វប្បធម៌ ជំនឿ
កម្ពុជា ស្វិតស្វាញក្នុងការស្នើសុំយកវត្ថុបុរាណ ពីសារមន្ទីរ និងប្រជាពលរដ្ឋអាមេរិក
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា កម្ពុជា បានជជែកពិភាក្សាយ៉ាងស្វិតស្វាញក្នុងការស្នើសុំយកវត្ថុបុរាណកម្ពុជានានាដែលបានបាត់បង់ពេលមានសង្គ្រាម ពីសារមន្ទីរ និងប្រជាពលរដ្ឋអាមេរិក។

បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នេះថា ខណៈដែលកម្ពុជាមានកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ដោយទទួលបានមកវិញនូវវត្ថុបុរាណកម្ពុជាជាបន្តបន្ទាប់នោះ ក៏នៅតែមានវត្ថុបុរាណកម្ពុជា ទាំងនៅតាមផ្ទះប្រជាពលរដ្ឋ និងសារមន្ទីរនៅសហរដ្ឋអាមេរិក។

បណ្ឌិតសភាចារ្យ ភឿង សកុណា មានបញ្ជាក់បន្ថែមថា៖ “ចំពោះកិច្ចសហប្រតិបត្តិការស្នើសុំយកមកវិញ មិនមែនស្រួលដូចចិត្តយើងគិតទេ គឺសុទ្ធតែជាការជជែកពិភាក្សាគ្នាតឹងតែង ព្រោះ [វត្ថុបុរាណកម្ពុជា] នៅលើដៃគេ គេអត់ចង់ឱ្យ ក៏មានដែរ។ អ្នកខ្លះគេយល់ គេស្ម័គ្រចិត្តឱ្យ តែអ្នកខ្លះ គេអត់ស្ម័គ្រចិត្តឱ្យទេ ដូច្នេះយើងត្រូវពិភាក្សាគ្នា”។

បណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍បន្តថា៖ “ជួនកាល ត្រូវស្វែងរកដាក់សម្ពាធ ស្វែងរកការពន្យល់ ការជជែកគ្នាច្រើន ដែលទាំងខាងសារមន្ទីរ និងខាងប្រជាជន គឺមានការពិបាកដូចគ្នា ព្រោះវត្ថុបុរាណខ្មែរទាំងនោះ មានតម្លៃថ្លៃខ្លាំង”។

គួរបញ្ជាក់ថា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង លោក W.Patrick Mruphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង លើកទី៥ ស្តីពី កិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក នៅសារមន្ទីរជាតិភ្នំពេញ ដើម្បីជាការបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិក ក្នុងការអភិរក្ស និងជួសជុលសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ អនុស្សរណៈនៃការយោគយល់គ្នា នេះ ត្រូវបានចុះហត្ថលេខាលើកដំបូងកាលពីឆ្នាំ២០០៣៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
សន្តិសុខសង្គម២ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ