានបាន
ចុចអាន៖អាហារសម្រន់នាំសំណាង ហូបពេលចូលឆ្នាំ ចិន នឹងផ្ដល់សុភមង្គល ចូលមកក្នុងជីវិតពេញលេញ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ