វប្បធម៌ ជំនឿ
ក្រសួងវប្បធម៌ បើកវគ្គបណ្តុះបណ្តាល គរុកោសល្យ វិធីសាស្រ្តបង្រៀន និងគ្រប់គ្រងថ្នាក់រៀន
នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានរៀបចំកម្មវិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី គរុកោសល្យ វិធីសាស្រ្តបង្រៀន និងគ្រប់គ្រងថ្នាក់រៀន ក្រោមអធិបតីភាព លោក ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការតំណាង បណ្ឌិតសភាចារ្យរដ្ឋមន្រ្តី អមដោយ ថ្នាក់ដឹកនាំ និងសិក្ខាកាមជាលោកគ្រូ អ្នកគ្រូសាលាមធ្យមវិចិត្រសិល្បៈចូលរួមចំនួន ១០២រូប។

លោក ហេង កំសាន្ត នាយកស្តីទី សាលាមធ្យមវិចិត្រសិល្បៈ បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះនឹងលើកឡើងបង្ហាញពីការអប់រំសីលធម៌ និងការគ្រប់គ្រងចិត្ត ដើម្បីប្រសិទ្ធភាព នៃការបង្រៀន ក្រមសីលធម៌ និងវិជ្ជាជីវៈគ្រូបង្រៀន របៀប នៃការសរសេរប្លង់ មុខវិជ្ជា វិធីសាស្ត្រតាមបែបសិស្សមជ្ឈមណ្ឌល វិធីសាស្ត្របង្រៀនក្នុងបរិបទថ្មីបែប ឌីជីថល វិធីសាស្ត្របង្រៀនតាមបែបដោះស្រាយបញ្ហាតាមបែបសហការ និងតាមបែបឯករាជ្យ។

ទន្ទឹមនេះ លោក ប៊ុនថន សុខាណារិទ្ធ នាយកស្តីទី សាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ បានថ្លែងថា ផ្អែកលើគោលនយោបាយ និងយុទ្ធសាស្រ្តកំណែទម្រង់របស់រាជរដ្ឋាភិបាល សាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ ដែលជាអង្គភាពចំណុះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានបេសកកម្ម និងភារកិច្ចកាន់តែសំខាន់ឡើង ក្នុងមុខងារជាអ្នកផ្តល់ការគាំទ្រលើវិស័យបណ្តុះបណ្តាល អភិវឌ្ឍន៍ធនធនមនុស្សដល់អង្គភាពមន្រ្តីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការធ្វើទំនើបកម្មមុខងារសាធារណៈ ឱ្យប្រកបដោយធនធាន ដែលមានគុណភាព មានវិជ្ជាជីវៈ ជាបញ្ញាជន វិញ្ញូជនរដ្ឋបាល ជាអ្នកគ្រប់គ្រង និងដំណើរការរដ្ឋបាលប្រកបដោយសមត្ថភាព ជាមន្រ្តីរាជការដែលប្រកាន់យកសីលធម៌ថ្លៃថ្នូរ និងជាអ្នកបម្រើការងាររដ្ឋបាល និងប្រជានជន ប្រកបដោយប្រសិទ្ធភាព។

ថ្លែងក្នុងអង្គពិធី លោក ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា វគ្គបណ្តុះបណ្តាលនេះ គឺក្រសួងមានបំណងចង់ផ្តល់ទស្សនទានក្នុងវិស័យរដ្ឋបាលអប់រំនាពេលបច្ចុប្បន្ន និងទៅអនាគត ឱ្យមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូនៃសាលាមធ្យមវិចិត្រសិល្បៈបន្តរៀនសូត្រ ពង្រឹងសមត្ថភាពនិងធ្វើទំនើបកម្ម ផ្នែករដ្ឋបាលសិក្សា និងផ្លាស់ប្តូរផ្នត់គំនិត ពីការបង្រៀនតាមរបៀប “គ្រូមជ្ឈមណ្ឌល” មកបង្កើតវិធីសាស្រ្តថ្មីដែលហៅថា “សិស្សមជ្ឈមណ្ឌល” ដោយអនុញ្ញាតឱ្យសិស្ស អនុវត្តកិច្ចការសាលាឱ្យបានច្រើន និងលោកគ្រូអ្នកគ្រូបង្រៀនទៅតាមប្លង់មេរៀនច្បាស់លាស់ រួមចំណែកលើកកម្ពស់គុណភាពអប់រំផង និងរក្សាបានតម្លៃ នៃជំនាញវិជ្ជាជីវៈមរតកដូនតាខ្មែរផង។

ម្យ៉ាងវិញទៀតនៅក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ស្វាហាប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នៅតែបន្តកំណត់យកនយោបាយអភិវឌ្ឍធនធានមនុស្ស ជាអាទិភាពក្នុងចំណោមអាទិភាពទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ វគ្គបណ្ដុះបណ្ដាលនៅថ្ងៃនេះ ក៏ជាការបន្តរួមចំណែកធ្វើឱ្យគោលនយោបាយធនធានមនុស្សដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ គឺដើម្បីជួយដល់គ្រឹះស្ថានអប់រំក្នុងការពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សដែលនឹងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពការងារ និងការផ្តល់សេវាអប់រំប្រកប ដោយគុណភាពល្អ អាចទុកចិត្តបាន និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការទីផ្សារការងារ៕





-
ព័ត៌មានជាតិ១ ថ្ងៃ មុន
តើធ្វើដូចម្ដេចទើបរៀនភាសាអង់គ្លេស ឆាប់ចេះអាន និយាយ និងសរសេរបានល្អ?
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
ហេតុផល ៥យ៉ាង ដែលព្រលានយន្តហោះឡាវ មិនមានជើងហោះហើរត្រង់ទៅកាន់អឺរ៉ុប
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ជាលើកដំបូង កម្ពុជា នាំចេញបង្កងកណ្ដូបរស់ចំនួន៤៥គីឡូក្រាម ទៅកាន់ទីផ្សារចិន
-
សន្តិសុខសង្គម៦ ថ្ងៃ មុន
អគ្គិភ័យឆេះផ្ទះតារាចម្រៀងលោក ណូយ វ៉ាន់ណេត ខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន
តើពិតជាមានមនុស្សក្រៅភពមែនឬ? ពេលនេះ អង្គការ NASA បញ្ចេញរបាយការណ៍ហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ មុន
មន្ត្រីនគរបាលដែលបើករថយន្តបុកស្ត្រីម្នាក់ស្លាប់នៅកោះរាជាស្វាមីស្ត្រីរងគ្រោះ