វប្បធម៌ ជំនឿ
ទស្សន៍ទាយលាភសំណាងមនុស្សកើតឆ្នាំ “ជូត” សម្រាប់ថ្ងៃទី៧-១៣ ខែឧសភា
ជោគជតារាសីកណ្ដុរសម្រាប់សប្ដាហ៍ទី២ (ថ្ងៃទី៧-១៣) នៃខែឧសភា មិនសូវល្អប៉ុន្មានឡើយ សេដ្ឋកិច្ចផ្ទាល់ខ្លួននឹងបន្តធ្លាក់ចុះ ពិសេសគឺទ្រព្យសម្បត្តិ។ ក្នុងអំឡុងពេលនេះ ពួកគេប្រថុយនឹងក្ស័យធនខ្លាំង។ ដូច្នេះចូរមានការប្រុងប្រយ័ត្នបន្ថែមរាល់ការសហការដែលត្រូវចំណាយហិរញ្ញវត្ថុខ្ពស់ ហើយកុំធ្វើតាមនិន្នាការសង្គមដោយងងឹតងងល់។ ស្ថានភាពទ្រព្យសម្បត្តិនឹងមិនមានស្ថេរភាពទេ។

ពួកគេអាចប្រឈមមុខនឹងការល្បួងភ្លើតភ្លើនមួយចំនួននៅសប្ដាហ៍នេះ ដែលអាចឱ្យខាតបង់ប្រាក់ជាច្រើន។ វាតម្រូវឱ្យពួកគេរក្សាឥរិយាបថវិជ្ជមាន និងបង្កើតទ្រព្យសម្បត្តិតាមរយៈដៃខ្លួនឯងផ្ទាល់។ យ៉ាងណាមិញ បើពួកគេនៅតែប្រឹងប្រែង មិនរាថយ ពួកគេនឹងមានឱកាសធំ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងអាជីព។
នៅសប្ដាហ៍ទី២នេះ ការងារ អាជីព ពាណិជ្ជកម្ម និងភាពជោគជ័យ ចំពោះមនុស្សឆ្នាំ “ជូត” អាចត្រូវបានរួមតូចជាងមុន។ ពួកគេអាចមានអារម្មណ៍ចុះខ្សោយ ហើយថែមទាំងជួបប្រទះនឹងការថប់បារម្ភខ្លះផង។
លើសពីនេះត្រូវយកចិត្តទុកដាក់លើសុវត្ថិភាពផ្ទាល់ខ្លួននៅពេលចេញទៅក្រៅ និងមិនត្រូវលេងទូរសព្ទដៃពេលដើរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ដែលនាំឲ្យមានរបួស និងខាតបង់ថវិកា។ អ្នកក៏ត្រូវចេះថែរក្សាទ្រព្យសម្បត្តិរបស់អ្នកផងដែរ ដើម្បីចៀសវាងចោរលួច។
វិធីកែខៃសម្រាប់ឆ្នាំជូត ចូរបរិច្ចាគជួយជីវិតសត្វ ដូចជាការលោះជីវិតគោក្របី លែងសត្វស្លាប និងលែងត្រី ឬបរិច្ចាគឈាមជាដើម៕
អត្ថបទ៖ សន្យា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


