វប្បធម៌ ជំនឿ
ទំនាយឆ្នាំខាលនេះ អាកាសធាតុត្រជាក់ ទឹកធំជាងឆ្នាំមុនៗ
លោក អ៊ឹម បុរិន្ទ នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានឱ្យ “កម្ពុជាថ្មី” ដឹងថា នៅឆ្នាំខាលនេះ តាមក្បួនហោរាសាស្ត្រ ចំពោះ កេណ្ឌធារាទិគុណ ឆ្នាំនេះមានកេណ្ឌ (០) ត្រូវត្រង់អាបោធាតុ ឬធាតុទឹកចុះ ទំនាយថា ត្រជាក់ មាន ព្យុះច្រើន។ ចំណែក ទំនាយទឹកទន្លេវិញ ឆ្នាំនេះទំនាយអំពីទឹកទន្លមានសំណល់ ០ (សូន្យ) ទំនាយថា ទឹកទន្ល បឹងបួរធំណាស់ ធំជាងឆ្នាំទាំងពួង។

នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានឱ្យ បានឱ្យដឹងបន្តថា រីឯ កេណ្ឌព្រះអាទិត្យ ឆ្នាំនេះព្រះអាទិត្យគឺ នាគរាជ ជាដើមទៅ ទំនាយថា គឺថាពុំមាន អន្តរាយអ្វីឡើយ តែមានភ្លៀងនៅដើមឆ្នាំ និងចុងឆ្នាំច្រើនណាស់។

លោក អ៊ឹម បុរិន្ទ បានឱ្យដឹងបន្ថែមថា ឆ្នាំនេះ ព្រះអាទិត្យ ជាអធិបតីដឹកនាំផ្លូវទៅសុំទឹកភ្លៀងពីស្ដេចនាគ ហើយបាននាគ ៣ បង្អុរទឹកភ្លៀង ៤០០ មេ ចែកចេញជា ចក្រវាឡ ១៦០ មេ ព្រៃហេមពាន្ត ១២០ មេ មហាសមុទ ៨០ មេ និងជម្ពូទ្វីបមនុស្សលោកយើងមានចំនួន ៤០ មេ បណ្តាលឱ្យមានទឹកភ្លៀងនៅដើមឆាំ្នល្អ កណ្ដាលឆាំ្នភ្លៀងតិច និងចុងឆ្នាំភ្លៀងច្រើន។

គួរបញ្ជាក់ថា មហាសង្ក្រាន្ត ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រិស្តសករាជ ២០២២ នឹងចូលនៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្ដសករាជ ២០២២ វេលាម៉ោង ១០:០០នាទី។ ទេវធីតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី ជារាជបុត្រីទី៥ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌បតង លម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សណ្ដែក-ល្ង ព្រះហស្ដស្តាំទ្រង់ កង្វេរ ព្រហស្តឆ្វេងទ្រង់កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេត្រនៅលើខ្នង ដំរី (គជសារ) ជាយានពាហនៈ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
កីឡា៥៣ នាទី agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ៣៧ នាទី agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoលោក Vance ថា អ៊ីស្រាអែលព្យាយាមរារាំងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់


