វប្បធម៌ ជំនឿ
រូបភាពទាយពីបុគ្គលិកលក្ខណៈ តើអ្នកមានសមត្ថភាពមើលមនុស្សបានកម្រិតណា?
សមត្ថភាពមើលមនុស្សរបស់មនុស្សម្នាក់ៗគឺខុសគ្នា។ មនុស្សខ្លះអាចមើលឃើញអ្នកណាល្អនិងអាក្រក់ ខណៈពេលដែលអ្នកផ្សេងទៀតជាច្រើនមិនដឹងថាពួកគេកំពុងត្រូវបានប្រើប្រាស់។
យ៉ាងណាមិញ ចំពោះរូបភាពទស្សន៍ទាយទម្លាប់ ឬកម្រងសំណួរដែលយើងនាំយកមកជូនក្នុងថ្ងៃនេះ។ វានឹងប្រាប់អ្នកថាតើអ្នកពិតជាមើលមនុស្សប៉ុណ្ណា ហើយដឹងអត្តចរិតគេបានកម្រិតណា។

ប្រសិនបើអ្នកអាចមើលឃើញភ្នំ
ប្រសិនបើរូបភាពដំបូងដែលអ្នកឃើញគឺភ្នំ នោះអ្នកគឺជាអ្នកឧស្សាហ៍ព្យាយាម។ ដើម្បីសម្រេចបាននូវអ្វីដែលបាន អ្នកតែងមានក្ដីស្រមៃ។ អ្នកបានឆ្លងកាត់បញ្ហា និងឧបសគ្គជាច្រើន ហើយការដោះស្រាយបញ្ហាទាំងនោះគឺជាការរុញច្រានអ្នកដែលស្រលាញ់ឲ្យចេញឆ្ងាយ និងបើកទូលាយដល់មនុស្សដែលគិតអាក្រក់ពីអ្នកចូលក្នុងជីវិតវិញ។ ជាការពិតណាស់ រឿងទាំងអស់នោះបានធ្វើឲ្យយើងឈឺចាប់រហូតដល់ស្លាប់។ ប៉ុន្តៃយើងបានរៀនមេរៀនតាមរយៈកំហុស ទោះបីជាកាលពីមុន យើងមិនសូវពូកែមើលមនុស្សក៏ដោយ តែឥឡូវអាចថាខ្លាំង ដែលយើងដឹងថាគ្មាននរណាម្នាក់អាចធ្វើបាបយើងតាមអំពើចិត្តទៀតទេ។
ប្រសិនបើអ្នកអាចមើលឃើញភ្នែក
ប្រសិនបើឃើញភ្នែកជាវត្ថុដំបូង នោះមានន័យថាអ្នកគឺជាមនុស្សម្នាក់ទៀតដែលបានឃើញជីវិតជាច្រើន។ អ្នកឃើញពីរបៀបដែលពិភពលោកកំពុងដំណើរការ ហើយយល់ច្រើនអំពីការពិតនៃពិភពលោក។ ទោះបីជាអ្នកយល់ពីការពិតនៃពិភពលោកក៏ដោយ។ ប៉ុន្តែមិនអាចបដិសេធបានទេថាអ្នកមានការយល់ដឹងខ្លះ ដែលអាចដឹងថាអ្នកណាមានចេតនាល្អ ឬចេតនាអាក្រក់ជាមួយ ឬសូម្បីតែជាមួយមនុស្សជាទីស្រឡាញ់ផ្ទាល់ខ្លួន។ នោះហើយជាអ្វីដែលធ្វើឲ្យមនុស្សមានអារម្មណ៍ថាពួកគេទុកចិត្តអ្នក។
ប្រសិនបើអ្នកឃើញស្ត្រី
ប្រសិនបើរូបភាពដំបូងដែលឃើញគឺស្ត្រី នោះអ្នកគឺជាមនុស្សមានជំនឿ ហើយស្ទើរតែគ្មាននរណាម្នាក់ចង់ចូលទៅជិត ខណៈដែលអត្កតចរិតមួយចំនួនរបស់យើងធ្វើឲ្យមនុស្សចូលជិតមានអារម្មណ៍មិនស្រួល។ ជាធម្មតា យើងមានទំនោរចៀសវាងមនុស្សដែលនឹងបង្កបញ្ហាក្នុងជីវិតយើង។អាចនិយាយបានថា យើងដឹងថាអ្នកណានឹងក្លាយជាបញ្ហាក្នុងជីវិត ហើយអ្នកណានឹងធ្វើឱ្ឲ្យជីវិតរបស់អ្នកសប្បាយចិត្ត។ ទោះជាយ៉ាងណាក៏ដោយ ទោះបីជាអ្នកព្យាយាមចៀសវាងមនុស្សក៏ដោយ។ ប៉ុន្តែអ្នកមានសមត្ថភាពអស្ចារ្យក្នុងការយល់ពីអ្នកដទៃដោយដឹងថា គ្មាននរណាម្នាក់ចង់ធ្វើជាមនុស្សអាក្រក់ទេ។ ប៉ុន្តែអ្នកនៅជុំវិញបានបណ្ដុះពួកគេឲ្យទៅជាបិសាចអាក្រក់។
ប្រសិនបើអ្នកអាចមើលឃើញទេសភាព
ប្រសិនបើទេសភាពគឺជារឿងដំបូងដែលអ្នកឃើញ វាមានន័យថាអ្នកមានបុគ្គលិកលក្ខណៈប្លែកពីគេ។ អ្នកមានអាថ៌កំបាំង ហើយមានថាមពលជាក់លាក់មួយ ដែលធ្វើឲ្យអ្នកដទៃមានអារម្មណ៍ភ័យខ្លាច។ អ្នកជាប្រភេទមនុស្សលម្អិត ហើយសង្កេតការណ៍ល្អ។ អ្នកឃើញព័ត៌មានលម្អិតតូចៗដែលអ្នកដទៃមើលមិនឃើញ ដែលអនុញ្ញាតឲ្យអ្នកមើលឃើញពិភពលោកក្នុងវិមាត្រដែលមនុស្សផ្សេងទៀតមិនធ្លាប់ស្គាល់ និងមិនដែលឃើញ៕
គ្រូ ណុប
ចុចអាន៖ទាយបុគ្គលិកលក្ខណៈ តាមរយៈពណ៌ដែលអ្នកចូលចិត្ត
ចុចអាន៖គន្លឹះរៀបចំតុធ្វើការ ជួយពង្រឹងជោគជតារាសីក្នុងអាជីពឲ្យរីកចម្រើន
-
សន្តិសុខសង្គម៥ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


