វប្បធម៌ ជំនឿ
យល់សប្តិ បត់ជើងធំ មិនមែនជាប្រផ្នូលល្អទេ
ប្រសិនបើយល់សប្តិឃើញខ្លួនឯងអង្គុយបត់ជើងធំតែម្នាក់ឯងក្ដី ឬអង្គុយទល់មុខអ្នកដទៃក្ដី អត្ថន័យរបស់វាគឺ៖

ទិដ្ឋភាពទូទៅនៃស្នេហា ឬជីវិតគូ
យោងទៅតាមការបកស្រាយពីសៀវភៅសុបិន បុរាណបានចែងថា អ្នកនឹងកើតជម្លោះជាមួយគូស្នេហ៍ ឬគូស្នេហ៍របស់អ្នកកំពុងមិនស្រណុកក្នុងចិត្ត ដោយសារមនុស្សជិតដិតរបស់គេអេចអូចនៅពីក្រោយខ្នងអ្នក។ ប៉ុន្តែប្រសិនបើអ្នកទាំងពីរ មិនរក្សាគម្លាតពីគ្នាពេក និងឧស្សាហ៍ធ្វើបុណ្យរួមគ្នា បញ្ហាឬឧបសគ្គទាំងឡាយនឹងមិនអាចកើតឡើងលើវិថីជីវិតគូរបស់អ្នកឡើយ។
ទិដ្ឋភាពទូទៅនៃហិរញ្ញវត្ថុ ឬការងារ
ចំពោះបញ្ហាការងារ ឬអាជីពនានា ប្រសិនយល់សប្តិឃើញបត់ជើងធំ មានន័យថា អ្នកនឹងពើបប្រទះនឹងរឿងឈឺក្បាលមិនចេះចប់មិនចេះហើយជាមួយមេកោយ។ យ៉ាងណាក្ដី បើអ្នកអាចអត់ទ្រាំនឹងភាពនឿយហត់ ហ៊ានលះបង់ ឧស្សាហ៍ព្យាយាម ហើយព្រមអត់ធ្មត់ច្រើនជាងនេះ អ្នកនឹងទទួលរង្វាន់ធំ ដែលនឹកស្មានមិនដល់។ ទោះយ៉ាងណា បញ្ហាហិរញ្ញវត្ថុ យល់សប្តិនេះ មិនមែនជាប្រផ្នូលល្អទេ អ្នកអាចជំពាក់ជំពិននឹងបំណុល ដោយសារគិតមិនវែងឆ្ងាយលើការចាយវាយ៕
អត្ថបទ៖ សន្យា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់