វប្បធម៌ ជំនឿ
ព្រឹទ្ធាចារ្យ សាន គឹមស៊ាន៖ “ខ្ញុំនៅជំពាក់ក្បាច់គុនជូនប្រទេសជាតិ ប្រហែល ៥ពាន់ក្បាច់”
ព្រឹទ្ធាចារ្យ ក្រមាមាស សាន គឹមស៊ាន មានប្រសាសន៍ឱ្យ “កម្ពុជាថ្មី” ដឹងថា លោកបានតស៊ូជាង២០ឆ្នាំ ទម្រាំល្បុកតោរស់ឡើងវិញ ដោយបានតស៊ូ និងកសាងជាមួយក្រសួងពាក់ព័ន្ធ ជាមួយតាៗជាគ្រូ និងសិស្សគុនផង ហើយបានកសាងសៀវភៅក្បាច់គុន បានចំនួនជាង ៣ពាន់ក្បាច់ហើយ ដោយនៅសល់ប្រហែល ៥ ០០០ ក្បាច់ទៀត។

ព្រឹទ្ធាចារ្យ ក្រមាមាស សាន គឹមស៊ាន មានប្រសាសន៍បន្ថែមថា៖ “ហើយខ្ញុំនឹងត្រៀមបោះពុម្ពសៀវភៅក្បាច់គុនលើកទី១ នៅពេលខាងមុខ គឺសៀវភៅក្រមា-ស។ យើងមាន ក្រមា-ស បៃតង ខៀវ ក្រហម ត្នោត ខ្មៅ១ជាន់ រហូតដល់ ១០ជាន់ ដែលខ្ញុំបានធ្វើដល់ ៤ជាន់ហើយ ហើយខ្ញុំនៅជំពាក់ប្រទេសជាតិ និងកូនចៅខ្មែរជំនាន់ក្រោយ ប្រហែល ៥ពាន់ ក្បាច់ទៀត ដើម្បីឱ្យគ្រប់ក្រមាខ្មៅ ១០ជាន់”។

ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះ មានប្រសាសន៍ថា លោកមិនដឹងថា លោកអាចមានពេលវេលាគ្រប់គ្រាន់ដើម្បីបម្រើវិស័យវប្បធម៌គុនល្បុកតោព្រលឹងជាតិនេះដល់កម្រិតណាទេ ប៉ុន្តែលោកដឹងថា លោកនៅជំពាក់ក្បាច់គុនជូនប្រទេសជាតិ ជូនកូនចៅជំនាន់ក្រោយ ប្រហែល ៥ពាន់ក្បាច់ទៀត។

ព្រឹទ្ធាចារ្យ ក្រមាមាស សាន គឹមស៊ាន មានប្រសាសន៍បញ្ជាក់បន្តថា៖ “ខ្ញុំសន្យា ហើយស្បថជូនអាទិទេព និងប្រជាពលរដ្ឋខ្មែរទាំងអស់ថា ដរាបណា ខ្ញុំនៅបើកភ្នែក នៅមានដង្ហើម ដរាបនោះ ខ្ញុំនឹងបញ្ចប់ក្បាច់គុនទាំងអស់ដែលខ្ញុំមានទុកស្នងត្រកូល ទុកជូនកូនចៅខ្មែរជំនាន់ក្រោយជាអមតៈ”។

ព្រឹទ្ធាចារ្យ ក្រមាមាស សាន គឹមស៊ាន លើកឡើងថា បំណងគោលដៅនេះ គ្រាន់តែជាក្ដីសង្ឃឹមទេ ប៉ុន្តែការសម្រេចមិនមែនស្ថិតលើលោកទេ។ ការឱ្យវប្បធម៌គុនខ្មែររស់ជាអមតៈ គឺស្ថិតលើប្រជាពលរដ្ឋខ្មែរទាំងអស់ជាពូជពង្សខ្មែរមហានគរជួយទ្រទ្រង់ ឱ្យសម្បត្តិវប្បធម៌ជាតិនេះរស់រហូតជាអមតៈ ដ្បិតបើសង្ឃឹមតែក្រុមរបស់លោក ២ ៣នាក់ ក៏មិនអាចរក្សាវប្បធម៌ក្បាច់គុនរបស់ជាតិបានយូរអង្វែងដែរ។

គួរបញ្ជាក់ថា ក្បាច់គុនខ្មែរដែលមានអាយុកាលជាង ២០០០ឆ្នាំ បានចូលទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីរបស់អង្គការយូណេស្កូ ជាផ្លូវការ តាមការសម្រេចក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលរបស់អង្គការ UNESCO ដែលធ្វើឡើងនៅប្រទេសម៉ារ៉ុក នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ (ម៉ោងនៅកម្ពុជា)។ ជាមួយគ្នានេះ កីឡាគុនល្បុក្កតោ បានបញ្ចូលក្នុងវិញ្ញាសា នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


